ប្រេងម៉ាស្សា ធ្វើដោយខ្លួនឯង

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រេងម៉ាស្សា ធ្វើដោយខ្លួនឯង
           ការម៉ាស្សាស្បែកជាប្រចាំ នឹងធ្វើឲ្យចរន្តឈាមឡើងមកកាន់ ស្រទាប់ស្បែក ចិញ្ចឹមកោសិកាស្បែក និងសម្រួលសាច់ដុំបានល្អ ដោយប្រើចុងម្រាម ធ្វើចលនាជារង្វង់ ឲ្យសព្វស្បែកប្រមាណ៥នាទី។
    អ្នកអាចប្រើក្រែមថែរក្សាឬប្រេងម៉ាស្សា ក៏បាន ប៉ុន្តែ បើប្រើប្រេង វាជ្រាបចូលស្បែកបានល្អ ជាងក្រែម ។ គួរជ្រើសប្រើប្រេងម៉ាស្សា ដែលសមស្របចំពោះស្បែករបស់អ្នកឬសាកល្បង ប្រើប្រេងម៉ាស្សាស្បែកដែលធ្វើដោយខ្លួនឯង នៅផ្ទះ មានក្លិនក្រអូប នឹងជួយថែស្បែក របស់អ្នកទៀតផង ដោយប្រើប្រេងរុក្ខជាតិប្រភេទណាក៏បាន៥ស្លាបព្រាបាយលាយជាមួយ ប្រេងក្រអូប១៥តំណក់ (ជ្រើសឲ្យសមស្របតាមសភាពស្បែករបស់អ្នក)ដូចជា ប្រេង ឡាវេងដឺរ (Lamvender) មានគុណសម្បតិ្តក្នុងការប្រឆាំងបាក់តេរី និងសមស្របចំពោះ ស្បែកខ្លាញ់ និងស្បែកឆាប់កើតមុន ប្រេងជេរ៉េនឿម(Geranium) ជួយឲ្យស្បែកមាន តុល្យភាព ឬប្រេងផាត់ជូលី (Patchouli) ជួយធ្វើឲ្យស្បែកមានភាពទន់ល្មើយ និងជួយ ថែស្បែក ៕ 

                ទស្សនាវដ្ដី តារា
                ច្បាប់ ៩៧ ឆ្នាំទី០៥ ២៥ តុលា -០៩ វិច្ឆិកា ឆ្នាំ ២០០៩



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.