២៥វិធី ថែសម្រស់តាមបែបធម្មជាតិ

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  •  សម្រាប់អ្នកដែលចង់បានសម្រស់ស្អាតដោយពុំចាំបាច់ចំណាយ ប្រាក់ច្រើន ទៅលើគ្រឿងសម្អាងថ្លៃៗនោះអ្នកក៏អាចស្រស់ស្អាត លេចធ្លោបាន ដោយប្រើប្រាស់ផលិតផលដែលមានក្នុងធម្មជាតិ
    ២៥វិធី ថែសម្រស់តាមបែបធម្មជាតិទាំង ២៥វិធីខាងក្រោម ...។
          - ក្រឡុកសាច់ម្នាស់ លាយជាមួយប្រេងអូលីវ រួចយកមកបំពោកឲ្យសព្វពីលើដៃទុក ចោលប្រហែល១៥នាទី ឲ្យដៃរបស់អ្នកស្អាតផូរផង់ ក្រចករឹងមាំ មិនងាយបាក់។
          - សម្រាប់នារីដែលមានបញ្ហាសក់ខ្លាញ់ អាចយកត្រសក់ផ្អរ មកក្រឡុក រួចយកមក បំពោកពីលើសក់សើមទុកចោលប្រហែល១០នាទី សឹមលាងចេញ រួចកក់ និងបំប៉នសក់ ដោយក្រែមបំប៉នសក់ តាមធម្មតា ។ ត្រសក់មានគុណសម្បត្តិ ជួយកាត់បន្ថយភាពខ្លាញ់ ពីសរសៃសក់បាន ។
          - កិនក្រឡុកមើមឆៃថាវស្រស់ ពាក់កណ្តាលផ្លែ រួចបន្ថែមទឹកក្រូចឆ្មារ ពីរស្លាបព្រា កាហ្វេ ចូលទៅ ហើយយកវាមកលាបស្តើងៗ ពីលើផ្ទៃមុខ ទុកចោលប្រហែល១០នាទី សឹមលាងចេញឲ្យស្អាត។ ធ្វើបែបនេះជាប្រចាំ អាចជួយលុបបំបាត់ស្នាមជាំ និងអាចម៍រុយ នៅលើផ្ទៃមុខបាន ។
          - យកស្លឹកជីរអង្កាម មកក្រឡុក រួចយកវាទៅលាយជាមួយនឹងក្រែមបន្ទន់សក់ដែល អ្នកប្រើជាប្រចាំ មុននឹងយកមកបំពោកសក់ ទុកចោលប្រហែល ១០នាទី សឹមលាងសក់ ចេញឲ្យស្អាត ដើម្បីកម្ចាត់បញ្ហាអង្គែ ។
          - ច្របាច់ផ្ការច្បារ ជាមួយនឹងទឹកក្តៅឧណ្ណៗ រួចត្រងយកតែទឹក មកលាយជាមួយ ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយប្រើសម្រាប់បំពោកសក់ ហើយទុកចោលប្រហែល១០នាទី សឹមលាងចេញឲ្យស្អាត ។ វិធីនេះជួយឲ្យសរសៃសក់ភ្លឺរលោងស្អាត ។
          - លាយទឹកក្រូចឆ្មារ ជាមួយទឹកឃ្មុំ ចូលទៅក្នុងទឹកក្តៅឧណ្ណៗ រួចត្រាំជើងទៅក្នុងនោះ ប្រហែល ២០នាទី ដើម្បីជួយឲ្យជើងទន់ផូរផង់ មិនស្ងួតប្រេះស្រកា ។
          - លាយកាហ្វេ ជាមួយទឹកដោះគោជូររសជាតិធម្មជាតិរួចយកមកបំពោកពីលើមុខ ទុក ចោល១០នាទី ជួយឲ្យផ្ទៃមុខម៉ដ្ឋគ្មានស្នាមជ្រីវជ្រួញ ។
          - យកស្ពៃក្តោប១ស្រទាប់តូច កិនក្រឡុកលាយជាមួយទឹកដោះគោជូររសជាតិ ហើយ បន្ថែមទឹកឃ្មុំបន្តិចចូលទៅ រួចយកមកលាយពីលើមុខ ទុកចោល ២០នាទីសឹមលាងចេញ នោះស្បែកមុខរបស់អ្នកនឹងប្រែជាម៉ដ្ឋថ្លា គ្មានស្នាមជាំស្រអាប់ ។
          - លាងសំបកចេកអំបូកឲ្យស្អាត ហើយហាន់ជាដុំតូចៗរួចយកមកកិនក្រឡុកលាយជា មួយទឹកដោះគោឆៅ កន្លះពែង ។ បន្ទាប់មក ប្រើសំឡីជ្រលក់គ្រឿងផ្សំនោះ ជូតពីលើផ្ទៃ មុខទុកចោលមួយសន្ទុះ សឹមលាងចេញ ។ វិធីនេះជួយឲ្យស្បែកមុខស្រស់ថ្លា ម៉ដ្ឋ ផូរផង់ ។
          ១០- បើចង់ឲ្យផ្ទៃមុខម៉ដ្ឋថ្លា តឹងណែនល្អនោះ គ្រាន់តែយកសណ្តែកខៀវស្ងោរមកកិន ក្រឡុកលាយជាមួយសំបកក្រូចពោធិ៍សាត់ និងទឹកដោះគោជូររសជាតិធម្មជាតិ រួចបន្ថែម ប្រេងអូលីវ ចូលទៅបន្តិច សឹមយកគ្រឿងផ្សំនោះ មកលាបបំពោកពីលើមុខ ទុកចោល ១០នាទី ហើយលាងចេញឲ្យស្អាត គឺជាការស្រេច ។
          ១១- យកសាច់ប្រទាលកន្ទុយក្រពើ ក្រឡុកលាយជាមួយស៊ុតក្រហម និងប្រេងអូលីវ រួចយកមកបំពោកពីលើសក់ទុកចោលកន្លះម៉ោង មុននឹងលាងទឹកចេញស្អាត នោះសក់នឹង ទន់ស្អាតមិនខាន ។
          ១២- សម្រាប់នារីដែលមានសក់ខ្លាញ់ អាចសាកល្បងយកសាច់ប្រទាលកន្ទុយក្រពើ ក្រឡុកជាមួយទឹកក្រូចឆ្មារមួយស្លាបព្រាកាហ្វេ រួចយកមកលាយជាមួយសាប៊ូកក់សក់មួយ ពែង សម្រាប់កក់សក់ ហើយលាងចេញឲ្យស្អាតដើម្បីជួយកាត់បន្ថយជាតិខ្លាញ់ពីសរសៃ សក់ ។
          ១៣- យកសាច់ផ្លែប៊័រ មកក្រឡុកលាយជាមួយនឹងខ្ទិះដូង ហើយយកវាមកបំពោកសក់ ទុកចោល ១០-១៥នាទីសឹមលាងចេញឲ្យស្អាត ។ វិធីនេះជួយឲ្យសរសៃសក់កាន់តែទន់ រលោង ។
          ១៤- ឆុងតែរ៉ូសមែរី (Rosemary) ទុកឲ្យត្រជាក់ រួចយកមកលាយជាមួយនឹងសាប៊ូដែល អ្នកប្រើជាប្រចាំ មុននឹងប្រើសម្រាប់កក់សក់ ដើម្បីជួយកម្ចាត់អង្គែ។ ម្យ៉ាងទៀងអ្នកក៏អាច យកតែនោះ មកលាងសក់ នៅទឹកចុងក្រោយ ក៏អាចកម្ចាត់បញ្ហាអង្គែបានដូចគ្នាដែរ។
          ១៥- កិនក្រឡុកត្រសក់ ឲ្យម៉ដ្ឋ ត្រងយកតែទឹក មកលាយជាមួយទឹកក្រូចឆ្មារ និងម្សៅ ល្មៀតបន្តិចបន្តួច ហើយយកគ្រឿងផ្សំដែលបាននោះ មកលាបស្តើងៗ ពីលើបរិវេណក្លៀក ទុកចោលមួយសន្ទុះ សឹមលាងចេញ។ ធ្វើបែបនេះជាប្រចាំអាចកាត់បន្ថយបញ្ហាក្លៀកខ្មៅ បាន ។
          ១៦- លាយទឹកខ្មេះ ប្រមាណបីស្លាបព្រាកាហ្វេ ជាមយយនឹងសាប៊ូកក់សក់ដែលអ្នប្រើ ជាប្រចាំ ពីរស្លាបព្រាបាយហើយប្រើវាសម្រាប់កក់សក់ និងលាងចេញឲ្យស្អាតតាមធម្មតា មុននឹងបំប៉នសក់ ដោយក្រែមបំប៉នសក់ ។ រូបមន្តនេះជួយឲ្យសក់របស់អ្នកប្រែជាស្រស់ ស្អាត ភ្លឺរលោង ។
          ១៧- យកទឹកខ្មេះចម្រាញ់ពីផ្លែប៉ោម មកលាយជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយប្រើជា សម្រាប់លាងសក់ជាទឹកចុងក្រោយ បន្ទាប់ពីកក់សក់រួច ដើម្បីជួយឲ្យសរសៃសក់ភ្លឺរលោង ស្អាត និងអស់ក្តីបារម្ភពីបញ្ហាអង្គែ ។
          ១៨- អ្នកអាចបង្កើតក្រែមខាត់ស្បែក ដែលអាចជួយឲ្យស្បែកម៉ដ្ឋថ្លា និងមានសំណើម បានយ៉ាងងាយ ដោយគ្រាន់តែយកសណ្តែកខៀវ នឹងដំឡូងបារាំងស្ងោរ ឲ្យល្មមពុំចាំបាច់ ឲ្យតន់ពេកនោះទេ រួចយកវាមកក្រឡុកចូលគ្នា បន្ថែមប្រេងអូលីវ ពីរស្លាបព្រាកាហ្វេចូល ទៅ ហើយយកគ្រឿងផ្សំដែលទទួលបាននោះ ទៅខាត់ស្បែក ទុកចោលមួយសន្ទុះសឹម លាងចេញ គឺជាការស្រេច ។
          ១៩- យកសំបកដូង មកខាត់ថ្នមៗ តាមកែងដៃ និង កែងជើង អាចជួយកាត់បន្ថយ ស្នាមខ្មៅ និងស្បែករឹមក្រិនបាន ។
          ២០- សម្រាប់អ្នកដែលចង់បានធ្មេញសស្អាតនោះអាចយកស្រទាប់នំបុ័ងអាំងមកដុស ខាត់ធ្មេញ ជាប្រចាំ មុននឹងដុសធ្មេញតាមធម្មតា ។
          ២១- ឆុងតែខ្មៅ ទុកចោលឲ្យត្រជាក់ រួចប្រើវាសម្រាប់លាងមុខ។ តែខ្មៅ មានគុណ ប្រយោជន៍ជួយឲ្យស្បែកមុខសស្រស់ថ្លា តឹងណែនជាងមុន ។
          ២២- យកថង់តែក្តៅឧណ្ហៗ មកជូតខាត់ថ្នមៗពីលើបរិវេណបបូរមាត់ ប្រមាណ៥នាទី ដើម្បីជួយកម្ចាត់កោសិកាស្បែកដែលស្លាប់ទៅហើយ ឲ្យជ្រុះចេញមក ធ្វើឲ្យបបូរមាត់ស្អាត ផូរផង់ មានសំណើមស្រស់ថ្លា ។
          ២៣- ប្រសិនបើអ្នកមានងញ្ហាក្លិនជើង អ្នកអាចសាកល្បងលាងជើងនឹងទឹកតែខ្មៅដែល ឆុងឲ្យរាងចាស់បន្តិច អាចកាត់បន្ថយបញ្ហាក្លិនជើងបាន ។
          ២៤- វិធីម្យ៉ាងទៀតក្នុងការកម្ចាត់បញ្ហាក្លិនជើងនោះ គឺយកទឹកប៉េងប៉ោះ មកដុសខាត់ ជើងឲ្យសព្វ ទុកចោលប្រហែល១០នាទី សឹមលាងចេញ ។
          ២៥- ឆុងទឹកតែខ្មៅ ឲ្យរាងចាស់បន្តិច រួចទុកឲ្យត្រជាក់។ បន្ទាប់មក យកទឹកតែនោះមក លាងសក់ នៅពេលកក់សក់រួច ជំនួសឲ្យការប្រទឹកធម្មតា។ វិធីនេះជួយឲ្យសរសៃសក់ ស្រស់ស្អាត ភ្លឺរលោង ៕
                ទស្សនាវដ្ដី តារា
                ច្បាប់ ៩៧ ឆ្នាំទី០៥ ២៥ តុលា -០៩ វិច្ឆិកា ឆ្នាំ ២០០៩



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.