តង្កៀបក្តាម​បំពង​ទឹកជ្រលក់​ផ្លែ​ប៉ោម

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • + គ្រឿងផ្សំ​:
    ​តង្កៀបក្តាម​សមុទ្រ ១០ តង្កៀប ស៊ុតមាន់​ចំនួន​មួយ​គ្រាប់ កម្ទេច​នំប៉័ង​កន្លះ​ចាន​ច​ង្កឺះ ការ៉ុត ១០០ ក្រាម  ដំឡូង​បារាំង ១០០ ក្រាម ប៊័រ​ស្រស់​ប្រភេទ​ប្រៃ ១ 
    ស្លាប់ព្រា​បាយ ប្រេងឆា​សម្រាប់​បំពង ។​
    + គ្រឿងផ្សំ​ទឹកជ្រលក់​ផ្លែ​ប៉ោម​:
    - ផ្លែ​ប៉ោម​ពណ៌​ខៀវ ២ ផ្លែ​
    - ស្ករស ១ ស្លាបព្រា​បាយ​
    - អំបិល​ម៉ដ្ឋ​កន្លះ​ស្លាបព្រា​កាហ្វេ​
    - ម្សៅ​ឈើ​ក្រអូប ១ ភាគ ៨ ស្លាបព្រា​កាហ្វេ​
    - ប៊័រ​ស្រស់​ប្រភេទ​ប្រៃ​ចំនួន ១ ស្លាបព្រា​បាយ 
    - ទឹកស្អាត​ធម្មតា​
    + វី​ធី​ធ្វើ​:
    - ចំហុយ​តង្កៀបក្តាម​ឲ្យ​ឆ្អិន ដំ​ឲ្យ​បែក រួច​បកសម្បក​ចេញ ។​
    - វាយ​ស៊ុតមាន់​ឲ្យ​បែក រួច​នាំ​យក​តង្កៀបក្តាម​ដាក់​បំពង បន្ទាប់មក​យក​វា​ច្របល់​ជាមួយ​កម្ទេច​នំប៉័ង ហើយ​ដាក់បំពង​នៅក្នុង​ប្រេងឆា ប្រើ​ភ្លើង​ល្មម រង់ចាំ​ដល់តង្កៀបក្តាម​ឡើង​ពណ៌​លឿង ទើប​ស្រង់​ឡើង ។​
    - ហាន់​ការ៉ុត និង​ដំឡូងបារាំង​ជា​ដុំ​តូចៗ រួច​យក​ទៅ​ឆា​ជាមួយ​ប៊័រ​ឲ្យ​ឆ្អិន ។​
    - ចិត​សម្បក​ផ្លែ​ប៉ោម ហើយ​ចិត​ផ្លែ​ប៉ោម​ជា​ដុំៗ រួច​ប្រើ​ទឹក​បន្តិច​ស្ងោរ​ឲ្យ​ឆ្អិន ។​
    - បង់អំបិល​ម៉ដ្ឋ ប៊័រ​ស្រស់ ស្ករស កូរ​ចូល​គ្នា​ឲ្យ​សព្វ រួច​បង់​ម្សៅ​ឈើ​ក្រអូប ទុក​ទទួលទាន​ជាមួយ​តង្កៀបក្តាម​បំពង ការ៉ុត និង​ដំឡូងបារាំង​ដែល​បាន​ឆា​ជាមួយ​ប៊័រ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.