ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣​​ចាប់​ផ្តើម​ដោយ​រលូន​

Posted on
  • Sunday, January 29, 2012
  • by
  • angco.co
  • in
  • Labels:

  • election-29-1-2012-belection-29-1-2012-aកណ្តាល ៖ ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ឆ្នាំ​២០១២ បាន​ចាប់​ផ្តើម​​តាំង​ពី​​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ ទី​២៩ ​ខែ​មករា ឆ្នាំ​២០១២ច នៅ​ពេល​ដែល​អ្នក​តំណាង​រាស្រ្ត​ក្នុង​តំណែង និង សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំងអស់ ដែល​ជា​អង្គ​បោះឆ្នោត​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​រៀង​ៗ​ខ្លួន ដើម្បី​បំពេញ​កាតព្វកិច្ច​ដ៏​ចាំ​ចាប់​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សម រង្ស៊ី ជា​គណបក្ស​នយោបាយ​​តែ​២ គត់​ដែល​បាន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣​នេះ។
    នៅ​ឯ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ ហ៊ុន សែន ខេត្ត​កណ្តាល ដែល​ជា​ភូមិ​ភាគ ៣ ក្នុង​ចំ ណោម​ភូមិ​ភាគ​ទាំង​អស់ ៨ នោះ សមាជិក សមាជិកា​ទាំង​អស់ នៃ​អង្គ​បោះ​ឆ្នោត​បាន​បង្ហាញ​វត្តមាន នៅ​ពេល​ដែល​ការិយាល័យ​បោះ​ឆ្នោត​បាន​បើក​ទ្វារ​នៅ​ម៉ោង​ ៧ គត់​នោះ។ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ដែល​ជា​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កណ្តាល បាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​​ឆ្នោត​របស់​លោក ដែល​មាន​លេខ​សំគាល់ ៣០០១ ដែល​អ្នក​លេខ​រៀង​ទី​ ១ បាន​បោះ​នៅ​ការិយា​ល័យ​គឺ​ជា​បុរស​ម្នាក់​ដែល​ត្រូវ​ជិះ​ក្នុង​រទេះ​រុញ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា  គាត់​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បន្ទាយ​ដែក មក​ពី​គណបក្ស សម រង្ស៊ី ដែល​បាន​ទទួល​រង​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ថ្ងៃទី ២៨ ខែ​មករា កន្លង​មក​នោះ។
    ដោយ​បាន​រុញ​បុរស​នោះ​រហូត​មក​ដល់​ខាង​ក្រៅ​បរិវេណ នៃ​មជ្ឈមណ្ឌល​គរុកោសល្យ​នោះ សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​បាន​បំពេញ​ភារកិច្ច​ជា​អ្នក​តំណាង​រាស្រ្ត​​រួច​ហើយ។
    សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម ក៏​បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ខេត្ត​កំពង់ចាម ហើយ​សម្តេច​ចៅ​ហ្វាវាំង គង់ សំអុល ឧបនាយក​រដ្ឋ​មន្រ្តី រដ្ឋមន្រ្តី​ព្រះ​បរម​រាជវាំង អ្នក​តំណាង​រាស្រ្ត​មណ្ឌល​កំពង់​ឆ្នាំង បាន​អញ្ជើញ​ទៅ​បោះ​ឆ្នោត​នៅ​ខេត្ត​កំពង់​ឆ្នាំង ក្នុង​ការិយាល័យ​ដែល​មាន​លេខ​រៀង ៧០០៣។
    អាសនៈ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​អាណត្តិ​ទី ៣ ឆ្នាំ ២០១២ នេះ​មាន​ទាំង​អស់​ចំនួន ៦១ ដែល​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ២ រូប​ត្រូវ​បាន​តែង​តាំង​ដោយ​ព្រះ​មហា​ក្សត្រ ចំនួន ២ រូប​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា​តាម​មតិ​ភាគ​ច្រើន​ដោយ​ប្រៀប និង ចំនួន ៥៧ រូប​ទៀត ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​អង្គ​បោះឆ្នោត។ អាសនៈ​ព្រឹទ្ធ​សភា​ក្នុង​នីតិកាល​ទី ៣ ​នេះ​សរុប​មាន ៥៧ ដោយ​បែង​ចែក​ជា ៨ ភូមិភាគ ក្នុង​នោះ​រួម​មាន​ភូមិ​ភាគ​ទី១ រាជធានី​ភ្នំពេញ មាន ៦ អាសនៈ ភូមិ​ភាគ​ទី ២ ខេត្ត​កំពង់ចាម មាន ៨ អាសនៈ ភូមិ​ភាគ​ទី​៣ ខេត្ត​កណ្តាល មាន ៥ អាសនៈ ភូមិភាគ​ទី​៤ ខេត្ត​បាត់ ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និង ខេត្ត​ប៉ៃលិន មាន ១០ អាសនៈ ភូមិ​ភាគ​ទី​៥ ខេត្ត តាកែវ កំពត និង ខេត្ត​កែប មាន ៧ អាសនៈ ភូមិ​ភាគ​ទី​៦ ខេត្ត​ព្រៃវែង និង ស្វាយរៀង មាន ៧ អាសនៈ ភូមិ​ភាគ​ទី​៧ ខេត្ត​កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និង ខេត្ត​ព្រះសីហនុ មាន ៨ អាសនៈ និង ភូមិ​ភាគ​ទី​៨ ខេត្ត​កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគីរី និង ខេត្ត​មណ្ឌល​គីរី មាន ៦ អាសនៈ។
    ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ជា​ការ​បោះ​ឆ្នោត​អសកល ដោយ​ប្រព្រឹត្ត​ទៅ​ក្នុង រយៈ​ពេល​​កំណត់​រៀង​រាល់ ៦ ឆ្នាំ​ម្តង។
    គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក៏​គ្រោង​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​​ម៉ោង​៤​​រសៀល ​ថ្ងៃ​នេះ​ដែរ​ ដើម្បី​បង្ហាញ​លទ្ធផល​បឋម សម្រាប់​ការ​បោះ​ឆ្នោត​នេះ៕ ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.