Droid Razr Maxx​​​ប្រើ​ 4G បាន​ ៨ ម៉ោង

Posted on
  • Sunday, January 29, 2012
  • by
  • angco.co
  • in
  • Labels:

  • ទូរស័ព្ទ Droid Razr Maxx ដែល​ទើប​តែ​សម្ពោធ​នៅ​សប្តាហ៍​នេះ​ពិត​ជា​មាន​ថាមពល​ថ្មី​មិន​ធម្មតា​មែន ព្រោះ​អាច​បើក Internet ប្រើ 4G LTE បាន​រហូត​ដល់ ៨ ម៉ោង។
    Laptop Mag បាន​ធ្វើ​ការ​សាកល្បង​ទៅ​លើ​ថាមពល​ថ្ម​ប្រភេទ 3300mAh របស់ Motorola Droid Razr Maxx ហើយ​ជា​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​ថា​អាច​ប្រើ 4G LTE បាន​យូរ​ជាង​ទូរស័ព្ទ Droid Razr ២ ដង។ ការ​សាកល្បង​នេះ​ធ្វើ​ឡើង​ដោយ​បើក​ពន្លឺ​ ៤០ % ហើយ​រយៈ​ពេល​ដែល​អាច​ប្រើ 4G LTE បាន​គឺ ៨ ម៉ោង និង ២៥ នាទី។
    គួរ​បញ្ជាក់​ផង​ដែរ​ថា Droid Razr ប្រើ​ថ្ម​ប្រភេទ 1780mAh ហើយ​អាច​ប្រើ​ 4G បាន​តែ ៤ ម៉ោង និង ៤៥ នាទី​ប៉ុណ្ណោះ។
    ដូច្នេះ​បើ​សិន​ជា​ប្រិយមិត្ត​ចង់​ប្រើ 4G LTE ឲ្យ​បាន​រយៈ​ពេល​យូរ​នោះ ប្រហែល​ជា Motorola Droid Razr Maxx អាច​ស្ថិត​ក្នុង​ការ​ពិចារណា​បាន។ មែន​ទេ



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.