ថ្នាំព្យាបាល បេះដូង សម្លាប់មនុស្ស អស់ ៧០ នាក់ នៅប៉ាគីស្ថាន

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • តាមព័ត៌មាន ពីទូរទស្សន៍ BBC បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ ២០១២ ថា ប្រជាជន យ៉ាងហោច ណាស់ ៧០ នាក់ បានស្លាប់ នៅទីក្រុងឡាហ (Lahore) ប្រទេសប៉ាគីស្ថាន កាលពី៣សប្តាហ៍មុន ដោយសារ ការប្រើថ្នាំព្យបាលបេះដូង។
    មន្រ្តី ប្រទេសប៉ាគីស្ថាន បាននិយាយថា ឥឡួវនេះនៅមានប្រជាជន ជាង ៤០០នាក់ កំពុងតែទទួលនូវការ ប្រើប្រាស់ថ្នាំទាំងនេះ។ មន្រ្តីដដែលនេះ បានបន្ថែមទៀតថា រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ បានកើនឡើងបន្តទៀត ។
    តាមមន្រ្តីនគរបាល បាននិយាយថា តាមការស្រាវជ្រាវ រហូតមកដល់ពេលនេះ បានឈានទៅរកការ ចាប់ខ្លួន ម្ចាស់ក្រុមហ៊ុន ឱសថ ក្នុងស្រុកបាន ៣ នាក់ហើយ ។
    តាមប្រភពព័ត៌មាន ពីមន្រ្តីសុខាពិបាល បានឲ្យដឹងថា តាមការស្រាវជ្រាវ បានរកឃើញ ពីមូលហេតុនៃការស្លាប់ គឺសារជាតិថ្នាំ នេះ បានទៅបំផ្លាញកោសិការ  បន្ទាប់មកទើបស្លាប់ ។
    លោកសាអ៊ីដអ៊ីលឡាហ៊ី (Saeed Illahi) រដ្ឋលេធិការ ក្រសួងសុខាភិបាល បានបា្រប់ទូរទស្សន៍ BBC ថា អ្នកជំងឺបេះដូង ដែល បណ្តាលមកពីប្រើប្រាស់ថ្នាំនេះ ជាង ១០០ នាក់ទៀត កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ដែលស្ថិតនៅក្នុងអាការៈធ្ងន់ធ្ងរ។ លោកបានបន្តទៀតថា គំរូថ្នាំទាំងអស់នេះ ត្រូវបានបញ្ជួន ទៅក្រុងឡុងដ៍ និងប៉ារីស ហើយដើម្បីស៊ើបអង្គេត បន្ថែមទៀត។
    តាមប្រភពព័ត៌មាន ពីទីភ្នាក់ងារ ស៊ើបអង្កេតសហពន្ធ បានប្រាប់តុលាការ ក្នុងក្រុងឡាហរ កាលពីថ្ងៃពុធ ទី ២៥ ខែមករា ថា ថ្នាំទាំងនេះ មិនបានចុះកាលបរិច្ឆេទ នៃការផលិត និងការផុតកំណត់ឡើយ ។ ឥឡូវនេះរដ្ឋាភិបាល បានបើកយុទ្ធនាការហាម មិនឲ្យប្រជាជន ប្រើប្រាស់ថ្នាំទាំងនេះ ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.