សាលា​បង្រៀនអំពី Sex ដំបូងគេក្នុងពិភពលោក

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:
  • មានមិតិជាច្រើនបាននិយាយថា  សិចមិនមែនជាមុខវិជ្ជា  សំរាប់រៀននោះទេ  និយាយជារួមមិន
    ចាំបាច់បង្រៀនក៏ចេះ  ដោយខ្លួនឯងដែរ។  ប៉ុន្តែអ្នកបង្កើតឡើង  នូវសាលាបង្រៀនពីសិច  ដំបូង
    គេក្នុងពិភពលោកមាន  ទីតាំងក្នុងប្រទេសអូទ្រីស  មិនបានគិតដូច្នោះនោះឡើយ។ 
    សាលាបង្រៀនអំពីសិច  នេះបង្កើតឡើងដោយ  ស្រី្តវេជ្ជបណ្ឌិតជាតិ  Switzerland  ម្នាក់មាន
    ឈ្មោះថា Iva-Maria Thompson ដោយលោកស្រីបានអោយដឹងថាមូលដ្ឋានគ្រឹះនៃការអប់រំ
    មានលក្ខណៈជាអន្តរជាតិរបស់លោកស្រីនឹងជួយធ្វើអោយបណ្តាសិស្ស និស្សិតទាំងឡាយ
    អាចក្លាយជា" ដៃគូស្នេហាម្នាក់ដ៏អស្ចារ្យ" ទៀតផង។ ចំពោះតំលៃសិក្សានៅក្នុងសាលានោះ
    គឺមានតំលៃ ១៤០០ ផោនក្នុងមួយវគ្គ (ប្រហែល ២,១៩៥ដុល្លាអាមេរិក) ដែលក្នុងនោះមាន
    ចែកចេញជាម៉ោងបង្រៀនជាច្រើនដូចជា ការចែចង់ ,ការទាក់ទាញ,ដំណាក់កាលដំបូងពេល
    ត្រូវរ៉ូវគ្នា(ការដើរលេងជាមួយគ្នា) ,ការថ្នាក់ថ្នម និងការនាំទៅកាន់"ចំណុចកំពូល"...ជាដើម។
    អ្នកដែលមានបំណងចង់មករៀននៅក្នុងសាលានេះគឺត្រូវមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ 
    ហើយសិស្សនិស្សិតទាំងអស់តំរូវអោយស្នាក់នៅក្នុងបរិវេណអន្តេរវាសិកដ្ឋានរួមគ្នា ប៉ុន្តែចែក
    ដាច់ពីគ្នា ដើម្បីចៀសវាងការកើតឡើងនូវបាតុភាពមិនគប្បីផ្សេងៗក្នុងរឿងទំនាក់ទំនងប្រុស
    និងស្រី។ លោកស្រី Thompson ក៏បានធ្វើការបញ្ជាក់ផងដែរថាការរស់នៅរួមគ្នាបែបនេះគឺ
    អាចជួយបង្កើតនូវស្ថានភាពកាន់តែមានលក្ខណៈប្រសើរឡើងសំរាប់ពួកគេក្នុងការស្វែងយល់
    និងគួបផ្សំគ្នារវាងទ្រឹស្តីនិងការអនុវត្តន៍ទៀតផង។ នៅពេលបញ្ចប់វគ្គសិក្សាសាលានឹងចេញ
    លិខិតបញ្ជាក់ដោយមានការវាយតំលៃពីគុណភាពសិក្សាជូនសិស្សនិស្សិតទាំងអស់ដើម្បីធ្វើ
    ការចែកជាចំណាត់ថ្នាក់។ លោកស្រី Thompson អោយដឹងថា សាលារបស់យើងខ្ញុំមានបើក
    បង្រៀនតែទ្រឹស្តីប៉ុណ្ណោះ មិនមានផ្នែកអនុវត្តនោះឡើយ។ គឺបង្រៀនតែពីរបៀបធ្វើយ៉ាងណា
    ដើម្បីក្លាយជា"ដៃគូរស្នេហាដែលអស្ចារ្យម្នាក់ប៉ុណ្ណោះ"។ ឥរិយាបទនិងបច្ចេកទេសនៃការរួ​ម
    សង្វាស ក៏ដូចជាចំណុចស្រើបស្រាលលើសារពាង្គកាយសុទ្ធតែមាននៅក្នុងម៉ោងសិក្សាទាំង
    អស់។ យើងខ្ញុំបង្រៀនដល់សិស្សនិស្សិតអំពីវិធីធ្វើយ៉ាងណាដើម្បីអោយពួកគេអាចទទួល
    បានសេចក្តីសុខជាអតិបរិមាពី"រឿងនោះ"។ 

    លោកស្រីវេជ្ជបណ្ឌិត Iva-Maria Thompson ក៏ដូចជាបុគ្គលិកទាំងអស់របស់សាលាមាន
    ជំនឿជាក់យ៉ាងខ្លាំងថាពួកគេនឹងទទួលបានជោគជ័យក្នុងកិច្ចការនេះ។ ប៉ុន្តែសាលាបង្រៀន
    មួយនេះមិនត្រូវបានអាជ្ញាធរអនុញ្ញាតអោយធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅតាមបណ្តាញ
    ប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកនោះឡើយ៕


    ប្រភព៖ Guojijunsh



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.