គូស្នេហ៍​សម្លឹង​មើល​គ្នា មាន​សេចក្តីសុខ

Posted on
  • Saturday, January 7, 2012
  • by
  • angco.co
  • in
  • Labels:
  • ស​ម្រប់​របស់​មនុស្ស ពិតជា​អាស្រ័យ​លើ​ខ្សែ​ភ្នែក ព្រោះ​តាម​ការស្រាវជ្រាវ​ដែល​ចុះផ្សាយ ក្នុង​ព្រឹត្តិបត្រ Socail and Personal Relationships បានបង្ហាញ​ថា យើង​តែង​សម្លឹង​ឃើញ​គូស្នេហ៍​របស់​យើង មានមុខមាត់​ស្រស់ស្អាត​ថែម​ទាំង​ចិត្តល្អ និង​ឆ្លាត​ជាង​អ្នក​ដទៃ​ទៀត​ផង ។ ក្រុម​អ្នកស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ (University of Groningen) បាន​ធ្វើ​ការសាកល្បង​ទៅលើ​គូស្នេហ៍ ៧០ គូ ដែល​សេពគប់​គ្នា​តាំងពី ៣ ខែ រហូតដល់ ៩ ឆ្នាំ បញ្ជាក់ថា ទាំង​បុរស​និង​ស្ត្រី នឹង​ផ្តល់​ពិន្ទុ​ចំពោះ​សម្រស់​មុខមាត់​របស់​ដៃ​គូ​ខ្លួន ជាង​អ្នក​ដទៃ​ផ្តល់​ពិន្ទុ​ឲ្យ ។ នេះ​ចាត់ទុកជា​ភាពលម្អៀង​ម្យ៉ាង ដោយ​ការសិក្សា​មុននេះ តែង​មាន​សេចក្តីសុខ ស្រឡាញ់​និង​ទុកចិត្ត​គ្នា ច្រើន​ជាង​គូស្នេហ៍​ដទៃទៀត ហើយ​តែង​ឈ្លោះ​គ្នា​តិច​ជាង​គូស្នេហ៍​ទូទៅ លើកលែងតែ​ពេល​ដែល​សម្លឹង​មើល​គ្នា​ក្នុង​ផ្លូវ​អគតិ ឬ​សម្លឹង​រក​ចាប់​កំហុស ឬ​ចំណុច​ខ្វះខាត ដែល​អាច​ប្រដូច​នឹង​រលក​ក្រោម​សមុទ្រ ដែល​អាច​ធ្វើឲ្យ​កើត​ជា​បញ្ហា​ធំ​នៅពេល​ក្រោយ​ទៀត​បាន ៕​ (អ.ស)



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.