អាគារស្នាក់នៅ ៩ជាន់របស់រូស្ស៊ីត្រូ​វបាក់រលំ

Posted on
  • Friday, March 2, 2012
  • by
  • angco.co
  • in
  • Labels:
  • នៅពេលការសង្គ្រោះ  កំពុងត្រូវបានធ្វើឡើ  ងយ៉ាងបន្ទាន់ នៅកន្លែងកើង  ហេតុនៃការផ្ទុះហ្គាស
    មួយនៅក្នុងអាគារ  ស្នាក់នៅកំពស់ ៩ជាន់ នៅភាគខាងត្បូងប្រទេសរូស្ស៊ី ភា្លមនោះក៏ស្រាប់តែ
    ៦ជាន់នៃផ្នែក  ខាងលើរបស់អាគារនេះ  បាក់រលំក្នុងមួយប៉ព្រិចភ្នែក។

    ការផ្ទុះហ្គាស បានកើតឡើងនៅផ្នែក  ទីពីរនៃអាគាររួមមួយ  ដែលមានកំពស់ ៩ជាន់ និងមាន
    ៦ផ្នែក នៅក្នុងក្រុង Astrakhan ភាគខាងត្បូងប្រទេសរូស្ស៊ី កាលពីថ្ងៃទី ២៧ កុម្ភៈ។ ដំបូង 
    ការផ្ទុះនេះបានធ្វើអោយជាន់នៅខាងក្រោមនៃអាគារត្រូវខូចខាតធ្ងន់។ ខណៈពេលក្រុមអ្នក
    ជួយសង្គ្រោះកំពុងញាប់ដៃដើម្បីយកជនរងគ្រោះចេញមកក្រៅ ភ្លាមនោះ ៦ជាន់នៅខាងលើ
    ក៏ស្រាប់តែបាក់រលំចុះក្រោម។ 

    សាកសពនៃជនរងគ្រោះ ៣រូប ត្រូវបានយកចេញពីគំនរបាក់បែក ខណៈដែលមនុស្សរាប់សិប
    នាក់ផ្សេងទៀតរងរបួស។ បច្ចុប្បន្ន មនុស្សចំនួន ៩ នាក់ ត្រូវបានគេជឿថា កំពុងនៅក្រោម
    គំនរបាក់បែកនៃអាគារនេះ៕




     
    ប្រភព ៖ DT



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.