អ្នកនឹងប្រឈមមុខនឹងការចរចារជាច្រើនក្នុងជីវិតរបស់អ្នក មិនថាការចរចារតម្លើងប្រាក់ខែ ឬការចរចារទៅលើលក្ខខ័ណ្ឌទិញឡាននោះទេ។ ចុងក្រោយបំផុត ចេតនារបស់អ្នកក្នុងការបន្តការចរចារគឺអាស្រ័យទៅលើកម្រិតនៃជំនឿចិត្តរបស់ខ្លួនអ្នក។ មិនថាអត្ថប្រយោជន៍របស់អ្នកផ្សេងទៀតគឺជាអ្វីនោះទេ អ្នកនឹងបញ្ចប់ការចរចារប្រសិនបើអ្នកបាត់បង់ភាពជឿជាក់ មានន័យថាអ្នកនឹងបញ្ចប់វានៅត្រឹមចំណុចណាមួយដែលបានទទួលផលប្រយោជន៍តិចជាងដែលអ្នកអាចទទួលយកបាន។
រ៉ូប៊ឺត បានចំណាយជីវិតរបស់គាត់ជាមួយនឹងអ្នកនិពន្ធ ក្រោយមកគាត់បានក្លាយជាអ្នកបោះពុម្ពផ្សាយ ក្រោយពីគាត់បានចំណាយពេលក្នុងការងារបោះពុម្ពផ្សាយ។
គាត់មានបទពិសោធន៍ពេញមួយជីវិតទៅលើការចរចារពីអ្វីៗគ្រប់អំពីអត្ថបទមួយចាប់តាំងពីការបង់ប្រាក់រហូតដល់ភាពទៀងទាត់នៃពេលវេលា។
ទ្រឹស្តីរបស់គាត់ក្នុងការចរចារមានភាពសាមញ្ញបំផុត៖ “ប្រសិនបើអ្នកនិយាយថា ‘ខ្ញុំមិនដឹងទេ។ ប្រហែលហើយ។ តើអ្នកគិតយ៉ាងណា។’ វាមិនអាចជួយអ្នកបាននោះទេ។ អ្នកត្រូវតែអាចនិយាយចេញមកនូវអ្វីដែលអ្នកជឿ។ អ្នកត្រូវតែជឿវា ហើយធ្វើការចរចាដូចដែលវាគឺជាការពិត។ ផ្ទុយទៅវិញ វាមិនអាចជួយអ្នកបានទេ បើសិនជាអ្នកមិនជឿលើខ្លួនឯងផងនោះ ព្រោះអ្នកដទៃក៏មិនជឿអ្នកដែរ”។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.