Shu Qi​ និង​ Vicki Zhao​ ប៉ះ​គ្នា​រឿង​ដាក់​ឈ្មោះ​មុន​ក្រោយ?

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • រឿង​ថ្មី​ “Love”​ របស់​អ្នក​ដឹកនាំ​រឿង​តៃវ៉ាន់​ Doze Niu​ មាន​ការ​ចូលរួម​សម្ដែង​ពី​តារា​ល្បីៗ​ដូចជា​ Shu Qi​  Vicki Zhao​  Ethan Ruan​  Eddie Peng​  Mark Chao​  Ivy Chen​ និង​ Amber Kuo។


    ដោយឡែក​ ថ្មីៗ​នេះ​ មាន​ពាក្យ​ចចាមអារ៉ាម​ថា​ Shu Qi​ និង​ Vicki​ មិន​សូវ​ស្រួល​ជាមួយ​គ្នា​ដោយសារ​ការ​ដាក់​ឈ្មោះ​ក្នុង​សកម្មភាព​ផ្សាយ​រឿង​ថ្មី។
    យោង​តាម​សារព័ត៌មាន​របស់​តៃវ៉ាន់​ តារា​ស្រី​ទាំង​ពីរ​មាន​ឈុត​សម្ដែង​ផ្សេង​គ្នា​ ហើយ​ត្រូវ​គេ​ផ្សព្វផ្សាយ​ថា​ជា​តួ​ឯក​ក្នុង​ពេល​តែ​មួយ។​ ដោយសារ​បញ្ហា​នេះ​ Shu Qi​ និង​ Vicki​ ត្រូវ​គេ​រាយការណ៍​ថា​រាង​តឹង​តែង​ជាមួយ​ការ​រៀបចំ​មួយ​ចំនួន​ក្នុង​ពេល​ចេញ​សកម្មភាព​ផ្សព្វផ្សាយ។​ ហេតុ​នេះ​ របស់​របរ​ផ្សព្វផ្សាយ​មុន​នឹង​ចេញ​ត្រូវ​មាន​ការ​យល់​ព្រម​ពី​ពួកគេ​ទាំង​ពីរ។
    តារាង​ឈ្មោះ​តួ​លើ​ប័ណ្ណ​ផ្សព្វផ្សាយ​មាន​ទម្រង់​ផ្សេង​គ្នា។​ ក្នុង​ Version​ របស់​តៃវ៉ាន់​ ឈ្មោះ​របស់​ Shu Qi​ ដាក់​នៅ​ពី​មុខ​ឈ្មោះ​ Vicki​ ខណៈ​ក្នុង​ Version​ ចិន​ ឈ្មោះ​ Vicki​ ដាក់​មុខ​វិញ។​ ក្រុមហ៊ុន​ផលិត​កម្ម​ត្រូវ​គេ​ឱ្យ​ដឹង​ថា​ ប្រើ​វិធី​បែប​នេះ​ដើម្បី​ធ្វើ​ឱ្យ​មាន​សន្តិភាព​រវាង​តារា​ស្រី​ទាំង​ពីរ។
    តប​នឹង​សេចក្ដី​រាយការណ៍​ខាង​លើ​នេះ​ ខាង​ផលិតកម្ម​អះអាង​ថា​ ទាំង​ Shu Qi​ និង​ Vicki​ សុទ្ធ​តែ​ជា​តួ​ឯក​ ហើយ​រវាង​ពួក​គេ​គឺ​មិន​មាន​ជម្លោះ​អ្វី​ទេ។​ ការ​ដាក់​ឈ្មោះ​មុន​ក្រោយ​ត្រូវ​សម្រេច​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ជាមួយ​អ្នក​គ្រប់គ្រង​តារា​ទាំង​ពីរ​រួច។
    ពេល​មាន​ការ​សង្ស័យ​ថា​ Shu Qi​ ទើប​ជា​តួ​ឯក​ពិត​ពី​ព្រោះ​នាង​មាន​វត្តមាន​ក្នុង​ឈុត​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ច្រើន​ជាង​ ផលិតកម្ម​ពន្យល់​ថា​ នោះ​គឺ​ព្រោះ​ក្នុង​រឿង​ Shu Qi​ មាន​ទំនាក់ទំនង​ស្មុគស្មាញ​ជាមួយ​តួ​ប្រុស៕

    រវាង​តារា​ស្រី​ទាំង​ពីរ​ ប្រិយមិត្ត​ចូលចិត្ត​ម្នាក់​ណា​ជាង?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.