រមណីយដ្ឋានទឹកឈូរមានភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តយ៉ាងច្រើកុះកុរក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:

  • ខេត្តកំពត៖ នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមឆ្នាំ២០១២ ភ្ញៀវទេសចររាប់រយនាក់បានសម្រុកមកលេងតំបន់រមណីយដ្ឋានទឹកឈូរយ៉ាងច្រើនកុះករដែលមកពីតាមបណ្តាខេត្តក្រុងនានាក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានភ្ញៀវទេសចរអន្តរជាតិមកចូលរួមកម្សាន្តច្រើនកុះករផងដែរ
    ទោះបីមានភ្ញៀវទេសចររាប់រយនាក់សម្រុកមកកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូរយ៉ាងដូច្នេះក្តី ស្ថានភាពទឹកឆ្នាំនេះគឺមិនសូវសម្បូរដូចឆ្នាំមុនៗនោះទេ ដោយសាររាជរដ្ឋាភិបាលបានអភិវឌ្ឍន៍តំបន់ទឹកឈូរ ឲ្យក្លាយទៅជាទំនប់វារីអគ្គិសនីសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
    ភ្ញៀវទេសរមកពីរាជធានីភ្នំពេញ លោកគឹមឡេង មានប្រសាសន៍ឲ្យដឹងថា លោកមានក្តីសប្បាយរីករាយ ប៉ុន្តែសម្រាប់ឆ្នាំនេះ ទឹកតិចខុសពីបណ្តាឆ្នាំមុនៗពិបាកក្នុងការចុះហែលកម្សាន្តលេង។ ទោះយ៉ាងណាលោកបញ្ជាក់ឲ្យដឹងថា បើទោះបីជាបែបនេះក្តី ក៏លោកនៅតែចង់មកកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូរដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ប្រទេសកម្ពុជា។
    គួរបញ្ជាក់ថា តំបន់រមណីយដ្ឋានទឹកឈូរដែលស្ថិតនៅក្នុងខេត្តកំពត គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយក្នុងចំណោមតំបន់ទេសចរណ៍ទឹកជ្រោះនានាក្នុងប្រទេសកម្ពុជា។ ទាំងភ្ញៀវជាតិនិងអន្តរជាតិស្ទើរតែ១០០ភាគរយ គឺត្រូវតែចូលមកកម្សាន្តនៅតំបន់ទឹកឈូរនេះ។ មិនមែនមានតែទឹកជ្រោះធម្មជាតិដ៏ស្រស់បំព្រងនោះទេ ភ្ញៀវទេសចរទាំងអស់អាចភ្លក្សនូវរសជាតិដ៏ឆ្ងុយឆ្ងាញ់ផ្លែឈើធម្មជាតិដែលបងប្អូនប្រជាជនខ្មែរដាំដោយផ្ទាល់នៅតំបន់ទេសចរណ៍នេះ ដូចជាផ្លែធុរេន និងសាវម៉ាវជាដើម៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.