ភ្នំពេញៈ តាមការបព្ជាក់ពីមន្រ្តីសាលាដំបូង រាជធានីភ្នពេញ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១២ ឲ្យដឹងថា សាលាដំបូងរាជធានីភ្នពេញ យល់ព្រមទទួលយក សំណើរបស់លោក ស្រី មួរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលស្នើសុំឲ្យផ្តល់នីតិសម្បទា ដើម្បីទទួលបានអភ័យឯកសិទ្ធិសភាឡើងវិញ។
ប្រភពពីមន្រី្តសាលាដំបូង បានដឹងថា មូលហេតុដែលសាលាដំបូង យល់ព្រមទទួល ដោយសារលោកស្រី មួរ សុខហូរ បានភ្ជាប់ឯកសារមកគ្រាប់គ្រាន់ និងត្រឹមត្រូវតាមនីតិវិធីអស់ហើយ។
គួរបញ្ជាក់ផងដែរថា លោកស្រី មូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី កាលព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២ បានយកលិខិតស្នើសុំ ទៅជូន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ មិនទទួល ដោយមិនមានឯកសារគ្រប់គ្រាន់ នឹង ដោយសារតែលោក សុខ រឿន ព្រះរាជអាជ្ញារងអវត្តមាននោះ គឺពុំមានមន្ត្រីតុលការណាម្នាក់ ហ៊ានទទួលយកលិខិតស្នើសុំពីលោកស្រីឡើយ។
លោកស្រី មួរ សុខហួរ ត្រូវបានព្យួរអភ័យឯកសិទ្ធិនៅឆ្នាំ២០០៩ បន្ទាប់ពីបានចាញ់ក្តីសម្តេចតេជោ ហ៊ុន សែន ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ហើយត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដោយបង្គាប់ឲ្យបង់ប្រាក់សំណងជំងឺចិត្ត រួមទាំងប្រាក់ពិន័យសរុប១៦លាន ៥សែនរៀល៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.