ទូរស័ព្ទ​ចិន វាយលុក​ទីផ្សារ​កម្ពុជា​ដោយ​ស្ងៀមស្ងាត់​

Posted on
  • Sunday, January 8, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ:ខណៈដែល​មាន​ប្រជាជន​កម្ពុជា​កាន់តែច្រើន​បាន​កាន់​ទូរស័ព្ទ​ចល័ត​ដែលមាន​តម្លៃ​ថ្លៃ ដូចជា iPhone4 ទូរស័ព្ទ​ចិន​ក៏មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​ហើយនឹង​កំពុងតែ​បញ្ជ្រាប​ចូលក្នុង​ព្រះរាជាណាចក្រ​មួយ​នេះ​។​
    ​តាម​បណ្តោយ​ផ្លូវ​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​បរិវេណ​ជុំវិញ​ផ្សារ​ហាង និង​តូប​លក់​ទូរស័ព្ទ​ចល័ត​ជាច្រើន​ត្រូវបាន​គេ​ឃើញថា​មាន​ដាក់តាំង​បង្ហាញ​ទូរស័ព្ទ smart phone របស់​ពួកគេ​។ នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​ទូរស័ព្ទ​ចិន​កាន់​ច្រើនឡើងៗ បាន​វាយលុក​ទីផ្សារ​ទូ​ស័ព្ទ​ដៃ​តាម​បណ្តា​តូប និង​ហាង​ទាំងនោះ​។​
    ​ជាមួយនិង​តម្លៃ​ប្រហែលជា ៣០ ដុល្លារ ទូរស័ព្ទ​ចិន​ទាំងនេះ​ត្រូវបាន​បំពាក់​ជាមួយនិង mp3 កា​រ៉ា​អូ​ខេ វិទ្យុ បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត កាមេរ៉ា ទូរទស្សន៍ ថត​សម្រាប់​ប្រើប្រាស់​ស៊ីម​ពីរ​ទៀត​។ ជាការ​ពិត​ផងដែរ​មិនមាន​ស្លាក​យីហោ​ណាមួយ​នៃ​ទូរស័ព្ទ smart phone ដែល​រួមទាំង iPhones ក៏​មិនមាន​នូវ​មុខងារ​ដ៏​អស្ចារ្យ​បែបនេះ​ដែរ​។​
    ​នៅ​កម្ពុជា iPhone4 ដែល​អូ​រី​ហ្សី​ន មានតម្លៃ​ច្រើនជាង ៦០០​ដុល្លារ ប៉ុន្តែ​ជាមួយនិង​រូ​រាង​ខាងក្រៅ​ដែល​ដូចគ្នា​ប៉េះ​បិត iPhone របស់​ចិន​ដែល​បំពាក់​ដោយ touchscreen mp3 mp4 វិទ្យុ កាមេរ៉ា ថត​ស៊ីម​ពីរ និង​ទូរទស្សន៍ មានតម្លៃ​តិចជាង ៤០ ដុល្លារ​។​
    ​ជាមួយនឹង​ត្រចៀក​ស្តាប់​តន្ត្រី និស្សិត​វ័យ ២២ ឆ្នាំ លោក តាំង ប៉ុន​ថន និយាយ “​ខ្ញុំ ចូលចិត្ត​ទូរស័ព្ទ​ចិន​នេះ ពីព្រោះ​វា​មានតម្លៃ​ថោក និង​មាន​អ្វីៗ​គ្រប់យ៉ាង​ដូច​ទៅ​និង​ទូរស័ព្ទ​ដទៃៗ​ទៀត​ដែរ​ដូចជា mp3 mp4 វិទ្យុ កាមេរ៉ា និង​ថត​ស៊ីម​ពីរ​” ។​
    ​ប្រជាពលរដ្ឋ​ខេត្តកណ្តាល​ម្នាក់​បាន​ឆ្លើយតប​ថា “​អ្នក​មិនអាច​រំពឹងថា​នឹង​ទទួលបាន​នូវ​រូបភាព​ដ៏​ច្បាស់​ពី​កាមេរ៉ា​របស់​វា​ទេ ឬក៏​មុខងារ​ផ្សេងៗ​ទៀត​នៅក្នុង​តម្លៃ​ត្រឹម ៣០ ដុល្លារ​នោះទេ តែ​ទូរស័ព្ទ​ចិន​នេះ​គឺ​វា​គ្រប់គ្រាន់​ហើយ​”​។​

    ​អឹម សុ​ភ័​ក្រ អាយុ ៦១ ឆ្នាំ​ដែលជា​ជំនួយការ​ហាង​មួយកន្លែង​បាន​ប្រាប់ថា នាង​បាន​ទិញ​ទូរស័ព្ទ​ចិន​ម៉ាក shiny-red រយៈពេល ២ ខែ​កន្លងមកហើយ​ក្នុងតម្លៃ ២២ ដុល្លារ ខណៈ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​ចំនួន​ពីរ​គឺ ០១២ និង ០៩៧ ។ នាង​ទិញ​ទូរស័ព្ទ​នេះ​ដោយសារតែ​នាង​មិនមាន​លុយ​ច្រើន ប៉ុន្តែ​នាង​ស្រលាញ់​នូវ​ការ​រចនា​ម៉ូដ​របស់​ពួកវា​។ ម្យ៉ាងវិញទៀត​នាង​បានផ្តល់​យោបល់​ថា​នាង​មិន​ចូលចិត្ត​ទូរស័ព្ទ​របស់​នាង​ទេ​ត្រង់​អាយុកាល​នៃ​ថ្ម​របស់​វា ហើយ​វា​គួរតែ​យូរ​ជាង​នេះ ចំណែក​គុណភាព​វិញ​ក៏​គួរតែ​កែលម្អ​។​
    ​នៅ​កម្ពុជា​វា​ជា​រឿង​ធម្មតា​ដែល​មនុស្ស​កាន់​ទូរស័ព្ទ​ច្រើនជាង​មួយ  ដោយសារតែ​មាននូវ​ការប្រកួតប្រជែង​ផ្នែក​ទីផ្សារ​ខ្លាំង​និង​បញ្ហា​ភ្ជាប់​ប្រ​ព័​ន្ឋ​។​អ្នកប្រើប្រាស់​បាន​នឹង​កំពុង​ទាញយក​អត្ថប្រយោជន៍​ដូចជា​ការបន្ថែម​ទឹកប្រាក់ នាទី​ហៅ​ចេញ​ដោយ​ឥតគិតថ្លៃ​ក្នុង​ប្រព័ន្ធ គរ​ណី​មាន​ស្រេច​ក្នុង​ប្រព័ន្ធ​ជាដើម​។ ណៃ ឡុង​ហេង អាយុ ២៩ ឆ្នាំ​និយាយថា​វា​ពិតជា​គួរ​រំខាន​ណាស់​ក្នុងការ​កាន់​ទូរស័ព្ទ​ពីរ​បី​ដើម្បី​អាច​ប្រើប្រាស់​ប្រព័ន្ធ​បី​ក្នុងពេល​តែមួយ នោះ​។ មិនមាន​ទូរស័ព្ទ​ថ្លៃ​ណាមួយ​ដែល​អាច​ដំណើរការ​ស៊ីម​ចំនួន​បីដូច​ទូរស័ព្ទ​ចិន​នោះទេ ហើយ​មាន​អ្នកខ្លះ​ពន្យល់ថា​គេ​ប្រើ​ប្រព័ន្ធ​ច្រើន​ដើម្បី​សន្សំសំចៃ​ថ្លៃ​ហៅ​ចេញ​។​
    ​ម្ចាស់​ហាង​ទូរស័ព្ទ​មួយកន្លែង​តាមផ្លូវ​សហព័ន្ធ​រុស្សី​ក្នុង​សង្កាត់​ទឹកថ្លា បាន​កត់សំគាល់ថា​ការលក់​ទូរស័ព្ទ ចិន​មានការ​កើនឡើង​បើ​ធៀប​ជាមួយនិង ២ ឆ្នាំ​កន្លងមកនេះ​។ សុខ ភា​លី បាន​និយាយថា ឥលូវ​នេះ​ខ្ញុំ​អាច​ទូរស័ព្ទ​ចិន​បាន​ពី ២ ទៅ ៣ គ្រឿងក្នុង​មួយថ្ងៃ តែ​ក្នុង​ឆ្នាំ ២០០៩ បាន​ចំនួន​តិចជាង​នេះ ហើយ​លោក​ក៏បាន​បន្ថែមថា​ភាគច្រើន​នៃ​អតិថិជន​របស់គាត់​គឺជា​កម្មករ​រោងចក្រ​កាត់ដេរ ដែលមាន​ប្រាក់ខែ​ជា​មធ្យម ៦១ ដុល្លារ​។​
    ​ខណៈ​កំពុង​តម្រៀប​ទូរស័ព្ទ​របស់គាត់ គាត់​ក៏បាន​បន្តថា ទូរស័ព្ទ​ចិន​មានតម្លៃ​ថោក និង​មាន​មុខងារ​ច្រើន​ដូច្នេះ​ពួកវា​ងាយស្រួល​ក្នុង​ការលក់ ប៉ុន្តែ​គាត់​បាន​អះអាងថា​ប្រាក់ចំណូល​បាន​ពី​ការលក់​ទូរស័ព្ទ​ចិន និង ទូរស័ព្ទ​មាន​ស្លាក​យីហោ​គឺ​មិន​ខុសគ្នា​ទេ​។​
    ​ហាង​ទូរ​ស័​ព្ទេ​ជុំវិញ​រោងចក្រ​ត្រូវបាន​គេ​ឃើញថា​មានការ​តម្រៀប​ទូរស័ព្ទ​ចិន​ចំរុះ​ពណ៌​ជាមួយនិង​រូបរាង​ដូច​ទៅ​និង Nokia, Sony Ericsson, HTC, LG, iPhone, Samsung និង​ផ្សេងៗ​ទៀត​ជាច្រើន​។ ចំពោះ​កម្មករ​វិញ​ទូរស័ព្ទ​ចិន​មានតម្លៃ​សមស្រប​ជាមួយនិង​ប្រាក់ខែ​របស់គេ​។​
    ​ឃ្លាំង​រំ​សែ​វ ជា​ផ្សារ​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅ​ភ្នំពេញ​ក្នុង​ការទិញ និង​លក់​ទូរស័ព្ទ​ជជុះ និង​ថ្មី​។ មាន​ហាង​ទូរស័ព្ទ​រាប់រយ​បាន​កំពុង​លក់​ទូរស័ព្ទ​ស្ទើរ​គ្រប់​ប្រភេទ​នៅលើ​ផែនដី​។ សា​លីន អ៊ី​៨ ជា​ហាង​មួយ​ក្នុងចំណោម​ទាំង​នោះបាន​តាំង​បង្ហាញ​រាប់រយ​ទូរស័ព្ទ​ចំរុះ​ពណ៌​របស់​ចិន តែ​ហាង​នេះ​លក់ដុំ និង​រាយ​តែ​ទូរស័ព្ទ​ចិន​ប៉ុណ្ណោះ​។ យោងតាម​ម្ចាស់​ហាង នាង​បាន​ទិញ​ទូរស័ព្ទ​ដោយផ្ទាល់​ពី​ចិន តែ​ចំពោះ​ម៉ូ​ដែល​មួយចំនួន​នាង​ចាំបាច់​ត្រូវ​ទិញ​ពី​ឈ្មួញ​ក្នុងស្រុក​។​
    ​ជំនួយការ​ហាង​ទូរស័ព្ទ​នេះ​និយាយថា “​គ្រប់​ប្រភេទ​មនុស្ស មិន​ថា​ចាស់ ឬ​ក្មេង មាន ឬ​ក្រ សុទ្ធតែ​ទិញ​ពី​ហាង​របស់ខ្ញុំ ទូរស័ព្ទ​លក់រាយ​ក្នុងតម្លៃ ១៨ ទៅ ៣០ ដុល្លារ​។ នាង​បាន​បដិសេដ​មិន​ប្រាប់​ពី​ចំនួន​ទូរស័ព្ទ​ដែល​ហាង​របស់​នាង​លក់​បានជា​រៀងរាល់ថ្ងៃ​នោះទេ តែ​បាន​ប្រាប់ថា​ការលក់​ហាក់​មានការ​ធ្លាក់ចុះ ដោយសារតែ​ការប្រកួតប្រជែង​”​។​
    ​ម្ចាស់​ហាង​ម្នាក់ទៀត​នៅ​ឃ្លាំង​រំ​សែ​វ​ដែល​បាន​លក់​ទូរស័ព្ទ​ចិន​អស់ ២ ឆ្នាំកន្លងមក​នេះ​បាន​និយាយថា តម្លៃ ស្តាយ និង​មុខងារ​បានធ្វើអោយ​ទូរស័ព្ទ​ចិន​ក្លាយជា​ផលិតផល​មួយ​ដែលមាន​សក្តានុពល​នៅលើ​ទីផ្សារ​។ កម្មករ​ក្មេងៗ ចូលចិត្ត​ទូរស័ព្ទ​ដែលមាន​សម្លេង​លឺ​ខ្លាំងៗ តែ​ទូរស័ព្ទ​ដែលមាន​យីហោ​ថ្លៃៗ​មិនមាន​មុខងារ​ដូចនេះ​ទេ​។​
    ​ប្រមាណ​ជិត​៣០% នៃ​ចំនួន​ប្រជាជន ១៤ លាន​នាក់ រស់នៅក្នុង​ជីវភាព​តិចជាង ១ ដុល្លារ​ក្នុង​មួយថ្ងៃ​នៅ​កម្ពុជា​។​ប៉ុន្តែ​បើ​យោងតាម​ក្រសួង​ប្រៃ​ណី​យ៍ និង​ទូរគមនាគមន៍ មាន​អ្នក​ចុះបញ្ជី​ប្រើ​ទូរស័ព្ទ​ជាង ១៤ លាន​(​ដោយហេតុថា​ម្នាក់​អាចមាន​ទូរស័ព្ទ​លើសពី​មួយ​) ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.