ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១២ នេះ បានឯកភាព ឡើងថ្លែងសុន្ទរកថា ក៏ដូចជា ផ្ដល់ទស្សនទាន មួយចំនួន នៅក្នុងកិច្ចប្រជុំ វេទិកាថ្នាក់ដឹកនាំអាស៊ាន រៀបចំឡើងនាពេលខាងមុខ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅ ក្នុងជំនួបសម្ដែងការគួរសមមួយ ដែលធ្វើ ឡើង នៅវិមានសន្ដិភាព លោក ដាតូ មីឆាល់លីយាត មន្ដ្រីវិទ្យាស្ថានយុទ្ធសាស្ដ្រ និងភាពជាអ្នកដឹកនាំរបស់ម៉ាឡេស៊ី បាន អរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀប ចំវេទិកា នៃថ្នាក់ដឹកនាំអាស៊ាននេះឡើង ហើយស្នើឱ្យសម្ដេច ឡើងថ្លែងសុន្ទរកថា នៅក្នុងវេទិកាមួយនេះ ។
លោក ដាតូ បានជម្រាបជូនសម្ដេចថា សម្រាប់វេទិកានេះ ប្រធានបទ ៣សំខាន់ៗ គ្រោងលើកមកពិភាក្សា រួមមាន ការពង្រឹង សមាហរណកម្ម របស់អាស៊ាន, តួនាទីឯក ជន ពាក់ព័ន្ធនឹងការតភ្ជាប់របស់អាស៊ាន និង ពិភាក្សាលើកកម្ពស់ ថ្នាក់ដឹកនាំអាស៊ានវ័យ ក្មេង ។
ជាការឆ្លើយតប សម្ដេចតេជោ បានស្នើ ឱ្យមន្ដ្រីរូបនេះ ពិចារណា និងគិតគូពីការតភ្ជាប់ ហេដ្ឋានរចនាសម្ព័ន្ធ នៅក្នុងអាស៊ាន ដោយសារតែបញ្ហានេះ មាន លក្ខណៈខុសៗគ្នា នៃបណ្ដាសមាជិក របស់អាស៊ាន ។
សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានឱ្យលោក ដាតូ គិតគូពីលំហូទំនិញ និងលំហូធនធាន មនុស្សនៅក្នុងតំបន់អាស៊ាន នាឆ្នាំ២០១៥ ខាងមុខនេះផងដែរ។
តែទោះជាយ៉ាងណា លោក អ៊ាង សុផល្លែត មិនបានបញ្ជាក់ពី ពេលវេលា និងទីកន្លែងនៃការបើកវេទិការ នេះនៅឡើយទេ៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.