សាកល្បងជាមួយគំរួទូរស័ព្ទថ្មីមកពីរុស្ស៊ីម្តងវិញមើល !

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:
  • នេះជាគំរូទូរស័ព្ទ Smartphone ថ្មីបំផុតមួយទៀតដែលរចនាឡើងដោយជនជាតិរុស្ស៊ីឈ្មោះ
    Ilshat Garipov ។ ហើយបច្ចុប្បន្នគំរូនេះកំពុងតែស្ថិតនៅជាគំនិតរចនានៅឡើយដោយយក
    គំរូតាមកូនសៀវភៅកំណត់ត្រាតូចមួយដែលអាចបត់ចូលគ្នាបាន ហើយចំពោះរូបសណ្ឋាន
    លំអិតរបស់វាក៏មិនត្រូវបានធ្វើការបញ្ជាក់អោយដឹងនៅឡើយដែរ។
    គំរូទូរស័ព្ទនេះត្រូវបានផលិតឡើងពីសារធាតុ silison គួបផ្សំជាមួយនឹងសរសៃសារធាតុ
    nano ស្វិតមាំល្អ ជាហេតុធ្វើអោយទូរស័ព្ទនេះអាចបត់ចុះឡើងតាមអំពើចិត្តដោយមិនមាន
    ភ័យព្រួយឡើយ។


    ផ្ទៃមុខនីមួយៗគឺមានកម្មវិធីដាច់ដោយឡែកពីគ្នា
    បើតាមការប៉ាន់ស្មានវាយតំលៃពីសំណាក់មហាជនជាច្រើនបាននិយាយថាប្រភេទទូរស័ព្ទនេះ
    នៅពេលដែលមានវត្តមានពិតប្រាកដនៅលើទីផ្សារមែននោះ នោះវាគឺជាគូរប្រជែងដ៏ខ្លាំងក្លា
    ថ្មីបំផុតមួយទៀតរបស់ផលិតផលពេញនិយមនាពេលបច្ចុប្បន្នរួមមានដូចជា iPhone , HTC ,
    Nokia , Samsung.... ជាដើមផងដែរ៕
    ប្រភព៖ TIIN



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.