ទ័ពម៉ារីនអាមេរិកធ្វើសមយុទ្ធរួមជាមួយកងទ័ពហ្វីលីពីន
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Leon Panetta បានប្រកាស កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី ២៧ មករា ២០១២ថា គេនឹងកាត់ចំនួនកងទ័ពអាមេរិកចំនួនជិតមួយសែននាក់។ អាមេរិកកាត់បន្ថយមួយសែននាក់មែន ប៉ុន្តែ អាមេរិកមានទ័ពសរុបដល់ទៅ ជាង១លាន ៥សែននាក់ គឺនៅជាប់លេខពីរ បន្ទាប់ពីប្រទេសចិន ដែលមានកងទ័ពសរុប ជាង ២លាន ៥សែននាក់។
ការកាត់បន្ថយចំនួនទ័ពដ៏ច្រើននេះជាផ្នែកមួយនៃផែនការកាត់បន្ថយថវិការបស់រដ្ឋាភិបាលទៅលើវិស័យការពារជាតិ ដោយគេសង្ឃឹមថា ផែនការនេះនឹងធ្វើឲ្យរដ្ឋាភិបាលអាមេរិកសន្សំសំចៃ បានបាន៤៨៧ពាន់លានដុល្លារ សម្រាប់រយៈពេលេ ១០ឆ្នាំទៅមុខនេះ។
ក្នុងពិភពលោក អាមេរិកបានចំណាយលុយច្រើនប្រទេសណាៗទាំងអស់ សម្រាប់វិស័យការពារជាតិ។ គ្រាន់តែ ក្នុងឆ្នាំ ២០១១ អាមេរិកចំណាយលុយ ដល់ទៅជាង ៧០០ពាន់លានដុល្លារ គឺ១០ដងនៃថវិកាក្រសួងការពារជាតិចិន។ ប៉ុន្តែ វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យរដ្ឋាភិបាលរឹតត្បិតថវិកា និងកាត់បន្ថយខ្ទង់ចំណាយរបស់ខ្លួន នៅគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិ។
ជារួម បើកងទ័ពជើងគោក ម៉ារីន និងសព្វាវុធយោធាមួយចំនួនត្រូវកាត់បន្ថយ ក៏ប៉ុន្តែ នេះ គ្រាន់តែដូចជាគេបន្ធូរស្បោងលុយ ដែល រដ្ឋាបាលលោកប៊ូស នៅពេលលោកប៊ូស បានបំប៉ោងខ្លាំង ដើម្បីធ្វើសង្រ្គាមនៅអ៊ីរ៉ាក់ និងនៅអាហ្វហ្កានិស្ថានតែប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់លោកអូបាម៉ា ថវិកាប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិក ចេះតែថយចុះ បន្តិចម្តងៗ។ នៅឆ្នាំនេះ មាន៥៣១ ពាន់លានដុល្លារ និងឆ្នាំ ក្រោយប្រមាណ ៥២៥ ពាន់លានដុល្លារ គឺសន្សំបាន ៦ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយក៏នៅតែច្រើនគឺជាងពាក់បើប្រៀបធៀបនឹងថវិកាការពារជាតិ កាលពី១០ឆ្នាំមុន។
ទ័ពអាមេរិកដែលត្រូវកាត់បន្ថយ គឺទ័ពជើងគោក និងកងទ័ពម៉ារីន ដែលគេរើសចូលច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺចាប់តាំងរដ្ឋបាលលោកប៊ូសផ្តើមធ្វើសង្រ្គាមនៅអាហ្វហ្កានិស្ថាន និងអ៊ីរ៉ាក់ ក្រោយអំពើភេរវកម្ម១១កញ្ញា ២០០១។ ក្រសួងការពារជាតិមានគម្រោងផងដែរនឹងកាត់បន្ថយចំនួននាវាចម្បាំង យន្តហោះដឹកកងទ័ព និងភស្តុភា និងផ្អាកបញ្ជាទិញរយៈពេល២ ឆ្នាំ យន្តហោះចម្បាំង និងនាវាមុជទឹកដែលមានសមត្ថភាពបាញ់គ្រាប់បែកនុយក្លេអ៊ែរ។
ប្រើបច្ចេកវិទ្យាដើម្បីធ្វើសង្រ្គាម
ក្នុងយុទ្ធសាស្រ្តការពារជាតិថ្មីរបស់អាមេរិក គេកាត់បន្ថយចំនួនកងទ័ពជើងគោក និងម៉ារីន ប៉ុន្តែ អាមេរិកនឹងផ្តោតទៅលើសំខាន់ទៅលើការអភិវឌ្ឍន៍ទ័ពជើងទឹក អភិវឌ្ឍបច្ចេកវិទ្យាខាងរ៉ាដា យន្តហោះចម្បាំង ប្រព័ន្ធខែលប្រឆាំងមីស្ស៊ីល ផ្កាយរណបស៊ើបការណ៍ និងការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រណិត។
អាមេរិកនៅតែពង្រឹងកងជើងទឹក រក្សានាវាដឹកយន្តហោះចម្បាំង និងបង្កើនមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម គឺដើម្បីទប់ទល់កម្លាំង ចិនដែលចង់ពង្រីកឥទ្ធិពល នៅអាស៊ីប៉ាស៊ីហ្វិក។ បើសិនជាគេមានការប្រឈមមុខដាក់គ្នាផ្នែកអាវុធ អាមេរិក តាមរយៈមូលដ្ឋានទ័ព និងនាវាដឹកយន្តហោះចម្បាំងដែលប្រចាំការនៅក្នុងសមុទ្រ ងាយស្រួលនឹងធ្វើអន្តរាគមន៍បានលឿន។ នៅសម័យបច្ចេកវិទ្យាទំនើប គេមិនធ្វើសង្រ្គាមដោយប្រើមនុស្ស ប៉ុន្តែ គេប្រើបច្ចេកវិទ្យា ដែលធ្វើឲ្យគេចំណាយលុយតិច និងគ្មានការបាត់បង់ជីវិតមនុស្ស។
ឧទាហរណ៍ យន្តហោះគ្មានមនុស្សបើកDrone។ ចាប់តាំងពីលោកអូបាម៉ាដឹកនាំប្រទេស ក្រសួងការពារជាតិអាមេរិកបានបង្កើតច្រើនប្រភេទនេះ ជាច្រើនរងគ្រឿង ដើម្បីបើកប្រតិបត្តិការ ប្រឆាំងក្រុមភេរវជន របស់អាល់កៃដា នៅប៉ាគីស្ថាន និងអាហ្វហ្កានិស្ថាន។ យន្តហោះDrone ធ្វើឲ្យអាចកាត់បន្ថយការបាត់បង់ជីវិតរបស់ទ័ពអាមេរិកនៅលើទីលានប្រយុទ្ធ ព្រោះថា យន្តហោះគ្មានមនុស្សបើក Drone ត្រូវបញ្ជាចេញពីមន្ទីរបញ្ចកោណម្ល៉េះ។
ម្យ៉ាងវិញទៀត អាមេរិកចង់ផ្តោតទៅលើការបណ្តុះបណ្តាល បង្កើតក្រុមទាហានមានស្នាដៃ ដូចជាក្រុមកងកម្ម៉ង់ដូរពិសេសៗ ដែលកន្លងមក ជោគជ័យ បាញ់សម្លាប់អូសាម៉ា ប៊ិនឡាដិន មេដឹកនាំក្រុមអាល់កៃដា និងមេភេរវនិយមផ្សេងទៀត។ តាមរយៈជោគជ័យនេះ រដ្ឋបាលលោកអូបាម៉ាចង់បញ្ជាក់ថា ដើម្បីយកឈ្នះលើក្រុមភេរវជន ឬគោលដៅណាមួយ គេមិនចាំបាច់មានកម្លាំងទាហានរាប់រយ រាប់ពាន់នាក់ទេ គេគ្រាន់តែមានកងកម្ម៉ង់ដូរ ពិសេសមានសមត្ថភាពខ្ពស់ តែប៉ុន្មាននាក់ប៉ុណ្ណោះក៏អាចយកឈ្នះលើសត្រូវបានដែរ។ លោក Leon Panneta បានបញ្ជាក់ នៅថ្ងៃម្សិលមិញថា ពួកកងកម្មង់ដូរ ពិសេសប្រភេទនេះកំពុងមានវត្តមាន នៅគ្រប់ទិសទី ក្នុងពិភពលោក៕ source
ក្នុងពិភពលោក អាមេរិកបានចំណាយលុយច្រើនប្រទេសណាៗទាំងអស់ សម្រាប់វិស័យការពារជាតិ។ គ្រាន់តែ ក្នុងឆ្នាំ ២០១១ អាមេរិកចំណាយលុយ ដល់ទៅជាង ៧០០ពាន់លានដុល្លារ គឺ១០ដងនៃថវិកាក្រសួងការពារជាតិចិន។ ប៉ុន្តែ វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យរដ្ឋាភិបាលរឹតត្បិតថវិកា និងកាត់បន្ថយខ្ទង់ចំណាយរបស់ខ្លួន នៅគ្រប់វិស័យ ដោយរួមទាំងវិស័យការពារជាតិ។
ជារួម បើកងទ័ពជើងគោក ម៉ារីន និងសព្វាវុធយោធាមួយចំនួនត្រូវកាត់បន្ថយ ក៏ប៉ុន្តែ នេះ គ្រាន់តែដូចជាគេបន្ធូរស្បោងលុយ ដែល រដ្ឋាបាលលោកប៊ូស នៅពេលលោកប៊ូស បានបំប៉ោងខ្លាំង ដើម្បីធ្វើសង្រ្គាមនៅអ៊ីរ៉ាក់ និងនៅអាហ្វហ្កានិស្ថានតែប៉ុណ្ណោះ។ ក្រោមការដឹកនាំរបស់លោកអូបាម៉ា ថវិកាប្រចាំឆ្នាំរបស់ក្រសួងការពារជាតិអាមេរិក ចេះតែថយចុះ បន្តិចម្តងៗ។ នៅឆ្នាំនេះ មាន៥៣១ ពាន់លានដុល្លារ និងឆ្នាំ ក្រោយប្រមាណ ៥២៥ ពាន់លានដុល្លារ គឺសន្សំបាន ៦ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយក៏នៅតែច្រើនគឺជាងពាក់បើប្រៀបធៀបនឹងថវិកាការពារជាតិ កាលពី១០ឆ្នាំមុន។
ទ័ពអាមេរិកដែលត្រូវកាត់បន្ថយ គឺទ័ពជើងគោក និងកងទ័ពម៉ារីន ដែលគេរើសចូលច្រើនក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គឺចាប់តាំងរដ្ឋបាលលោកប៊ូសផ្តើមធ្វើសង្រ្គាមនៅអាហ្វហ្កានិស្ថាន និងអ៊ីរ៉ាក់ ក្រោយអំពើភេរវកម្ម១១កញ្ញា ២០០១។ ក្រសួងការពារជាតិមានគម្រោងផងដែរនឹងកាត់បន្ថយចំនួននាវាចម្បាំង យន្តហោះដឹកកងទ័ព និងភស្តុភា និងផ្អាកបញ្ជាទិញរយៈពេល២ ឆ្នាំ យន្តហោះចម្បាំង និងនាវាមុជទឹកដែលមានសមត្ថភាពបាញ់គ្រាប់បែកនុយក្លេអ៊ែរ។
ក្នុងយុទ្ធសាស្រ្តការពារជាតិថ្មីរបស់អាមេរិក គេកាត់បន្ថយចំនួនកងទ័ពជើងគោក និងម៉ារីន ប៉ុន្តែ អាមេរិកនឹងផ្តោតទៅលើសំខាន់ទៅលើការអភិវឌ្ឍន៍ទ័ពជើងទឹក អភិវឌ្ឍបច្ចេកវិទ្យាខាងរ៉ាដា យន្តហោះចម្បាំង ប្រព័ន្ធខែលប្រឆាំងមីស្ស៊ីល ផ្កាយរណបស៊ើបការណ៍ និងការវាយប្រហារតាមប្រព័ន្ធអ៊ិនធ័រណិត។
អាមេរិកនៅតែពង្រឹងកងជើងទឹក រក្សានាវាដឹកយន្តហោះចម្បាំង និងបង្កើនមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម គឺដើម្បីទប់ទល់កម្លាំង ចិនដែលចង់ពង្រីកឥទ្ធិពល នៅអាស៊ីប៉ាស៊ីហ្វិក។ បើសិនជាគេមានការប្រឈមមុខដាក់គ្នាផ្នែកអាវុធ អាមេរិក តាមរយៈមូលដ្ឋានទ័ព និងនាវាដឹកយន្តហោះចម្បាំងដែលប្រចាំការនៅក្នុងសមុទ្រ ងាយស្រួលនឹងធ្វើអន្តរាគមន៍បានលឿន។ នៅសម័យបច្ចេកវិទ្យាទំនើប គេមិនធ្វើសង្រ្គាមដោយប្រើមនុស្ស ប៉ុន្តែ គេប្រើបច្ចេកវិទ្យា ដែលធ្វើឲ្យគេចំណាយលុយតិច និងគ្មានការបាត់បង់ជីវិតមនុស្ស។
ឧទាហរណ៍ យន្តហោះគ្មានមនុស្សបើកDrone។ ចាប់តាំងពីលោកអូបាម៉ាដឹកនាំប្រទេស ក្រសួងការពារជាតិអាមេរិកបានបង្កើតច្រើនប្រភេទនេះ ជាច្រើនរងគ្រឿង ដើម្បីបើកប្រតិបត្តិការ ប្រឆាំងក្រុមភេរវជន របស់អាល់កៃដា នៅប៉ាគីស្ថាន និងអាហ្វហ្កានិស្ថាន។ យន្តហោះDrone ធ្វើឲ្យអាចកាត់បន្ថយការបាត់បង់ជីវិតរបស់ទ័ពអាមេរិកនៅលើទីលានប្រយុទ្ធ ព្រោះថា យន្តហោះគ្មានមនុស្សបើក Drone ត្រូវបញ្ជាចេញពីមន្ទីរបញ្ចកោណម្ល៉េះ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.