នារី​ម្នាក់​យក​កាំបិត​ចុង​ស្រួច​ចាក់​ពោះ​ខ្លួន​ឯង​ដោត​ជាប់​ឆ្កឹង​ព្រោះ​ស្រលាញ់​បុរស​ម្នាក់​មិន​ដូច​បំណង​

Posted on
  • Friday, January 27, 2012
  • by
  • angco.co
  • in
  • Labels:

  • P27-n-fullភ្នំពេញ​ ៖ ​នារី​ម្នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ប្រញាប់​បញ្ជូន​មកកាន់​ពេទ្យ​កាល់​ម៉ែតភ្លាម​ៗ​បន្ទាប់ពី​នារី​រូប​នោះ​បាន​យក​កាំបិត​ចុង​ស្រួច​មក​ចាក់​ពោះ​ខ្លួនឯង​ហើយ​ដក​វិញ​មិន​រួច​ព្រោះ​តែ​ស្រលាញ់​បុរស​ម្នាក់​មិន​ដូច​បំណង​ខ្លួន។​
    ហេតុការណ៍​ធ្វើអត្តឃាត​ខ្លួន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង១៧និង៣០ថ្ងៃទី២៧ខែមករា ២០១២ នៅ​ចំណុច​បន្ទប់​ឡៅតឿ​ផ្ទះជួល​សង្កាត់​ផ្សា​ដេប៉ូ៣ ខណ្ឌទួលគោក។នារី​រងគ្រោះ​ឈ្មោះ យឹម សុវណ្ណនី​ដា អាយុ២៤ឆ្នាំ​មុខរបរ​ជា​អ្នកចម្រៀង​ណែ​ក​បុរស​ដែល​នារី​រងគ្រោះ​បាន​អះអាងថា ខ្លួន​ស្រលាញ់​មិនបាន​ដូច​បំណង​នោះ​ឈ្មោះ ជាតិ អាយុ២៥ឆ្នាំ។

    ក្រុមគ្រួសារ​ជនរងគ្រោះ​បានឱ្យដឹងថា កន្លងមក​ជនរងគ្រោះ​តែងតែ​ប៉ុនប៉ង​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ជាច្រើនលើក​មកហើយ ដូចជា ព្យាយាម​ចងក លេបថ្នាំ​សម្លាប់ខ្លួន និង​យក​កាំបិត អា​រក ព្រមទាំង​យក​កាំបិត​ឆូត​ទ្រូង​ខ្លួនឯង​ទៀតផង។ ប៉ុន្តែ​ការព្យាយាម​រាល់​លើក​នោះ​គឺ​ក្រុមគ្រួសារ​បាន​ជួយសង្គ្រោះ​ទាន់ពេល លុះដល់​ថ្ងៃកើតហេតុ​នេះ ជនរងគ្រោះ​បាន​ប្រាប់ថា​ខ្លួន​ឡើងទៅ​សម្រាក​នៅ​បន្ទប់ ហើយ​បាន​ឆ្លៀតឱកាស​ចាក់​សម្លាប់ខ្លួន​តែម្ដង។ តែភ្លាមៗនោះ​ក្រុម​ម​គ្រួសារ​បានឃើញ​ទាន់​ក៏​បញ្ជូនមក​មន្ទីរពេទ្យ​កាល់ម៉ែត​ដើម្បី​ជួ​យស​ង្គោះ។
    នារី​រងគ្រោះ​បាន​និយាយ​ទាំង​កាំបិត​ដោត​ជាប់​ពោះ​ថា​មូល​ហេតុដែល​ខ្លួ​ល​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួន​ដូច្នេះ​គឺ​ដោយសារតែ​នាង​បាន​ស្រលាញ់​បុរស​ម្នាក់​ឈ្មោះ​ជាតិ​មិនបាន​ដូច​បំណង​របស់ខ្លួន៕ប្រភព



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.