អង្គការមូលនិធិអាស៊ី ប្រចាំកម្ពុជាគាំទ្រ គោលនយោបាយ នាំចេញអង្ករ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញៈ លោក ហ្គាវិន ឌ្រីដ តំណាងអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជាបានគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញផលិតស្រូវ និងការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុងមួយឆ្នាំ។
    ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាស លោក ហ្គាវិន ឌ្រីដ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅស្តីការក្រសួងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ស្ដីពីគោលនយោបាយ ជំរុញផលិតស្រូវ និងការនាំចេញអង្ករឲ្យគ្រប់មួយលានតោនក្នុងមួយឆ្នាំ។
    ក្នុងកិច្ចជំនួបពិភាក្សានោះ លោក ហ្គាវិន ឌ្រីដ បានគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញផលិតកម្មស្រូវ និងនាំអង្ករចេញ ហើយមូលនិធិអាស៊ី ឯកភាព និងធ្វើតាម ដើម្បីជួយលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យកសិកម្ម និងការនាំចេញអង្ករ។
    លោក លឹម គានហោ មានប្រសាសន៍ថា លោកអរគុណដល់មូលនិធិនេះ ដែលបច្ចុប្បន្ន បានគាំទ្រនូវនយោបាយនាំស្រូវ-អង្ករចេញ ក្រសួងធនធានទឹក ក៏ទទួលបានគ្រឿងចក្រ ធុនធ្ងន់ និងរថយន្ដចំនួន ១១៤គ្រឿង ប្រើប្រាស់២៤ខេត្ត-ក្រុង គ្រឿងចក្រទាំងនេះ ជាជំនួយឥតសំណង់របស់រាជរដ្ឋាភិបាលជប៉ុន ក្នុងកម្មវិធីកែលម្អស្ថានភាពទប់ ស្ដាត់គ្រោះធម្មជាតិ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ គ្រឿងចក្រទាំងនេះ ប្រើប្រាស់ជីកប្រឡាយថ្នាក់ ទី១ ថ្នាក់ទី២ ទាញយកទឹកប្រើប្រាស់ឲ្យអស់លទ្ធភាពទឹក៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.