អាស៊ានៈ សហគមន៍មួយ វាសនាតែមួយ

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:
  • Photo by DAP-NEWS
    ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួង ការបរទេសកម្ពុជា បានថ្លែងអះអាងថា កម្ពុជាជំរុញ និង ខិតខំប្រឹងប្រែង ធ្វើឲ្យសមាគមអាស៊ាន ២០១៥ ពិតប្រាកដ ដោយបានដាក់ចេញ ពាក្យស្លោកមួយ ” អាស៊ាន សហគមន៍មួយ វាសនាតែមួយ ”។
    Photo by DAP-NEWSរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងជាអ្នកដឹកនាំ កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ អាស៊ាន លោកស្រី សឿង រ័ត្នឆវី បានមាន ប្រសាសន៍ នៅក្នុងកិច្ចប្រជុំ មន្ដ្រីជាន់ខ្ពស់អាស៊ាន នៅឯខេត្ដសៀមរាប បានឱ្យដឹង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ថា នេះថា គឺ ជាកិត្ដិយសដ៏ខ្ពង់ខ្ពស់ ហើយកម្ពុជា សូមស្វាគមន៍ យ៉ាងកក់ក្ដៅ មកកាន់ទឹកដី ក្រុងសៀមរាប ហើយ កម្ពុជាមាន មោទនភាព ណាស់ ដែលបានធ្វើជា ប្រធានអាស៊ាន ក្នងឆ្នាំ២០១២ ។
    លោកស្រី សឿង រ័ត្នឆវី បានលើកឡើងថា “កម្ពុជានឹងព្យាយាម ឱ្យអស់ពីលទ្ធភាព ដើម្បីធានាថា កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំដទៃទៀត ដែលពាក់ព័ន្ធ រៀបចំ និងធ្វើជាប្រធានដោយកម្ពុជា នឹងមានយុទ្ធសាស្ដ្រច្បាស់លាស់ និងផ្តល់សារៈសំខាន់ ផ្នែកនយោបាយ ដែលនឹងបន្ដ រួមចំណែក នូវដំណើរការអាស៊ាន ឆ្ពោះទៅរក ភាពជាក់លាក់ នូវសហគមន៍អាស៊ាន ឆ្នាំ២០១៥ ហើយនឹងបន្ដ ពង្រឹងអាស៊ាន ក្រោយឆ្នាំ ២០១៥ “ ។
    លោកស្រី រដ្ឋលេខាធិការ នៃក្រសួងការបរទេស បានគួសបញ្ជាក់ទៀតថា ដើម្បីឆ្លុះបញ្ចាំង នូវរបៀបវារៈ សំខាន់ៗ ខណៈដែល កម្ពុជា ធ្វើជាប្រធានអាស៊ាន កម្ពុជានឹងជ្រើសរើស ពាក្យស្លោកមួយ  “ អាស៊ាន ៖ សហគមន៍មួយ វាសនាតែមួយ ” ។
    លោកស្រី សឿង រ័ត្នឆវី បានលើកឡើងថា “ ក្នុងអំឡុងពេល ប៉ុន្មានឆ្នាំក្រោយនេះ យើងមានការវិវត្ដន៍ គួរឱ្យកត់សម្គាល់ ក្នុង ការទទួលបាន ជោគជ័យនូវ គោលបំណងរបស់យើង បង្កើតសហគមន៍អាស៊ាន នៅឆ្នាំ ២០១៥ ហើយ យើងនឹងបន្តលើក កម្ពស់មុខមាត់អាស៊ាន នៅលើឆាកអន្ដរជាតិ ។ នៅក្នុងន័យនេះ ខ្ញុំចង់អបអរសាទរ ឥណ្ឌូនេស៊ីផងដែរ ដែលធ្វើជាប្រធានអាស៊ាន កន្លងទៅ  ដែលបង្ហាញពីភាព ជាមេដឹកនាំ និងកិច្ចខិត ខំប្រឹងប្រែង យ៉ាងសស្រាក់សស្រាំ ក្នុងការ ជំរុញដំណើរការអាស៊ាន ឱ្យ ឆ្ពោះទៅមុខ ។
    កម្ពុជាប្ដេជ្ញាថា នឹងបន្ដបង្កើត នូវការវិវត្ដន៍នេះ ដែលអាស៊ាន បានទទួលជោគជ័យ អស់រយៈពេលកន្លងមកហើយ និងបន្ដកិច្ច ខិតខំប្រឹងប្រែង របស់សហគមន៍អាស៊ាន ដើម្បីទទួល ភាព ពិតប្រាកដ នៃរាល់បញ្ហាអាទិភាពរបស់ អាស៊ាន ក្នុងការ កសាង សមាគម ដែលពឹងផ្នែកច្បាប់ និងរួមបញ្ចូលគ្នា យ៉ាងពិតប្រាកដ ទំនាក់ទំនងល្អ នៅក្នុងសមាគម អាស៊ាន ក្នុងឆ្នាំ២០១៥ ។
    កម្ពុជានឹងសហការ ឱ្យបានស្អិតរមួត ជាមួយបណ្ដាប្រទេស ជាសមាជិកអាស៊ានទាំងអស់ ដើម្បីធានាថា ទំនាក់ទំនង នឹងផ្តល់ ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក ជាមួយនឹងដៃគូចរចា របស់អាស៊ានដៃគូ ក្នុងតំបន់ និងភាគីខាងក្រៅផ្សេងទៀត ហើយ កម្ពុជា បន្ដពង្រឹង និងលើកកម្ពស់បន្ថែមទៀត។
    សកម្មភាព យ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ពីឥឡូវទៅ គឺវាមានសារៈសំខាន់ណាស់ ហើយ ភាពជោគជ័យ ដែល បានសម្រេចកន្លងមក និងជោគជ័យ ជាច្រើនទៀត ដែលយើងកំពុងតែ ព្យាយាមសម្រេចនៅថ្ងៃអនាគត គឺនឹងមិន អាចទៅរួច បើគ្មានកិច្ចខិតខំប្រឹងប្រែងរួមគ្នា សាមគ្គីភាពថ្លៃថ្នូរ របស់បណ្ដាប្រទេស ជាសមាជិកអាស៊ាន តាមរយៈការ គាំទ្រ យ៉ាងមានប្រសិទ្ធិភាពពីអាស៊ាន ។
    កម្ពុជាផ្ដោតសំខាន់ លើការគាំទ្រ យ៉ាងមានប្រសិទ្ធិភាព និងខ្លាំងក្លា ចំពោះបណ្ដា ប្រទេស ជាសមាជិកអាស៊ាន ជាពិសេសនៅ ក្នុងរង្វង់ កិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់អាស៊ាន លើកទី១នេះ ដើម្បីធានាថា កម្ពុជាជា ប្រធានអាស៊ាន នឹងទទួលបានជោគជ័យ ហើយ ទស្សនៈដូចគ្នា របស់យើង ដើម្បី កសាងសហគមអាស៊ាន នៅឆ្នាំ២០១៥ មានយ៉ាងពិតប្រាកដ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.