ហាម​និយាយ!!

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • បុរស​បួន​នាក់​ថ្វាយ​បង្គំ​មហា​ថេរ​មួយ​អង្គ សុំ​នៅ​បម្រើ​ដើម្បី​រៀន​ធម៌​អាថ៌។ ប៉ុន្តែ​ព្រះ​មហាថេរ​ដាក់​លក្ខ​ខណ្ឌ​ឱ្យ​ឆ្លង​កាត់​ការ​សាក​ល្បង “ហាម​និយាយ” សិន​ទើប​លោក​ព្រម​ទទួល។ រីឯ​វិធី​ត្រួត​ពិនិត្យ គឺ​ត្រូវ​ចូល​រូង​ភ្នំ​មួយ ហើយ​ដើរ​រហូត​ដល់​ចុង​រូង​នៅ​ម្ខាង។ ក្នុង​រយៈ​ពេល​ដើរ​ពី​ម្ខាង​ទៅ​ម្ខាង​នោះ បើ​អត់​និយាយ​មួយ​ម៉ាត់​ណា​បាន​សេចក្តី​ថា​ប្រឡង​ជាប់ ។
    បុរស​ទាំង​បួន​នាក់​ចាប់​ផ្តើម​ធ្វើ​តាម​ដោយ​កាន់​ទៀន​មួយ​ដើម​ម្នាក់​ សម្រាប់​មើល​ផ្លូវ ពេល​ឆ្លង​កាត់​រូង​ពី​ម្ខាង​ទៅ​ម្ខាង។ ដឹង​អី​ពេល​ដើរ​ជិត​ដល់​មាត់​ច្រក​ចេញ ស្រាប់​តែ​មាន​ខ្យល់​បក់​ខ្លាំង ធ្វើ​ឱ្យ​ទៀន​នៅ​ដៃ​បុរស​ទី​មួយ​រលត់​ភ្លឹប។ បុរស​ទី​មួយ​ភ្លេច​ខ្លួន​លាន់​មាត់ ៖
    -ងងឹត​ឈឹង​យ៉ាង​នេះ​ធ្វើ​ម៉េច​រក​ផ្លូវ​ចេញ​បាន​ទៅ?
    បុរស​ទីពីរ​ក៏​ភ្លេច​ខ្លួន​ស្រែក​ដាស់​តឿន ៖
    -លោក​គ្រូ​ផ្តាំ​មិន​ឱ្យ​និយាយ ម៉េច​ឯង​និយាយ?
    ស្រាប់​តែ​បុរស​ទីបី​ភ្លេច​ខ្លួន​ទៀត ៖
    -គាត់​និយាយ​ស្រេច​តែ​គាត់ ម៉េច​បង​ឯង​និយាយ​ដែរ?
    ទី​បំផុត​ដល់​បុរស​ទី​បួន​ម្តងៈ
    -សំណាង​ណាស់​ដែល​ខ្ញុំ​មិន​ទាន់​បាន​និយាយ​ដូច​បងៗ​ទាំង​៣​នាក់ ។!!!



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.