ប្រេង​​​ឆា​ បញ្ហា​​ចោទ​ចំពោះ​​ជំងឺ​បេះដូង​!

Posted on
  • Thursday, January 26, 2012
  • by
  • angco.co
  • in
  • Labels:

  • យោង​តាម​ការសិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ​​ Autonomous នៃ​ទីក្រុង​ម៉ាឌ្រីដ​ ​ប្រទេស​អេស្ប៉ាញ​បាន​បង្ហាញ​ថា ​ការ​បរិភោគ​អាហារ​ដែល​ចម្អិន​ដោយ​ការ​​ចៀន​ ឬ​បំពង​​គឺ​មិន​អាក្រក់​ចំពោះ​សុខភាព​នោះ​ឡើយ ប្រសិន​បើ​អ្នក​ចម្អិន​ជាមួយ​ប្រេង​អូលីវ។ ​នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​ ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ BBC

    ប្រេង​ អូលីវ
    ការ​សិក្សា​នេះ​ផ្អែក​ទៅ​លើ​ការ​​ស្ទាបស្ទង់​ លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ពេញវ័យ​ ៤០.៧៥៧​នាក់។ ​អ្នក​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ ​​ត្រូវ​បាន​ឲ្យ​បកស្រាយ​ពី​ប្រភេទ​អាហារ​ដែល​ខ្លួន​បរិភោគ និង​វិធី​ចម្អិន។ ​នៅ​ដំណាក់​កាល​ចាប់​ផ្ដើម​ដំបូង​​ នៃ​​​ការ​សិក្សា​ដែល​មាន​រយៈពេល ​១១​ឆ្នាំ​នេះ ​​​គ្មាន​អ្នក​ចូលរួម​ណា​ម្នាក់​ដែល​មាន​សញ្ញាណ​ពាក់ព័ន្ធ​នឹង​រោគ​បេះដូង​នោះ​ឡើយ ​ប៉ុន្តែ​នៅ​ពេល​បញ្ចប់​ការ​សិក្សា​​មនុស្ស​ ៦០៦​នាក់​​ជួប​នឹង​​បញ្ហា​បេះដូង​ និង​​មាន​ ១.១៣៤​បាន​ស្លាប់។
    ក្រោយ​ការ​វិភាគ​ល្អិតល្អន់​ ក្រុម​អ្នក​ស្រាវជ្រាវ​មិន​បាន​​រក​ឃើញ​ពី​ទំនាក់ទំនង​​​ណាមួយ​ពាក់ព័ន្ធ​នឹង​អាហារ​ចៀន​បំពង​នោះ​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ទាញ​ការ​សន្និដ្ឋាន​ទៅ​លើ​ប្រេង​ដែល​ត្រូវ​​យក​មក​ចម្អិន​អាហារ​ទាំង​នោះ។
    ទន្ទឹម​នឹង​ការ​ទាញ​ការ​សន្និដ្ឋាន​ថ្មី​នេះ ​លោកVictoria Taylor​ ​​ប្រធាន​ជាន់ខ្ពស់​ផ្នែក​អាហារ​​ចំពោះ​សុខភាព​​បេះដូង ​នៃ​សមាគម​បេះដូង​ចក្រភព​អង់គ្លេស​បាន​លើក​ឡើង​ថា មុន​នឹង​ជឿជាក់​លើ​ការ​សន្និដ្ឋាន​នេះ​ ត្រូវ​គិត​ថា​ អាហារ​របស់​ជាតិ​សាសន៍​នីមួយ​ៗ​គឺ​ខុស​ប្លែក​គ្នា។ ​ដូច្នេះ​ យើង​មិន​អាច​ទាញ​ជា​រួម​បាន​នោះ​ឡើយ។
    តែ​ទោះ​ជា​យ៉ាង​ណា​ លោក​បាន​បន្ថែម​ថា ​​​ការ​ទទួល​ទាន​អាហារ​ដែល​មាន​តុល្យភាព​ ដោយ​បរិភោគ​បន្លែ​ផ្លែឈើ​ឲ្យ​បាន​ច្រើន ​និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​តិច​ ជា​ប្រការ​ល្អ​ចំពោះ​សុខភាព​បេះដូង។
    អាហារ​ដែល​សម្បូរ​ទៅ​ដោយ​​ជាតិ​ខ្លាញ់​ នឹង​បង្កើន​សម្ពាធ​ឈាម និង​​កូឡេស្តេរ៉ូល​ ដែល​ជា​មូលហេតុ​​បង្ក​គ្រោះថ្នាក់​ដ៏​​ធ្ងន់ធ្ងរ​ដល់​បេះដូង៕

    ប្រភព៖ ​BBC
    រូបភាព៖ blogspot



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.