គណៈបញ្ជាការ ឯកភាពខណ្ឌ ៧ មករា បន្ដយុទ្ធនាការ ត្រួតពិនិត្យ ជាតិផ្ទុះ និងជាតិស្រវឹង

Posted on
  • Tuesday, January 24, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ គណៈបញ្ជាការ ឯកភាពខណ្ឌ ៧ មករា រាជធានីភ្នំពេញ ក្នុងយុទ្ធនាការ ត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអ្នកបើកបរ ដែលមានផ្ទុក សារជាតិស្រវឹង កម្រិតខ្ពស់ រយៈពេលមួយម៉ោងបានរកឃើញ អ្នកបើកបរទាំង ស្រវឹងដាបចំនួន០២ នាក់ អ្នកបើកបរ ឥតពាក់មួកសុវត្ថិភាព ចំនួន ២៣ នាក់ និងអ្នកបើកបរ រថយន្ដបិទ កញ្ចក់ខ្មៅមួយគ្រឿង ប្រតិបត្តិការនេះ ធ្វើឡើង កាលពីវេលាម៉ោង ៨ និង ៣០នាទីយប់ ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១២ នៅចំណុច មុខផ្សារ ស៊ីដនី តាមបណ្ដោយផ្លូវ កម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មិត្ដភាព ។
    លោក ស៊ូ សារ៉ា អធិការរង នគរបាល ខណ្ឌ ៧ មករា បានថ្លែងថា ក្នុងបំណងចូលរួម កាត់បន្ថយ នូវរាល់បទល្មើស ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ  ជាពិសេស ពេលរដូវបុណ្យទានមកដល់ ។ លោកបន្ដថា ការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យ ជាតិអាកុលនេះ ក៏ជាកិច្ចឆ្លើយតប ដល់ការរក្សារសន្ដិសុខ ក្នុងកំឡុងពេល ដែលកម្ពុជា កំពុងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូល អស៊ានផងដែរ ។
    ទាក់ទងដល់គោលការណ៍ ផាកពិន័យ ដល់អ្នកបើកបរ មិនគោរពច្បាប់ចរ លោក ស៊ូ សារ៉ា អធិការរង នគរបាលខណ្ឌ ៧ មករា បញ្ជាក់ថា សមត្ថកិច្ចអនុវត្ដ ស្មើភាពគ្នា ដោយឥតមាន ការយោគយល់ទេ ទោះជាអ្នកមានឋានៈធំ តូច ប្រជាពលរដ្ឋក៏ដោយ ពោលឲ្យតែបើកបរ មិនគោរពច្បាប់ ត្រូវតែផាកពិន័យស្មើភាពគ្នា  គ្មានការយោគ យល់ទេ ៕ source
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.