គុណ​ប្រយោជន៍នៃផ្លែស្វាយ

Posted on
  • Tuesday, January 24, 2012
  • by
  • angco.co
  • in
  • Labels:

  • ផ្លែ ​ស្វាយ​មាន​ផ្ទុក​នូវ​សារធាតុ​ហ្វេណុល​​(phenols) ដែល​សារធាតុ​ហ្វេណុល​នេះ​មាន​ផ្សំ​ដោយ​អង់​ទី​អុក​ស៊ីដង់​(antioxidant) និង​មាន​សមត្ថភាព​ប្រឆាំង​នឹង​រោគ​ដំបៅ​មហារីក។
    ផ្លែ​ស្វាយ​មាន​ជាតិ​ដែក​ខ្ពស់​ សម្រាប់​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ និង​មនុស្ស​ដែល​មាន​រោគ​ខ្វះ​ឈាម​ត្រូវ​បាន​ណែនាំ​ឲ្យ​ទទួល​ទាន​ផ្លែ​ឈើ​នេះ ​ឲ្យ​បាន​ទៀង​ទាត់។ ផ្លែ​ស្វាយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ធូរ​ស្រាល​នៅ​ដំណើរ​ស្ទះ​​ រន្ធញើស​នៃ​ស្បែក។ ក្នុង​នោះ​ផ្លែ​ស្វាយ​​ក៏​មាន​​តម្លៃ​ចំពោះ​ការ​​ប្រឆាំង​នឹងជាតិ​​ អាស៊ីដ(ជាតិ​ជូរ) និងខ្សោយ​ក្នុង​ការ​រំលាយ​អាហារ​​ផង​ដែរ។
    ផ្លែ​ស្វាយ​គឺ​មាន​អង់​ទីអុកស៊ីដង់​ខ្ពស់​ និង​មាន​កាបូអ៊ីដ្រាត​(carbohydrate)ទាប។ ផ្លែ​ស្វាយ​សំបូរ​ទៅ​ដោយ​ប្រភព​នៃ​វិតាមីន​ A(បេតាការូទីន), វិតាមីនE និង​សេលីញ៉ូម​(Selenium) ដែល​ជួយ​ការពារ​ប្រឆាំង​នឹង​ជំងឺ​បេះដូង និង​ជំងឺ​ផ្សេង​ៗទៀត៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.