អាជ្ញាធរ បឹងទន្លេសាប បន្ដប្រតិបត្ដិការ បង្ក្រាបបទល្មើស នេសាទ នៅខេត្ដ ពោធិ៍សាត់

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSពោធិ៍សាត់ ៖ ក្រុមការងារ របស់អាជ្ញាធរបឹងទន្លេសាប ដឹកនាំដោយលោក ចាន់ យុត្ថា នាយខុទ្ទកាល័យក្រសួង ធនធានទឹក និងជាអគ្គលេខាធិការ អាជ្ញាធរបឹងទន្លេសាប បានបន្ដប្រតិបត្ដិការ ចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ដពោធិ៍សាត់ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ នេះ ដែលជាថ្ងៃទីបួន នៃប្រតិបត្ដិការដ៏ក្ដៅគគុក ក្នុងការបង្ក្រាបបទល្មើស នេសាទ ឱ្យអស់ពីផ្ទៃបឹងទន្លេសាប តាមបទបញ្ជារបស់នាយករដ្ឋមន្ដ្រី ។
    ប្រតិបត្ដិការដែលធ្វើឡើង នៅព្រឹកនេះ ក៏មានការចូលរួម ពីអាជ្ញាធរស្រុកកណ្ដៀង ដឹកនាំដោយលោកអភិបាលស្រុក និងមាន ការចូលរួមពីសហគមន៍នេសាទ ស្រីចឹកផងដែរ ។
    លោក ចាន់ យុត្ថា បានថ្លែងឱ្យដឹងថា បទល្មើសនេសាទត្រូវបានរកឃើញ មួយចំនួនធំ នៅតំបន់ខាងលើនេះ ដូចជា ប្រភេទ ណរ៉ាវ ជាដើម ដែលមានប្រវែងរហូតដល់ ១០គីឡូម៉ែត្រ ហើយក្រុមការងាររបស់លោក បាន និងកំពុងរុះរើ ដើម្បីធ្វើការដុតបំផ្លាញចោល ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    source: dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.