ពិធីចុះហត្ថលេខា លើលិខិតផ្ដួចផ្ដើម បង្កើតទំនាក់ទំនង ជាដៃគូរ និងផ្លូវការ រវាងខេត្តសៀមរាប និង ខេត្តជាំងស៊ី

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • Photo by DAP-NEWSសៀមរាបៈ នៅរសៀលថ្ងៃទី០៩ មករា ឆ្នាំ២០១២នេះ មានការចុះហត្ថលេខាលើលិខិត ផ្ដួចផ្ដើមបង្កើតទំនាក់ទំនងជាដៃគូរ និងផ្លូវការ រវាង ខេត្ត សៀមរាប និងខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន។ ខេត្តជាំងស៊ី ជាខេត្តដ៏មានសក្ដានុពលខាងសេដ្ឋកិច្ច ព្រមទាំងវិស័យ ជាច្រើនទៀត គឺមានការរីកចំរើនយ៉ាងខ្លាំង សូមបញ្ជាក់ថា គណ:ប្រតិភូខេត្តជាំងស៊ី នាពេលនេះមាន ថ្នាក់ដឹកនាំខេត្ត និងអ្នកជំនួញផងដែរ ខេត្តជាំងស៊ី មានប្រជាជន ជាង ៤៤លាននាក់ និងមានផ្ទៃដី ១៦ម៉ឺនគីឡូម៉ែត្រក្រឡា ទីក្រុងនៃខេត្តនេះមានឈ្មោះថា ណាន ចាង (Nanchang)។
    ពិធីនេះក្រោមអធិបតីភាពរបស់ លោក ប៊ុន ថាឫទ្ធិ អភិបាលរងខេត្ត ក្នុងនាម លោក ស៊ូ ភិរិន្ទ អភិបាលនៃ គណៈអភិបាលខេត្តសៀមរាប និងលោក ស៊ូ រ៉ុន សមាជិកអចិន្ត្រៃសភាប្រជាជនខេត្តជាំងស៊ី។ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង មន្រ្តីសាលាខេត្ត ប្រធានមន្ទីរ មួយចំនួននៃខេត្តសៀមរាប ព្រមទាំងគណ:ប្រតិភូអមដំណើរនៃខេត្តជាំងស៊ីជាច្រើនរូបទៀត។ ព្រោះកន្លងមកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភា កម្ពុជា បានយកចិត្តទុកដាក់ក្នុងការផ្ដូចផ្ដើមឱ្យមានការទំនាក់ទំនង រវាងខេត្តទាំងពីរ ហើយគណ:ប្រតិភូខេត្តសៀមរាប មួយក្រុមធ្លាប់ បានទៅចូល រួមសន្និសីទអន្តរជាតិលើកទី២ ស្ដីពីទំនាក់ទំនងរវាងខេត្តជាំងស៊ី និងបណ្ដាទីក្រុងជាមិត្ត។
    ដោយយោងតាមលិខិត ផ្ដួចផ្ដើមនាពេលនេះ គឺជម្រុញឱ្យខេត្តទាំងពីរ ក្លាយទៅជាខេត្តសម្ព័ន្ធមេត្រីភាព ពេលដ៏ខ្លីខាងមុខ។
    លោកអភិបាលរង បានឱ្យដឹងទៀតថា កន្លងមកខេត្តសៀមរាប មានចំណងសម្ព័ន្ធមេត្រីភាព ជាមួយបណ្ដាខេត្ត ក្រុងចំនួន ២០ នៃបណ្ដាប្រទេស កូរ៉េ ជប៉ុន បារាំង វៀតណាម សូវៀត ឡាវ ថៃ ឥណ្ដូនេស៊ី និងចិន។ ចំពោះប្រទេសចិន គឺមានខេត្តយូណាន់ ហើយខេត្តដែលបានចុះហត្ថលេខា លើលិខិត ផ្ដួចផ្ដើមបង្កើតទំនាក់ទំនងជាដៃគូរ មានទីក្រុងឈិនឌូ ខេត្តស៊ីឈួន ក្រុងឆុងឈីង ទីក្រុងវូហាន ខេត្តហ៊ួយ ព្រមទាំងខេត្តជាំងស៊ីនៅពេលនេះ។
    លោកបន្តថា ការទំនាក់ទំនង និងសម្ព័ន្ធមេត្រីភាព ជាមួយខេត្តជាំងស៊ី និងបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស បំប៉នវិជ្ជាជីវ:ដល់មគ្គុ ទេសក៍ទេស ចរណ៍ភាសាចិន ការអភិរក្សតំបន់អេកូឡូស៊ីនៅបឹងទន្លេសាប អភិរក្សនិងអភិវឌ្ឍតំបន់អង្គរ និងការស្ដារ កសាង ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាវិស័យកសិកម្មផងដែរ។
    លោក ស៊ូ រ៉ុន សមាជិកអចិន្ត្រៃសភាប្រជាជនខេត្តជាំងស៊ី បានមានប្រសាសន៏ថា ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងមិត្តភាពខ្ពស់ របស់ ប្រជា ជន ចិន ក៏ដូចជាខេត្តជាំងស៊ី ចំពោះប្រជាជនកម្ពុជា ទើបយើងផ្ដួចផ្ដើមបង្កើតទំនាក់ទំនង និងឈានដល់ការចង សម្ព័ន្ធមេត្រីភាព នាពេល ខាងមុខនេះ។ ព្រោះកម្ពុជា ពោរពេញដោយសក្ដានុពល ខាងវិស័យទេសចរណ៏ នៃប្រាង្គប្រាសាទ និងធម្មជាតិដ៏មានតម្លៃបំផុត ចំពោះខេត្តជាំងស៊ី ក៏មានទន្លេ (Poyang) ដ៏ធំមួយនៅប្រទេសចិន រីឯកម្ពុជា មានប្រាង្គប្រាសាទជាច្រើន និងទន្លេសាទដ៏ធំជាងគេនៅអាស៊ី។ ហើយនៅខេត្តជាំងស៊ី ក៏មានវប្បធម៌ ប្រពៃណីយ សិល្ប: ប្រវត្តិសាស្រ្ត និងសម្បត្តិធម្មជាតិដ៏សម្បូរ និងយូរលុងណាស់មកហើយ ម្យ៉ាងការសិក្សាអប់រំ សេដ្ឋកិច្ច បច្ចេកវិជ្ជា ក៏មានការរីកចំរើនខ្ពស់ផងដែរនៅប្រទេសចិននាពេលបច្ចុប្បន្ននេះ។
    លោកបានបន្តទៀតថា យើងត្រូវបន្តពង្រឹងនូវការទំនាក់ទំនង និងជួយគាំទ្រគ្នាឱ្យកាន់តែប្រសើរឡើង នូវគ្រប់វិស័យ រួមបន្តផ្លាស់ប្ដូរទស្សនកិច្ច បទពិសោធន៍គ្នាទៅវិញទៅមក ហើយចិនសូមស្វាគមន៍យ៉ាងខ្លាំង នូវរាល់ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ទៅកាន់ ខេត្ត ជាំងស៊ី ក៏ដូចជាប្រទេសចិន។ ព្រោះពេលបច្ចុប្បន្នខេត្តជាំងស៊ី មានការរីកចំរើនយ៉ាងឆាប់រហ័ស ដូចជា កសិកម្ម ផលិតបានរាប់សិប លាន តោនក្នុងមួយឆ្នាំៗ ដែលជាចំណូលយ៉ាងច្រើន សម្រាប់រដ្ឋ និងប្រជាជនចិនខេត្តជាំងស៊ី។ សរុបទៅខេត្តទាំងពីររបស់យើង មានលក្ខណ:អំណោយ ផលដូចគ្នាជាច្រើនវិស័យ និងមានទស្សន:វែងឆ្ងាយ និងទូលំទូលាយ ក្នុងការទំនាក់ទំនង អភិវឌ្ឍន៍ និងអភិរក្សដោយនិរន្តរភាព ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    source: dap-news



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.