
ផ្ទុយពីនេះសម្រាប់បណ្តាស្រ្តីស្បែកសដែលប្រើប្រាស់កាហ្វេក្នុងបរិមាណស្មើគ្នានឹងស្ត្រីអាស៊ី កម្រិតអ័រម៉ូនoestrogenរបស់ពួកគេមានការថយចុះតិចតួចធៀបនឹងអ្នកដែលប្រើប្រាស់ម្តងម្កាល។ ចំណែកបណ្តាស្ត្រីស្បែកខ្មៅវិញ គឺមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ។ លទ្ធផលនៃការសិក្សានេះធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យ University of Utahរបស់សហរដ្ឋអាមេរិកដែលបានពិសោធលើស្ត្រីជាង២៥០នាក់ចន្លោះពីឆ្នាំ២០០៥ដល់២០០៧ ។
បណ្តាស្ត្រីដែលទទួលទានសារធាតុកាហ្វេអ៊ីនតាមរយៈការទទួលទានភេសជ្ជៈមានពពុះនិងតែបៃតង កម្រិតអ័រម៉ូន oestrogenកើតឡើងខ្ពស់មិនថាពួកគេជាជាតិសាសន៍អ្វីទេ ។ យ៉ាងណាក៏ដោយការផ្លាស់ប្តូរទាំងនោះមិនប៉ះពាល់ដល់ការបញ្ចេញអូវ៉ុល ក្នុងចំណោមបណ្តាស្ត្រីមួយចំនួននោះទេ។ វេជ្ជបណ្ឌិត Enrique Schistermanមកពីវិទ្យាស្ថានជាតិសុខភាពនិយាយថា៖«លទ្ធផលនៃការសិក្សាលើកនេះបានចង្អុលបង្ហាញថា ការប្រើប្រាស់កាហ្វេអ៊ីនក្នុងចំណោមស្ត្រីដែលស្ថិតក្នុងវ័យមានកូនពិតជាមានឥទ្ធិពលលើកម្រិតអ័រម៉ូន oestrogen។ រយៈពេលខ្លី ការប្រែប្រួលកម្រិតoestrogenក្នុងចំណោមក្រុមស្ត្រីជាតិសាសន៍ផ្សេងគ្នាមិនបានបង្ហាញថា មានផលប៉ះពាល់ណាមួយឡើយ។
យើងដឹងថា ការប្រែប្រួលកម្រិតអ័រម៉ូន oestrogenវាជាប់ទាក់ទងទៅនឹងភាពមិនប្រក្រតីមួយចំនួនដូចជា Endometriosis(ទាក់ទងទៅនឹងជំងឺស្បូនមួយបែប)osteoporosis(ជំងឺពុកឆ្អឹង)ជំងឺមហារីកស្បូន (endometrial) មហារីកដោះនិងមហារីកអូវែរ»៕ source
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.