ហេតុ​អ្វី​​​​ខ្ញុំ​គ្មាន​កូន?​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels: ,

  • នៅ​សម័យ​ទំនើប​នេះ ​ករណី​គ្មាន​កូន​ត្រូវ​បាន​ជួប​ប្រទះ​ជា​ញឹកញាប់។ ជា​ទូទៅ ​បញ្ហា​នេះ​ កំហុស​ត្រូវ​បាន​ទម្លាក់​ទៅ​លើ​ស្ត្រី​ភេទ​ តែ​ការ​ពិត​ទាំង​បុរស​និង​ស្ត្រី​អាច​ជា​មូល​ហេតុ​នាំ​ឲ្យ​គ្មាន​កូន​ដូច​គ្នា។
    នៅ​ពេល​ដែល​គូ​ស្វាមី​ភរិយា​នៅ​បន្ត​រួម​ភេទ​ជា​ធម្មតា​ដោយ​គ្មាន ​ប្រើ​វិធី​ការពារ​កំណើត​ តែ​ក្នុង​រយៈ​ពេល​២ឬ​៣ឆ្នាំ​ហើយ​នៅ​តែ​ពុំ​ឃើញ​មាន​ការ​បង្ក​​កំណើត​ នេះ​ជា​សញ្ញា​ថា​គ្មាន​កូន​ហើយ។
    ចំពោះ​បុរស​មាន​កត្តា​ពីរ​ដែល​នាំ​ឲ្យ​គ្មាន​កូន ​គឺ​ដោយ​សារ ​ពងស្វាស​គ្មាន​សមត្ថភាព​ផលិត​មេ​ជីវិត​ឈ្មោល និង​​ការ​រាំង​ស្ទះ​ផ្លូវ​ធ្វើ​ដំណើរ​របស់​មេ​ជីវិត​ឈ្មោល។ ក្នុង​នោះ​ ដោយ​សារ​តែ​ពង​ស្វាស​​រង​របួស​តាំង​ពី​កំណើត ឬ​ពងស្វាស​មិន​ធ្លាក់​ចុះ​ក្នុង​ថង់​ទ្រ​ពង ឬ​ម​ក​ពី​ពង​ស្វាស​រួញ​ឡើង​លើ​ ដោយ​សារ​តែ​ប្រើ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ និង​កត្តា​ផ្សេង​ទៀត​​មក​ពីធ្លាប់​មាន​ជំងឺ​ដូច​ជា​កញ្ជ្រឹល គ្រុន​ចាញ់ រលាក​សួត​ តែ​គ្រោះ​ថ្នាក់​បំផុត​គឺ​ជំងឺ​ក្រឡទែន
    ករណី​មួយ​ទៀត ការ​រាំង​ស្ទះ​តាម​ផ្លូវ​​ធ្វើ​ដំណើរ​របស់​មេ​ជីវិត​ឈ្មោល។ រោគ​សញ្ញា​នេះ​​ត្រូវ​ក្រឡេក​មើល​ទៅ​កុមារភាព​ វិញ​ បើ​នៅ​តូច​មាន​ការ​ពិបាក​នោម​ នៅ​ពេល​ធំ​ឡើង​អាច​កើត​ជំងឺ​នេះ​ហើយ។
    ចំពោះ​ស្ត្រី​គ្មាន​កូន​វិញ​អាច​មាន​មូលហេតុ​ដូច​ខាង​ក្រោម៖
    -ដោយ​សារ​រង​របួស​ដៃ​ស្បូន
    -រលាក​បណ្ដា​សរីរាង្គ​ខាង​ក្នុង
    -រង​របួស​នៅ​បរិវេណ​ទ្វារមាស​ឬ​មាន​រោគ​ធ្លាក់​ស្បូន
    -ដោយ​សារ​សន្ទះ​ព្រហ្មចារី​ក្រាស់​ពេក
    -អាច​ដោយ​សារ​តែ​មាន​ជំងឺ​ទាំង​ឡាយ​នៅ​ត្រង់​បរិវេណ​ពោះ ឬ​អាង​ត្រគាក​ដែល​ស្ថិត​នៅ​ក្បែរ​បំពង​នាំ​ពង៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.