ប្រតិបត្តិការ​លើក​ដំបូង​ធ្វើ​ម៉េច​ល្អណោះ?​

Posted on
  • Tuesday, January 10, 2012
  • by
  • angco.co
  • in
  • Labels:

  • អ្នក​​តែង​យល់​ថា ​ការ​រួម​ភេទ​លើក​ដំបូង​ជា​រឿង​ដ៏​អស្ចារ្យ​​​​ ហើយ​មនុស្ស​ជា​ច្រើន​រង់​ចាំ​ការ​ឡើង​លើ​គ្រែ​ជាមួយ​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រលាញ់​យ៉ាង​អន្ទះសា​។ ផ្ទុយ​ទៅ​វិញ ​ការ​រួម​ភេទ​លើក​ដំបូង​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ មិន​អាច​​បំពេញ​ចិត្ត​ដៃ​គូ​ពេញ​លេញ​សោះ​។​ បើ​ទោះ​បី​ជា អ្នក​ធ្លាប់​មើល​ខ្សែ​ភាពយន្ត​ស្រើបស្រាល​ និង​អាន​គន្លឹះ​នានា​ក្នុង​ការ​រួម​ភេទ​ច្រើន​​ក៏ដោយ​ ក៏​អ្នក​មិន​អាច​ធ្វើ​វា​បាន​ដែរ​ព្រោះ​វា​ជា​លើក​ដំបូង​របស់​អ្នក​។ បើ​អ្នក​ធ្វើ​ឲ្យ​ដៃ​គូ​របស់​អ្នក​មាន​ក្ដី​សុខ​នោះ​ គេ​នឹង​មក​រក​អ្នក​ម្ដង​ទៀត​ ប៉ុន្តែ​បើ​អ្នក​ធ្វើ​វា​ឲ្យ​ក្លាយ​ជា​ទឹក​ខ្មេះ​ កុំ​សង្ឃឹម​ថា​នាង​នឹង​មក​រក​អ្នក​ម្ដង​ទៀត​ឲ្យ​សោះ។ ​គន្លឹះ​៤​យ៉ាង​ខាង​ក្រោម​នេះ​ ​ប្រហែលជា​អាច​ជួយ​អ្នក​​បាន។
    ១. ខ្សិប​ប្រាប់​នាង​ថា​វា​ជា​លើក​ទី​១​របស់​អ្នក
    បុរស​ជា​ច្រើន​ចូល​ចិត្ត​អួត​អាង​ថា​​ គេ​ធ្លាប់​មាន​បទ​ពិសោធន៍​​រឿង​លើ​គ្រែ​ច្រើន​លើក​​ច្រើន​សា​រួច​មក​ហើយ​ ពីព្រោះ​គេ​ចង់​ឲ្យ​នារី​​ជា​ដៃគូ​​​កោត​ស្ញប់ស្ញែង​គេ​​។​ គេ​ភ្លេច​គិត​ថា​ធ្វើ​បែប​នេះ​ដៃ​គូ​របស់​ខ្លួន​រំពឹង​ថា​ គេ​នឹង​អាច​នាំ​នាង​ឲ្យ​ដល់​ឋាន​សួគ៌​​យ៉ាង​ស្កប់​ស្កល់​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​ប្រតិបត្តិការ​ជាក់ស្ដែង ​អ្វីៗ​បែរ​ជា​ខុស​ពី​មាត់​របស់​អ្នក នោះ​នឹង​ធ្វើ​ឲ្យ​នាង​រាង​ចាល​លែង​ចង់​ធ្វើ​រឿង​នេះ​ជាមួយ​អ្នក​ម្ដង​ទៀត។​ ដូច្នេះ​ កុំ​ខ្មាស​ប្រាប់​នាង​ថា ​វា​ជា​លើក​ទី​មួយ​សម្រាប់​អ្នក ធ្វើ​ដូចនេះ​ នាង​នឹង​មិន​រំពឹង​ច្រើន​ពី​អ្នក​ ហើយ​អ្នក​អាច​ពង្រឹង​សមត្ថភាព​លើ​គ្រែ​របស់​ខ្លួន​នៅ​លើក​ក្រោយៗ​ទៀត។
    ២. ជ្រើសរើស​​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ
    ហេតុអ្វី​ក៏​ស្រោម​អនាម័យ​ជា​បញ្ហា​ដល់​ការ​ឡើង​ឋាន​សួគ៌​លើក​ដំបូង​របស់​អ្នក​ដែរ? ​ការ​ជ្រើសរើស​ស្រោម​អនាម័យ​មិន​បាន​ត្រឹមត្រូវ អាច​បង្ក​បញ្ហា​មួយ​ចំនួន​ដល់​សេចក្ដី​សុខ​លើ​គ្រែ​ដែរ។​ ការ​ជ្រើសរើស​ស្រោម​អនាម័យ​ដែល​តូច​ ជាង​អា​អូន​របស់​អ្នក​ពេក​ អាច​ធ្វើ​ឲ្យ​វា​រឹត​តឹង​និង​មាន​អារម្មណ៍​ថា​ពិបាក​នៅ​ពេល​បើក​ឆាក។​ ផ្ទុយ​ទៅ​វិញ ​បើ​អ្នក​ប្រើ​ស្រោម​អនាម័យ​ដែល​ធូរ​រលុង​ពេក​វា​អាច​របូត​នៅ​ពេល​ដែល​អ្នក​កំពុង​ប្រតិបត្តិការ។​ ការ​ជ្រើសរើស​ស្រោម​អនាម័យ​ដែល​សម​នឹង​ទំហំ​អា​អូន​តូច​របស់​អ្នក​ អាច​ជួយ​ផ្ដល់ឲ្យ​អ្នក​ទាំង​​អារម្មណ៍​ស្រើបស្រាល​ និង​សុវត្ថិភាព។
    ៣. បំពេញតម្រូវការនាងជាធំផង!
    បញ្ហា​ដ៏​ធំ​ក្នុង​រឿង​លើ​គ្រែ​ គឺ​អ្នក​​អួត​ពេក​ ឬ​ខ្លាច​ពេក។ អ្នក​ត្រូវ​ហ៊ាន​សួរ​នាង​ពី​អ្វី​ដែល​នាង​ត្រូវការ។ ​នៅ​ពេល​ដែល​អ្នក​ដឹង​ថា​នាង​ត្រូវ​ការ​អ្វី​ នោះ​ការ​នាំ​នាង​ទៅ​ដល់​ចំណុច​កំពូល​វា​ជា​រឿង​ដ៏​ងាយ​ស្រួល។​ ឧទាហរណ៍​ នៅ​ពេល​ដែល​អ្នក​ប្រើ​ម្រាម​ដៃ​បបោស​អង្អែល​នាង​ អ្នក​អាច​សួរ​ថា អូន​មាន​អារម្មណ៍​ម៉េច​ដែរ? ហើយ​នាង​នឹង​ឆ្លើយ​ថា​ នាង​កំពុង​មាន​សេចក្ដី​សុខ​ពេល​ដែល​អ្នក​បបោស​អង្អែល​ចំ​កន្លែង​ដែល​នាង​ត្រូវការ។ ហើយ​បើ​មិន​ត្រូវ​កន្លែង​ នាង​អាច​និយាយ​ថា​ ទៅ​ឆ្វេង ​ឬ​ស្ដាំ​បន្តិច​បង ចំ​ហ្នឹង​ហើយ!​ ដែល​អ្នក​អាច​ដឹង​និង​ ធ្វើ​តាម។​ ចំណាំ​មិន​ត្រូវ​សួរ​សំណួរ​ណា​បែប​ឡប់​ៗ និង​និយាយ​ច្រើន​ពេក​ទេ​វា​អាច​បំផ្លាញ​ក្ដី​សុខ​រវាង​អ្នក​ទាំងពីរ​។
    ៤. កុំអាល​បញ្ចេញ​ក្បាច់​ច្រើនពេក!
    មនុស្ស​ខ្លះ​យល់​ខុស​ថា​ការ​រៀន​ចេះ​តិចនិក​ច្រើន​ពី​សិច​ជា​រឿង​ដ៏​ល្អ​សម្រាប់​ការ​ចាប់​ផ្ដើម​ដំបូង។ ទោះបីជា​អ្នក​ចេះ​តិចនិក​ច្រើន​ក៏ដោយ​ក៏​មិន​អាច​យក​វា​​មក​​ប្រើ​នៅ​ពេល​​​ការ​ឡើង​ឋាន​សួគ៌​លើក​ដំបូង​របស់​អ្នក​បាន​ដែរ ព្រោះ​អ្នក​អាច​មាន​អារម្មណ៍​តប់ប្រមល់​នៅ​ពេល​ដំបូង​នេះ។​ ​មួយ​វិញ​ទៀត​បើ​អ្នក​មិន​បាន​សម្រាក​គ្រប់គ្រាន់​នោះ​ អ្នក​អាច​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ដំឡើង​​សាច់ដុំ​អា​អូន​តូច​របស់​អ្នក និង​អាច​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ថា​មិន​មាន​សេចក្ដី​សុខ​នោះ​ទេ។ នៅ​ពេល​ដំបូង​អ្នក​មិន​ត្រូវ​គិត​ពី​ការ​ប្រើ​តិចនិក​ច្រើន​ពេក​នោះ​ទេ​ ត្រូវ​ប្រើ​ក្បាច់​ដែល​សាមញ្ញ​ព្រោះ​អ្នក​អាច​ប្រើ​ក្បាច់​ផ្សេង​ៗ​ទៀត​​​​បាន​នៅ​ពេល​ក្រោយ​​ដែល​អ្នក​មាន​បទពិសោធន៍​ច្រើន​ជាង​នេះ។
    បាន​អាន​អ្វី​ដែល​ Sabay រៀបរាប់​ហើយ​ ជឿជាក់​ថា​រាត្រី​ទឹក​ឃ្មុំ​លើក​ដំបូង​របស់​​អ្នក​នឹង​មិន​ក្លាយ​ជា​ទឹកខ្មេះ​នោះ​ទេ។ ចុះ​ប្រិយមិត្ត​វិញ​ មាន​អ្វី​បន្ថែម​​លើ​ចំណុច​ទាំង​នេះ​ទេ?



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.