ក្នុងមួយថ្ងៃ កុំព្យូទ័រ ១៧៥ ពាន់គ្រឿង រងការគំរាមកំហែង ពីវីរុស

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • ហាណូយៈ បេកាអេវី “BKAV ” ជាបណ្ដាញ សង្គ្រោះមួយ ដោយទប់ស្កាត់ ការគំរាមកំហែង ពីវីរុសនៅក្នុងកុំព្យូទ័រ ដោយ ផ្ដល់នូវដំណោះស្រាយ ដ៏ប្រសើរ នៅក្នុង ប្រទេសវៀត ណាម  ។ បណ្ដាញសង្គ្រោះមួយនេះ បានរាយការណ៍ថា ម៉ាស៊ីនកុំព្យូទ័រ ប្រមាណ ៦៤,២ លានគ្រឿង នៅក្នុងប្រទេសវៀតណាម  រងការគំរាមកំហែងពីវិរុស ស្ថិតក្នុង ឆ្នាំ២០១១ ។ នេះមានន័យថា ម៉ាស៊ីនកុំព្យូទ័រ ប្រមាណ ១៧៥ ពាន់គ្រឿង រងការគំរាមកំហែង រួចជាស្រេចជារៀងរាល់ថ្ងៃ ។
    យោងតាម គេហទំព័រវៀតណាម “បាវម័រ” ចុះផ្សាយ កាលពីពេលថ្មីៗនេះថា ម៉ាស៊ីនកុំព្យូទ័រប្រមាណ ១៧៥ ពាន់គ្រឿង ត្រូវរកការគំរាមកំហែង ពីសំណាក់ វីរុស ដោយបញ្ហានេះ កើតឡើងជារៀងរាល់ថ្ងៃ ។
    របាយការណ៍ ស្ដីពីការគំរាមកំហែង បេកាអេវី បានឱ្យដឹងថា នៅក្នុងឆ្នាំ២០១១ មានវីរុស ដែលកើតឡើងថ្មីៗ ប្រមាណ ៣៩ ពាន់វីរុស ខណៈនោះដែរ គេជឿជាក់ថា វីរុសប្រភេទ “W32.Sality.PE” បានវាយលុក ចូលក្នុងម៉ាស៊ីន កុំព្យូទ័រប្រមាណ ៤,២ លានគ្រឿង ដែលនេះជាវីរុសមួយប្រភេទ រាតត្បាតយ៉ាងខ្លាំងក្លា ។ ជាពិសេស បេកាអេវី បានព្រមានថា មិនត្រឹមតែ ជាបញ្ហាដ៏ធំ នៅក្នុងឆ្នាំ២០១១ប៉ុណ្ណោះទេ ថែមទាំង បង្កផលប៉ះពាល់ ដល់ម៉ាស៊ីនកុំព្យូទ័ររាប់លានគ្រឿង និងពេលដ៏ខ្លីខាងមុខ ។ ម្យ៉ាងវិញទៀត ជាប្រភេទវីរុស ដែលបង្កគ្រោះថ្នាក់មួយប្រភេទ ដែលបង្កផលប៉ះពាល់ ដល់ដំណើរការម៉ាស៊ីនកុំព្យូទ័រ រាប់លានគ្រឿង ។
     ក្រុមអ្នកជំនាញការ បេកាអេវី បានបន្ដថា នៅក្នុងអំឡុងពេលនោះ ជាប្រភេទវីរុសម្យ៉ាង ដែលបង្កការរាតត្បាត ដោយស្ងៀមស្ងាត់ តែវាមិនមាន សកម្មភាពខ្លាំង ដូច ជាការលួច ឬក៏បំផ្លាញទិន្នន័យភ្លាមៗ នោះឡើយ ។
    ក្រុមអ្នកជំនាញការ បានបន្ដថា វាអាចកើតឡើង មកតាមរយៈ ការបង្កើតឡើង ឬក៏វីរុសដែលស្ថិត នៅក្នុងបណ្ដាញ ដោយមិនទាន់ប្រាកដថា វាមានចេតនា បំផ្លាញលើ ទិន្នន័យទាំងស្រុងនោះដែរ ។ ហេតុដូចនេះ បេកាអេវី បានផ្ដល់ ដំបូន្មានដល់បណ្ដា អ្នកប្រើប្រាស់ម៉ាស៊ីនកុំព្យូទ័រ សូមមេត្ដាប្រើប្រាស់ កម្មវិធីកំចាត់មេរោគជារឿយៗ ជាមួយនឹង សូហ្វវ៉ែរ កំចាត់មេរោគសកម្មទាំងឡាយ ដែលផ្ដល់ទំនុកចិត្ដខ្ពស់ ។
    នៅក្នុងឆ្នាំ២០១១ ជាឆ្នាំ ដែលរងនូវការ វាយប្រហារខ្លាំងក្លា ទៅលើប្រព័ន្ធអ៊ីនធឺណែត ។ ជារៀងរាល់ខែ បេកាអេវី ទទួលបានរបាយការណ៍ជាង ៣០ របាយការណ៍ ខុសៗគ្នា តាមរយៈសារអេឡិចត្រូនិច យ៉ាហ៊ូ ។ មិនត្រឹមតែទទួលបាន សារពីយ៉ាហ៊ូ ក្នុងនោះ ក៏មានសារតាមរយៈ ហ្វេសប៊ុក ដែលគេចាត់ទុក ជាបណ្ដាញសេវាកម្ម បម្រើផ្នែកអ៊ីនធឹណេត ធំជាងគេ លើពិភពលោក ។
    នៅចុងឆ្នាំ២០១២ បេកាអេវី ទទួលស្គាល់ថា មានវីរុសជាច្រើនប្រភេទ បានបង្ហាញឡើង ។ ដំបូងឡើយ បានរាល ដាលតាមរយៈហ្វេសប៊ុក ។ ក្រៅពីនេះ មានករណីជា ច្រើនទៀត ដែលត្រូវបានរាយការណ៍ មកថា ទទួលការគំរាម កំហែងពីវីរុសទាំងនោះ ។
    នៅក្នុងឆ្នាំ២០១១ មានគេហទំព័រចំនួន ២២៥០ ដែលជាទីភ្នាក់ងារ នៅក្នុងប្រទេសវៀតណាម និងសហគ្រាសជា ច្រើនទៀត រងនូវការរំខានពីហែកឃឺ ។ នេះមាន ន័យថា គេហទំព័រជាង ១០០ គេហទំព័រ ត្រូវបានក្រុមហែកឃឺរំខាន ជារៀងរាល់ខែ ។
    នៅក្នុងឆ្នាំ២០១១ ខណៈដែលក្រុមហែកឃឺរំខាន និងមានទីភ្នាក់ងារ ជាច្រើនជួយសង្គ្រោះនោះ បេកាអេវី បានរក ឃើញថា មានវិរុសខ្លះ ត្រូវបានគេបញ្ចូល ក្នុង ម៉ាស៊ីនកុំព្យូទ័ររួចជាស្រេច ។ វីរុសបានចូលក្នុងម៉ាស៊ីន កុំព្យូទ័រ ដោយ វាយលុក និងបំផ្លាញឯកសារសំខាន់ៗ ដែលមាននៅក្នុងម៉ាស៊ីន និងបន្ទាប់ មិនបញ្ជូនឯកសារ ទាំងនោះទៅបណ្ដាញ ក្រុមហែកឃឺតែម្ដង  ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.