ភរិយាស្វាមី មួយគូ និយាយអំពីសុបិន្ត អាក្រក់រយៈពេល ៣០ម៉ោងក្នុងពេល លិចកប៉ាល់

Posted on
  • Monday, January 16, 2012
  • by
  • angco.co
  • in
  • Labels:

  • សេអ៊ូល៖ ភរិយាស្វាមីមកពីប្រទេស កូរ៉េខាងត្បូងមួយគូ ដែលបានទៅក្រេបចន្ទទឹកឃ្មុំ បាននិយាយពីសុបិន្ត អាក្រក់រយៈពេល៣០ម៉ោង ក្នុងពេលដែលពួកគេកំពុង ស្ថិតនៅលើនាវាយក្ស គ្រូសនោះថា ពួកគេមានភាព ភ័យខ្លាចខ្លាំងណាស់ ចំពោះជំនួយដ៏យឿតយ៉ាវ ដែលមានរយៈពេលប៉ុន្មានម៉ោង ក្រោយពីបានងើបចេញ ពីក្នុងកប៉ាល់នោះ។
    យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ ២០១២ នេះថា ប្តីប្រពន្ធ មួយគូដែលត្រូវបានគេជួយសង្រ្គោះកាលពីព្រឹក ថ្ងៃអាទិត្យ ក្រោយពេល ដែលមានការលិចនាវាត្រឹមពាក់ កណ្តាលនៅជិតមាត់ច្រាំងនោះ ដែលជាទីកន្លែងដែលគេ កំពុងស្វែងរកមនុស្សនៅតែបន្តជាប់ខ្លួន ច្រើនជាង ៤.២០០ នាក់ផងដែរ។
    គួរបញ្ជាក់ឲ្យដឹងផងដែរថា មនុស្ស ០៥ នាក់ ត្រូវបានគេបញ្ជាក់ថាស្លាប់ និង រាប់ពាន់នាក់ ទៀតនៅតែបន្ត បាត់ខ្លួន ក្រោយពេលដែលនាវា បានបុកជាមួយនឹងថ្មនៅឈូងសមុទ្រភាគ ខាងលិចប្រទេស អ៊ីតាលី កាលពីល្ងាចថ្ងៃសុក្រ ទី១៣ កន្លងមកនេះ។ ក្រោយមកព្រះរាជ អាជ្ញា បានចាប់ខ្លួន កាពីទែនកប៉ាល់ ដែលជាមន្រ្តីដំបូងដែលត្រូវបានគេ ចោទប្រកាន់ ចំពោះការបង្កគ្រោះថ្នាក់ និង មិនបានអើពើចំពោះ កាតព្វកិច្ចរបស់ខ្លួននោះ។
    លោក ហាន់ គីឌឹក និង ប្រពន្ធរបស់លោក ជុង ហេជិន ដែលអ្នកទាំងពីរនាក់ មានអាយុ ២៩ឆ្នាំដូចគ្នា និងជាគ្រូបង្រៀនផងនោះ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍ជាមួយ ទីភ្នាក់ងារ ព័ត៌មាន យុនហាប់ របស់កូរ៉េខាងត្បូងជាសាធារណៈនៅថ្ងៃចន្ទ ទី១៦ នេះថា ពួកគេបានលង់ លក់ក្រោយពេលអាហារពេលល្ងាយ និង មិនបានចាប់ភ្លឹកចំពោះគ្រោះមហន្តរាយ នៅខាង ក្រៅនោះទេ។
    យ៉ុនហាប់ បានដកស្រង់សម្តីរបស់ប្តីប្រពន្ធមួយគូនោះ ដែលបាននិយាយនៅក្នុងសណ្ឋាគារថា នៅពេលដែលកប៉ាល់ផ្អៀង ពេលនោះពួកគេបានដឹងខ្លួនឡើង។ លោកបានបន្ថែមថា ពួកគេបានផ្សងព្រេង ក្នុងការដើរចេញទៅក្រៅ នៅពេលដែលកប៉ាល់កំពុងតែផ្អៀង ប៉ុន្តែ ពួកគេមិនអាចដើរនៅលើកប៉ាល់បានទេ។ លោក ហាន់ បាននិយាយថា ពួកយើងបានរអិល ធ្លាក់ទៅលើ ចុងថែវនៃកប៉ាល់ ដែលបណ្តាល ឲ្យពួកគេមានរបួសផងដែរ។
    ដូច្នេះហើយ ពួកគេទាំងពីរស្ថិតនៅបន្ទប់ដ៏ងងឹតមួយ ព្រមទាំងអស់កម្លាំងផងដែរ ពេលនោះ ពួកគេបាន ទទួលទាននូវនំ ខុកឃី ខ្លះ និង ទឹក ហើយដើម្បីតស៊ូជាមួយនឹងភាពត្រជាក់ ពួក គេក៏បានពាក់អាវក្រៅមួយ ជាន់ថែមទៀតផងដែរ។ ក្នុងគ្រានោះពួកគេបានស្រែកហៅ ដើម្បី សុំជំនួយ ព្រមទាំងផ្លុំកញ្ចែដើម្បីជាភាពទាក់ ទាញ ក្នុងការសុំជំនួយផងដែរ ពេលនោះពួកគេ បានសន្យារវាងគ្នា និងគ្នាថា ប្រសិនបើពួកគេអាច គេចខ្លួនបាន ពួកគេនឹងរស់នៅឲ្យមានសុភមង្គលជាមួយគ្នាជាមិនខាន។
    អ្នកស្រី ជុង បាននិយាយថា ថ្វីត្បិតតែនៅក្នុងបន្ទប់នោះងងឹតក៏ដោយ ក៏យើងអាចដឹងបានដែរ គឺតាមរយៈពន្លឺដែលចាំងចូលតាមប្រលោះប្រហោងតូចៗ នៃជញ្ជាំងកប៉ាល់នោះ។ ពួកគេបាន បន្តថា ពួកគេនៅ តែបន្តការតស៊ូក្នុងជីវិត ទោះបីជាអាហារនៅសល់តិចតួចក៏ដោយ ហើយអ្វី ដែលពួកគេព្រួយបារម្ភនោះគឺ ប្រហែលជាពួកគេនឹងនៅទីនេះ រយៈពេលយូរ។
    លោកស្រីបាននិយាយថា លោកស្រីមានអារម្មណ៍ថា អ្នកសង្គ្រោះបានមកដល់ហើយ ហើយនៅពេលនោះដែរក្រុមអ្នកជួយសង្រ្គោះក៏បានរកឃើញពួកគេមែន។ ក្រោយពេលសង្រ្គោះពី នាវាហើយ ប្តីប្រពន្ធមួយគូនោះ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យផងដែរ ហើយមន្រ្តីនៅក្រសួងកាបរទេសកូរ៉េខាង ត្បូងបាននិយាយថា អ្នកទាំងពីរនោះមានសុខភាពល្អជាទេ។
    គួរបញ្ជាក់ផងដែរថា ប្តីប្រពន្ធមួយគូនេះ ស្ថិតនៅក្នុងចំនោមជនជាតិកូរ៉េ ៣៤ នាក់ចុងក្រោយ ដែលត្រូវបាន គេជួយសង្រ្គោះពីការលិចនាវានេះ ហើយពួកគេបាននិយាយថា ពួកគេមានបំណងចង់ក្រេបចន្ទបន្តទៀត តែមិនមែនតាមនាវាទេសចរណ៍បែបនេះទេ៕
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.