កណ្ដាល ៖ បន្ទាប់ពីសាកសួរ និងការ ឆ្លើយបំភ្លឺនានា នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០១២ នេះ ចៅក្រមស៊ើប សួរ សាលាដំបូង ខេត្ដកណ្ដាល លោក លឹម សុគន្ថា បានសម្រេចឃុំខ្លួន បុរសជនជាតិ បារាំង អាយុ ៥២ឆ្នាំ នៅចំពោះមុខមេធាវី និងអ្នកបកប្រែរបស់ខ្លួន ដាក់ពន្ធនាគារ ជា បណ្ដោះអាសន្ន រង់ចាំថ្ងៃសវនាការ បន្ទាប់ ពីរកឃើញថា ជនសង្ស័យរូបនេះ បាន ប្រព្រឹត្ដអាស ទៅលើកុមារ ៣នាក់ ក្នុង ផ្ទះរបស់ខ្លួន ស្ថិតនៅឃុំឈើទាល ស្រុក កៀនស្វាយ ខេត្ដកណ្ដាល ។
យោងតាមប្រភពព័ត៌មាន ពីសាលា ដំបូង ខេត្ដកណ្ដាល បានឱ្យដឹងថា បើទោះ បីជនសង្ស័យឈ្មោះ ហ្វីលីប អាយុ ៥២ឆ្នាំ មានមុខរបរ ជាអ្នកទេសចរនៅកម្ពុជា បាន ឆ្លើយបដិសេធថា មិនបានប្រព្រឹត្ដនូវទោស កំហុសទាំងនេះ ហើយថែមទាំងចោទក្រុម ក្មេងៗទាំងនោះថា លួចទ្រព្យសម្បត្ដិរបស់ លោកក្ដី ប៉ុន្ដែ យោងតាមការរៀបរាប់ និង វត្ថុតាងមួយចំនួន បានបង្ហាញថា ជន សង្ស័យរូបនេះ ពិតជាប្រព្រឹត្ដអាស លើ ក្រុមក្មេងៗទាំងនោះ តាមរយៈរួមភេទ តាមរន្ធគូថ និងបៀមលិង្គ ។
ប្រភពព័ត៌មាន បានបន្ដថា ក្មេងរង គ្រោះទាំង ៣នាក់នោះ មានអាយុ ១៣ឆ្នាំ, ១៦ឆ្នាំ និង១៧ឆ្នាំ ត្រូវបានជនសង្ស័យ ខាងលើនាំទៅលេងផ្ទះរបស់ខ្លួន ដែលស្ថិត នៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល រួចធ្វើសកម្មភាព រួមភេទតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះទាំង ៣នាក់ តាមរយៈអាណាព្យាបាលរបស់ខ្លួន ដែល បានដឹងរឿងទាំងនេះ បានដាក់ពាក្យបណ្ដឹង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឃាត់ខ្លួនបុរស ជនជាតិបារាំងរូបនេះ ។
បន្ទាប់ពីមានការស្រាវជ្រាវ និងស៊ើប អង្កេត រួមទាំងវត្ថុតាងមួយចំនួន កម្លាំង នគរបាលនៃការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និងការពារអនីតិជន ខេត្ដ កណ្ដាល ដឹកនាំដោយព្រះរាជអាជ្ញារងមួយ រូប បានចុះឡោមព័ទ្ធឆែកឆេរ និងឃាត់ ខ្លួនបុរសជនជាតិបារាំងនេះ ។ sourcehttp://www.dap-news.com/typography/the-news/35082-2012-01-19-11-05-38.html
យោងតាមមន្ដ្រី សាលាដំបូង ខេត្ដ កណ្ដាល បានឱ្យដឹងថា លោកចៅក្រម លឹម សុគន្ថា បានសម្រេចឃុំខ្លួន ជនសង្ស័យរូប នេះ ដោយយោងតាមមាត្រា ៤៣ នៃច្បាប់ ស្ដីពីការធ្វើអាជីវកម្ម និងការជួញដូរផ្លូវ ភេទ ហើយប្រសិនបើតុលាការ ពិតជារក ឃើញថា ជនសង្ស័យខាងលើ បានប្រព្រឹត្ដ ដូចអ្វីដែលបានចោទប្រកាន់នោះ ជនសង្ស័យ នឹងត្រូវជាប់ពន្ធនាគារ ពីចន្លោះ ១ឆ្នាំទៅ ៣ឆ្នាំ ។
រូបភាពនៃការចាប់ខ្លួន ជនបរទេស ជុំវិញ ការប្រព្រឹត្ដអាសលើកុមារ ខាងលើ នេះ គឺជាសារមួយព្រមានទៅកាន់ជន បរទេសទាំងឡាយផ្សេងទៀត ដែលអាច ធ្វើសកម្មភាពខុសច្បាប់ ក្នុងប្រទេសកម្ពុជា នេះ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.