The Consumer Electronics Show គឺជាកម្មវិធី បង្ហាញផលិតផលគ្រឿងអេឡិចត្រូនិច ពាណិជ្ជកម្មដ៏ធំមួយ នៅក្នុងពិភពលោក ហើយក្នុងឆ្នាំ២០១២នេះ ព្រឹតិ្តការណ៍មួយនេះ កាន់តែមានទំហំធំជាងមុន និងមានភាពអ៊ូអរយ៉ាងខ្លាំង ដោយមានប្រជាជនប្រមាណ ១៤.០០០ ទៅ១៥.០០០នាក់ បានចូលរួមមើលការតាំងពិពរ័ណ៍នេះ កាលពីសប្តាហ៍មុន។
តាមព័ត៌មានពី Bgr បានឲ្យដឹងថា ក្នុងនោះព្រឹត្តិការណ៍នោះ គេឃើញមានការចូលរួម តាំងពិព័រណ៍ទំនិញថ្មីៗ ពីបណ្តាក្រុមហ៊ុនអេឡិចត្រូនិចរាប់ពាន់ ក្រុមហ៊ុនក្នុងពិភពលោក។ ខាងក្រោមនេះ គឺជាផលិតផលអេឡិចត្រូនិច ដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អតិថិជន ក្នុងកម្មវិធីពិព័រណ៍គ្រឿងអេឡិចត្រូនិច២០១២ (CES 2012)។
នៅពេលដែលព្រឹត្តិកាណ៍ CES បានរៀបចំឡើងម្តងៗ បណ្តាក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិចធំៗ ជាច្រើនក្នុងពិភពលោក បានខិតខំបង្កើតនូវបច្ចេកវិទ្យាថ្មីៗប្រចាំក្រុមហ៊ុនរបស់ខ្លួន ដើម្បីចូលខ្លួន ប្រលងប្រជែងដណ្តើមតំណែង CES។ នៅក្នុងឆ្នាំ២០១២នេះ គេសង្កេតមានប្រភេទទូរស្សន៍ប្រភេទ HDTVs ស្តើងបំផុត ដែលមានរាងស្អាត និងមានពន្លឺច្បាស់ជាងអ្វី ដែលធ្លាប់បានឃើញពីមុន ថែមទាំងបានឃើញនូវប្រភេទទូរស្សន៍ Smart TVs ដែលមានភ្ជាប់កម្មវធី Appទៀតផង។ ក្នុងការបង្ហាញទូរស្សន៍ដ៏អស្ចារ្យទាំងនេះ គេឃើញមានក្រុមហ៊ុនធំៗពីរ ដែលទទួលបានជ័យលាភី ក្នុងព្រឹតិ្តការណ៍ CES ក្នុងឆ្នាំនេះ ។ នោះគឺ ក្រុមហ៊ុន Samsung ដែលបានបង្ហាញ នូវបច្ចេកវិទ្យា ទូរស្សន៍ស៊េរីថ្មីរបស់ខ្លួន ប៉ុន្តែភាពស្អាតអស្ចារ្យរបស់កញ្ចក់ទូរស្សន៍ប្រភេទ Super OLED HDTVs បានបញ្ចេញពន្លឺខ្លាំងធ្វើឲ្យអ្នកទស្សនា មិនអាចឈរមើលបានយូទេ។ គេកំណត់សម្គាល់ឃើញថា ទូរស្សន៍បង្ហាញរូបភាពមានពន្លឺច្បាស់ល្អ មានពណ៌ និងការរចនាម៉ូដយ៉ាងស្អាត ហើយមនុស្សគ្រប់គ្នា ចង់បានប្រភេទទូរស្សន៍ Super OLED TV នេះ ទៅដាក់តាំងនៅកន្លែងធ្វើការ និងបន្ទប់ទទួលភ្លៀងរបស់ពួកគេ។
ទូរទស្សន៍ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងមួយទៀតនោះ គឺក្រុមហ៊ុន LG ជាមួយនឹងការបង្ហាញនូវទូរស្សន៍ OLED TV អេក្រង់ទំហំ ៥៥អ៊ីញ ថែមទាំងប្រើប្រាស់នូវ បច្ចេកវិទ្យា LG’s Color Refiner ដើម្បីធ្វើឲ្យការបង្ហាញ រូបភាពនៅលើអេក្រង់បានល្អ។
ដើម្បីទទួលបានជោគជ័យក្នុងការប្រកួតប្រជែងក្រុមហ៊ុន Samsung និង LG រួមនឹងបណ្តាក្រុមហ៊ុនដទៃទៀត បានបង្ហាញនូវកម្មវិធីគ្រប់គ្រងសំឡេង ផលិតផលរបស់ខ្លួន ការធានា និងទទួលខុសត្រូវចំពោះមុខ នូវបញ្ហាផ្សេងៗ និងបង្ហាញនូវលក្ខណៈពិសេសដទៃទៀត ក្នុងការទាកទាញអតិថិជនឲ្យជឿជាក់។ ជាមួយគ្នានេះ វាជារឿងមួយដែលមនុស្សទូទៅ ចាប់អារម្មណ៍ថា ក្រុមហ៊ុនទាំងនេះ មានផែនការកម្ចាត់ Apple ឲ្យខ្ទាតចេញពីការប្រកួត។
ក្នុងអំឡុងពេលដែលគ្រប់គ្នាកំពុងតែចាប់អារម្មណ៍ជាមួយនឹងប្រភេទ smartphone ដែលជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធី Mobile World Congress នោះ ក៏មាននូវសេចក្តីប្រកាសមួយទៀត ពីព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអេឡិចត្រូនិច២០១២ នោះគឺក្រុមហ៊ុន HTC បានបង្ហាញចេញនូវប្រព័ន្ឋថាមពល Windows Phone Titan II របស់ខ្លួន ចំណែកក្រុមហ៊ុន Motorola បានបង្ហាញនូវទូរស័ព្ទស្មាត់ហ្វត DROID 4 និង DROID RAZR MAXX និងក្រុមហ៊ុន Sony Ericsson បានបង្ហាញទូរស័ព្ទ ប្រភេទ Xperia ion និង Xperia S ក្នុងចំណោមការបង្ហាញនូវផលិតរបស់ក្រុមហ៊ុនទាំងនេះ គេឃើញទូរស័ព្ទស្មាត់ហ្វត ដែល ជាប់ចំណាត់ថ្នាក់ក្នុងព្រឹត្តិការណ៍ គឺទូរស័ព្ទ Nokia’s Lumia 900 ។ ដោយមានអេក្រង់ទំហំ ៤,៣ អ៊ីញ ប្រភេទ ClearBlack AMOLED មាន Resolution 800×480 pixel មាន RAM ទំហំ 512MB និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows Phone Mango។ ទូរស័ព្ទប្រើ Windows Phone មួយនេះមានកាមេរ៉ា 8MP ដោយមាន 28mm f/2.2 Carl Zeiss lens និង Dual-LED flash ។ នៅផ្នែកខាងក្នុងមានប្រើអង្គគណនា Qualcomm Snapdragon CPU ល្បឿន 1.4GHz។
គួរបញ្ជាក់ថា កាលពីព្រឹត្តិការណ៍ CES 2011 ឆ្នាំមុន គេសម្គាល់ឃើញថា ប្រភេទ tablet ដំណើរដោយប្រព័ន្ឋ Android ទទួលបានចំណាត់ថ្នាក់លេខ១ ប៉ុន្តែក្នុងឆ្នាំ២០១២នេះ Android tablets ហាក់ដូចជា ត្រូវបានគេបំភ្លេចចោល។ ដោយមានប្រភេទ Google-powered tablets ថ្មីមួយចំនួនដែលបង្ហាញដោយក្រុមហ៊ុន Toshiba និង ViewSonic, និងSamsung មាន ប្រភេទTabletថ្មីផ្ទាល់ខ្លួន គឺ Galaxy Tab អេក្រង់ទំហំ៧អ៊ីញ ចាប់ផ្តើមដណ្តើមតំណែងនេះ។
នៅចុងបញ្ចប់នៃព្រឹតិ្តការណ៍ CES 2012 បានធ្វើឲ្យពួកយើង មានភាពសប្បាយរីករាយ ជាមួយការបង្កើតនូវបច្ចេកវិទ្យាថ្មីៗ ហើយពួកយើងនឹងបានឃើញការបង្កើតថ្មីៗទាំងនោះ នៅរយៈពេល ៦ខែខាងមុខនេះ៕


Nokia Lumia-900

Samsung Galaxy Tabe

Samsung OLED HDTV Series 8

Samsung OLED HDTV Series 2

LG OLED HDTV
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.