ទម្លាប់​មិន​ល្អ​មួយចំនួន​សម្រាប់​សុខភាព​

Posted on
  • Sunday, January 8, 2012
  • by
  • angco.co
  • in
  • Labels: ,
  • ក្នុង​ជីវភាព​ប្រចាំថ្ងៃ ជួនកាល​មាន​នូវ​ទម្លាប់​មួយចំនួន​ដែល​ប្រសិនមិន​ចាប់​អារម្មណ៍ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ។​
    ខ្វេះ​ច្រមុះ​
    ពេល​អង្គុយ​ទំនេរ ពុំ​មាន​កិច្ចការ​អ្វី​ធ្វើ​, មនុស្ស​ជាច្រើន​តែងតែ​ខ្វេះ​ច្រមុះ និង​ចាត់ទុកថា​នេះ​ជា​វិធី​អនាម័យ​ឱ្យ​ច្រមុះ ។ ប៉ុន្តែ​តាម​ពួក​វេជ្ជបណ្ឌិត​ជំនាញផ្នែក​ត្រចៀក​, ច្រមុះ​, បំពង់ក ក្រៅពី​ការបាត់​អនាម័យ, ការ​ខ្វេះ​ច្រមុះ​អាច​បំផ្លាញរោម​ច្រមុះ, ធ្វើឱ្យ រហែក​ស្រទាប់​ស្អិត បណ្តាលឱ្យ​ហូរឈាម ។ ព្រោះ​ស្រទាប់ស្អិត​នៅ​ច្រមុះ​ទន់​និង​ស្តើង​បំផុត និង​មាន​សរសៃឈាម​ច្រើន ។ គ្រោះថ្នាក់​ជាងនេះ ​មេរោគ​នឹង​ទៅ​តាម​ម្រាមដៃ​ចូល​ក្នុង​រន្ធ​ច្រមុះ ធ្វើឱ្យ​ច្រមុះ​ត្រូវ​រលាក​រ៉ាំរ៉ៃ​, ស្ទះ​រន្ធ​ច្រមុះ​, ក្រហម​ច្រមុះ​, ខ្ទង់​ច្រមុះ​ហើម​ក្រហម​យូរថ្ងៃ​មិនជា​...​។​
    ​    ​ខាំ​ក្រចកដៃ​
    ​    ​ទម្លាប់​នេះ​ពុំ​ត្រឹមតែ​ជួបប្រទះ​នៅ​កុមារ​តូចៗ​ប៉ុណ្ណោះ​ទេ តែ​មនុស្ស​ធំជាច្រើន​ក៏​មាន​ទម្លាប់​ខាំ​ក្រចកដៃ​ដែរ ។​
    ​      លទ្ធផល​គឺ ក្រចក​ត្រូវ​រសេមរសាម​, កៀក​ជាមួយ​សាច់​ជ្រុល​, បណ្តាល​ឱ្យ​ហើម ឈឺក្រចកដៃ​និង​ត្រូវ​ឆ្លង​មេរោគ ។ ខាំ​ក្រចកដៃ​ជា​ប្រចាំ​នៅ​អាច​ធ្វើឱ្យ​ប្រែប្រួលទម្រង់​ម្រាមដៃ ។​
    ​    ​ក្រចកដៃ​នៅ​ផ្ទុក​បាក់តេរី ពង​អតិសុខុមប្រាណ​ជាច្រើន ហេតុនេះ​ការខាំ​ក្រចក​នៅ​ដៃ បណ្តាល​ឱ្យ​យើង​ឆ្លង​ព្រូន​។ ក្រៅពី​នេះ​ខាំ​ក្រចកដៃ​នៅ​ធ្វើឱ្យគ្រោះថ្នាក់​ដល់​ធ្មេញ​និង​ធ្វើឱ្យ​រួយ​ សន្លាក់​សៀតផ្កា ។ រឿង​នោះ​ជះឥទ្ធិពលដល់​សមត្ថភាព​ទំពា និង​វិធី​បញ្ចេញ​សំឡេង ។​ ដើម្បី​រារាំង ត្រូវ​កាត់​សម្អាតក្រចកដៃ​ជាប្រចាំ​ក៏​ជា​វិធី​មួយ​ដើម្បី​រំលឹក​អ្នក​មិន​ ឱ្យ​បំផ្លាញ​ក្រចកដៃ ។​
    ​    ​ដ​ករោម​ច្រមុះ​
    ​     ​នេះ​ជា​ទម្លាប់​របស់​ក្រុម​បុរស ។ អ្នកជំនាញការ​ទូន្មាន​ថា ដាច់ខាត​មិនត្រូវ​ដក​រោម​ច្រមុះ ព្រោះ​រោម​ច្រមុះ​មាន​សមត្ថកិច្ច​ទប់ស្កាត់​ធូលី​, បាក់តេរី, ធ្វើឱ្យ​ក្តៅ​បរិយាកាស​ពេល​ដកដង្ហើម  ។ ក្រៅពីនេះការ​កាត់​សម្អាត​រោម​ច្រមុះ ងាយ​ធ្វើឱ្យ​របួស​ច្រមុះ​, រលាត់​ហូរឈាម ។ វិធី​ល្អ​បំផុត​គឺ​ត្រូវ​លាង​ច្រមុះ រាល់ថ្ងៃ​ដោយ​កន្សែង​ទន់ ចៀសវាង​ត្រដុស​ខ្លាំងៗ​ឬ​ជ្រៅ​ហួស ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.