រួម​ភេទ​មិនគ្រប់គ្រាន់ធ្វើអោយអាយុខ្លី​

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:


  • និយាយ​ពី​ការ​ព្រួយបារម្ភ​របស់​អ្នក​។​ នៅ​ដើមឆ្នាំ​នេះ​ British​ National​ Health​ Service​ បាន​ចេញ​សៀវភៅ​មួយ​ដែល​ប្រកាស​ថា​ “​ការ​ដល់ទី​បំផុត​នៃ​តម្រេក​ម្តង​ក្នុង​មួយ​ថ្ងៃ​អាច​ចៀស​ផុត​ពី​ជំងឺ​”​ វា​បាន​បង្កើត​ការ​មិន​ពេញ​ជា​ខ្លាំង​ចំពោះ​អ្នក​សិក្សា​និង​អ្នកជំនាញ​ផ្នែក​សុខភាព​ដែល​ចាត់​ទុក​វា​ថា​ជា​រឿង​អាក្រក់​មួយ​ និង​បាន​ព្រមាន​ថា​វា​អាច​នឹង​ជម្រុញ​ឱ្យ​មាន​គ្រោះថ្នាក់​ និង​ ជំងឺ​កាមរោគ​។
    វេជ្ជបណ្ឌិត​ Yvonne​ K.​ Fulbright​ អ្នកនិពន្ធ​របស់​ Pleasuring:​ The​ Secrets​ of​ Sexual​ Satisfaction​ បាន​និយាយ​ថា​ “​មាន​ផលប្រយោជន៍​មួយ​ចំនូ​ន​ដែល​អាច​ទទួល​បាន​ពី​ការ​រួម​ភេទ​ ឬ​ ការ​ដល់ទី​បំផុត​នៃ​តម្រេក​ម្តង​ឬ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​”​។​ ជាក់ស្តែង​វា​អាច​បំបាត់​ភាព​តានតឹង​ រួម​នឹង​ការ​គេង​បាន​ស្រួល​ និង​ ការ​បំបាត់​ការ​ឈឺចាប់​ពេល​មាន​រដូវ​។​ ប៉ុន្តែ​វា​គ្រាន់តែ​ជា​រឿង​តូច​ប៉ុណ្ណោះ​។
    រួម​ភេទ​ធ្វើ​អោយ​អាយុ​វែង
    អ្នកជំនាញ​យល់​ស្រប​ថា​ភស្តុ​តាង​លើ​ផលប្រយោជន៍​សុខភាព​ពី​ការ​ដល់ទី​បំផុត​នៃ​តម្រេក​កាន់តែ​កើនឡើង​ ចាប់ផ្តើម​ជាមួយនឹង​រឿង​សំខាន់​បំផុត​គឺ​ ការ​មាន​អាយុ​វែង​។​ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ បុរស​ដែល​មានការ​ដល់ទី​បំផុត​នៃ​តម្រេក​ ចាប់ពី​ ២​ ដង​ឡើង​ទៅ​ក្នុង​មួ​យស​ប្តា​ហ៍​ រស់​បាន​យូរ​ជាង​អ្នក​ដែល​មានការ​ដល់ទី​បំផុត​នៃ​តម្រេក​តិច​ជាង​នេះ​។​ ក្នុងអំឡុងពេល​ដែល​ការ​ដល់ទី​បំផុត​នៃ​តម្រេក​នៃ​ស្ត្រី​មិន​ទាន់​ត្រូវ​បាន​គេ​សិក្សា​ឱ្យ​ដាច់​ពី​គ្នា​ មានការ​សិក្សា​មួយទៀត​បាន​បង្ហាញ​ថា​ ស្ត្រី​ដែល​ចូល​ចិត្ត​រួម​ភេទ​រស់​យូរ​ជាង​ស្ត្រី​ដែល​មិន​ចូល​ចិត្ត​រួម​ភេទ​។
    មូលហេតុ​មួយ​ដែល​បន្ថែម​លើ​អាយុ​រស់នៅ​ អាច​មក​ពី​ការ​ដល់ទី​បំផុត​នៃ​តម្រេក​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​សរីរាង្គ​និង​ប្រព័ន្ធ​រាង​កាយ​។​ ឧទាហរណ៍​៖​ វេជ្ជបណ្ឌិត​ Beverly​ Whipple​ អ្នកនិពន្ធ​ The​ Orgasm​ Answer​ Guide​ និយាយ​ថា​ “​ការ​សិក្សា​បង្ហាញ​ថា​នៅ​ពេល​ដែល​សកម្ម​រួម​ភេទ​កើនឡើង​ គ្រោះថ្នាក់​នៃ​ជំងឺមហារីក​សុដន់​ថយ​ចុះ​”​។​ ការ​ស្រាវជ្រាវ​បាន​ណែនាំ​ថា​ នេះ​អាច​មក​ពី​ការ​កើនឡើង​នៃ​អរ​ម៉ូ​ន​ ដូច​ជា​ oxytocin​ ដែល​មក​ជាមួយនឹង​ការ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ផ្លូវភេទ​និង​ការ​ដល់ទី​បំផុត​នៃ​តម្រេក​។
    វា​ក៏​មាន​ភស្តុ​តាង​ដែល​ថា​ ការ​ដល់ទី​បំផុត​នៃ​តម្រេក​ញឹកញាប់​អាច​ការពារ​នឹង​ជំងឺ​បេះដូង​និង​រក្សា​ខួរក្បាល​ឱ្យ​មាន​សុខភាព​ល្អ​។​ វេជ្ជបណ្ឌិត​ Barry​ Komisaruk​ អ្នកនិពន្ធ​ The​ Science​ of​ Orgasm​ និយាយ​ថា​ “​រូបភាព​ដែល​បាន​មក​ពី​ការ​ប្រើ​បច្ចេកទេស​ថត​MRI​ បង្ហាញ​ថា​ខួរក្បាល​ស្ត្រី​ប្រើប្រាស់​ អុកស៊ីហ្សែន​ ជា​ច្រើន​ក្នុង​ពេល​ដល់ទី​បំផុត​នៃ​តម្រេក​ដែល​ច្រើន​ជាង​ពេល​ធម្មតា​ ដែល​ប្រហាក់ប្រហែល​នឹង​ប្រសិទ្ធភាព​ នៃ​ការ​ហាត់ប្រាណ​។​ ឬ​អាច​និយាយ​បាន​ថា​ខួរក្បាល​កំពុង​តែ​រីក​លូតលាស់​ ដែល​អាច​ជួយ​ឱ្យ​សតិ​របស់​ អ្នក​ភ្លឺ​ថ្លា​។
    នៅ​ពេល​នោះ​ដែរ​ អ្នក​កំពុង​តែ​រារាំង​ការ​ឈឺចាប់​។​ ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ដល់ទី​បំផុត​នៃ​តម្រេក​អាច​មានមុខ​ងារ​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ​ដែល​ជួយ​បន្ថយ​ការ​ចុក​រមួល​សាច់ដុំ​ពេល​មាន​រដូវ​,​ រោគ​ឈឺ​មួយ​ចំហៀង​ក្បាល​,​ និង​ការ​ឈឺ​ផ្សេងៗ​ទៀត​។​ វេជ្ជបណ្ឌិត​ Whipple​ និយាយ​ថា​ “​ជំនួស​ពី​ការ​និយាយ​ថា​ ‘​យប់​នេះ​មិន​បាន​ទេ​,​ ខ្ញុំ​ឈឺក្បាល​’​ គួរតែ​និយាយ​ថា​ ‘​យប់​នេះ​ហើយ​,​ ខ្ញុំ​ឈឺក្បាល​’”​។
    វេជ្ជបណ្ឌិត​ Whipple​ បន្ថែម​ថា​ វា​អាច​នឹង​ថា​អរ​ម៉ូ​ន​មមាញឹក​ក្នុងអំឡុងពេល​ដល់ទី​បំផុត​នៃ​តម្រេក​ ក៏​អាច​មានមុខ​ងារ​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ​។​ ការ​សិក្សា​មួយ​ដែល​មាន​អ្នកចូលរួម​ជា​ស្ត្រី​អា​មេ​រិ​ក​ជាង​ ១៨០០​ នាក់​ ដែល​បាន​និយាយ​ថា​ពួក​គេ​បាន​បំពេញ​តម្រេក​ដោយ​ខ្លួនឯង​ (masturbating)​ បាន​រក​ឃើញ​ថា​ ៣២​ ភាគរយ​ និយាយ​ថា​ពួក​គេ​ធ្វើ​នេះ​ដើម្បី​ជួយ​ឱ្យ​ពួក​គេ​គេង​លក់​។
    ម្យ៉ាង​វា​អាច​ដោយសារ​បំបាត់​ភាព​តានតឹង​និង​ការ​គេង​ដើម្បី​សម្រស់​,​ ការ​ដល់ទី​បំផុត​នៃ​តម្រេក​ក៏​សម្រាប់​សម្រស់​របស់​អ្នក​ដែរ​។​ ក្នុង​ការ​សិក្សា​លើ​មនុស្ស​ ៣៥០០​ នាក់​,​ អ្នក​ដែល​ចាត់​ថា​មាន​សម្រស់​ក្មេង​ជាង​វ័យ​ពី​ ៧​ ទៅ​ ១២​ ឆ្នាំ​ ពួក​គេ​ទទួល​បានការ​ដល់ទី​បំផុត​នៃ​តម្រេក​ដោយ​ខ្លួនឯង​ស្ទើរតែ​គ្រប់ពេល​ ក្នុង​ខណៈ​ដែល​មនុស្ស​តិច​ជាង​ពាក់កណ្តាល​និយាយ​ថា​វា​ត្រឹមត្រូវ​ក្នុង​ពេល​រួម​ភេទ​ជាមួយ​ដៃគូ​។
    ការ​ធានា​ពី​ភាព​ពេញចិត្ត
    ប៉ុន្តែ​ប្រសិនបើ​អ្នកមាន​គម្រោង​នឹង​មានការ​ដល់ទី​បំផុត​នៃ​តម្រេក​រាល់ថ្ងៃ​ដូច​គម្រោង​ញ៉ាំ​ទឹកដោះគោ​ជូរ​រាល់​ព្រឹក​នោះ​ តើ​វា​មិន​ធ្វើ​ឱ្យ​ការ​រួម​ភេទ​មិនមែន​ជា​លក្ខណៈ​ធម្មជាតិ​?​ វេជ្ជបណ្ឌិត​ Fulbright​ និយាយ​ថា​ “​ការ​ដល់ទី​បំផុត​នៃ​តម្រេក​រាល់ថ្ងៃ​គឺ​ល្អ​បំផុត​។​ អ្នក​អាច​នឹង​មិន​មាន​ពេល​ឬ​កម្លាំង​ ប៉ុន្តែ​ហេតុ​អ្វី​មិន​កំណត់​គោលដៅ​ឱ្យ​ខ្ពស់​?​ គាត់​ណែនាំ​ថា​ ដក​វា​ចេញពី​បញ្ជី​ដែល​ត្រូវធ្វើ​ ហើយ​គិត​ថា​វា​ជា​ការ​បណ្តាក់ទុន​ផ្ទាល់ខ្លួន​។​ ហើយ​ប្រើ​ភាព​ញឹកញាប់​នេះ​ដូច​ជា​គ្រឿង​លើកទឹកចិត្ត​ដើម្បី​ការ​ពិសោធន៍​។​ គាត់​និយាយ​ថា​ “​ស្វែងរក​ភាព​ខុស​គ្នា​ទៅ​នឹង​ការ​ឆ្លើយ​តប​និង​ភាព​ខុស​គ្នា​នៃ​ទីបំផុត​នៃ​តម្រេក​ដែល​អ្នក​អាច​មាន​”​។



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.