ឆ្អឹង​អណ្តែត​របស់​លោ​ក​បណ្ឌិត​ឧកញ៉ា​ ម៉ុង ​ឫ​ទ្ធី​

Posted on
  • Wednesday, January 25, 2012
  • by
  • angco.co
  • in
  • Labels:
  • iON កាលពីពេលថ្មីៗនេះទើបតែបានធ្វើការបង្ហាញនូវគំរូឧបករណ៍កាមេរ៉ាថ្មីមួយទៀតរបស់
    ខ្លួនដែលមានឈ្មោះថា iON Action Pro និងមានការរចនាឡើងដោយឡែកដែលអាចធ្វើការ
    (ដំណើរការ) ជាមួយទូរស័ព្ទ smartphone ផងដែរ ដែលបានន័យថាកាមេរ៉ាថ្មីនេះអនុញ្ញាត
    អោយអ្នកប្រើប្រាស់អាចបញ្ជារក៏ដូចជាការថតរូបបានដោយប្រើប្រាស់កម្មវិធីដែលមាននៅ
    លើទូរស័ព្ទ smartphone ទៀតផង។ iON Action Pro គឺជាឧបករណ៍កាមេរ៉ាដំបូងដែលអាច
    ដំណើរការទៅបានតាមរយៈការបញ្ជារពី smartphone ។ ឧបករណ៍ថ្មីនេះអនុញ្ញាតអោយអ្នក
    ប្រើប្រាស់អាចថតវីដេអូជា HD និងធ្វើការចែករំលែក (បង្ហោះ) បានដោយងាយចូលទៅកាន់
    បណ្តាគេហទំព័រផ្សេងៗដូចជា YouTube រឺ Facebook ជាដើម។
    iON Action Pro ប្រើប្រាស់ថ្មមានចំណុះ ១៨០០ mAmp ដែលអាចដំណើរបានរយៈពេល ៧
    ម៉ោងសំរាប់ការសាកថ្មពេញម្តងៗ។ lens របស់ Action Pro មានទំហំថតបានយ៉ាងទូលាយ
    ជាមួយកំរិត ១៧០ដឺក្រេមាន resolution 720p និងទំហំ WVGA កំរិត ១២៧ដឺក្រេជាមួយនឹង
    resolution 1080p ។ ជាមួយគ្នានោះដែរ iON ក៏អាចថតរូបភាពដែលមាន resolution 1080p: 
    ១៩២០×១០៨០pixels (១៦:៩), ៣០fps 720p: ១២៨០×​៧២០ pixels (១៦:៩), ៦០ fps បាន
    ទៀតផង។

    iON Action Pro ក៏មានប្រព័ន្ធ mount មានឈ្មោះថា CamLOCK អាចអោយអ្នកប្រើប្រាស់ធ្វើ
    ការបំពាក់ឧបករណ៍ជាមួយនឹងសំភារៈមួយចំនួនដូចជា មួក កង់សំរាប់ជិះឡើងភ្នំទោចក្រ
    យានយន្ត រឺ ឧបករណ៍ជិះស្គីលើទឹកកកជាដើម ហើយអ្វីដែលសំខាន់បំផុតរបស់តួនាទីនេះគឺ
    អនុញ្ញាតអោយឧបករណ៍កាមេរ៉ានេះអាចថតនូវរូបភាពបានយ៉ាងល្អឥតខ្ចោះដោយមិនតំរូវ
    អោយធ្វើការបំពាក់នៅកន្លែងណាមួយផ្សេងទៀតនោះទេ។

    ជាមួយគ្នានោះ iOn Action Pro ក៏មានសមត្ថភាពអាចធុនជាមួយនឹងទឹកផងដែរ និងបច្ចេក
    វិទ្យា Shoot And Share ដែលអាចដំណើរការបានទាំងជាមួយទូរស័ព្ទ iOS និង Android ។
    ឧបករណ៍នេះអាចថតរូបបានដោយប្រើប្រាស់ H.264 compression និងរក្សាទុកជាទំរង់
    MPEG4 ។ ជាពិសេស iON ក៏ផ្គត់ផ្គង់សំរាប់អ្នកប្រើប្រាស់នូវទំហំរក្សាទុកក្នុង Cloud storage
    ទំហំ ៧GB ទៀតផងដែរ៕

    ​ប្រភព៖ Geeky-gadgets



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.