សក់ស្ងួតមើលទៅស្ពឹក គ្មានជីវិត។ វាច្រើនតែស្តើងហើយងាយនឹងខូច។ វាមិនអាចទប់ទល់ទៅនឹងផលិតផលសក់ ឬសម្រាប់ផ្លុំសក់ ហើយអ្នកនឹងពិបាកក្នុងការសិតព្រោះសក់របស់អ្នកតែងតែជំពាក់។ បញ្ហាទាំងនេះបង្ហាញពីការផលិតនៃក្រពេញជាតិប្រេងតិចពេក។
ប្រសិនបើសក់របស់អ្នកបង្ហាញពីសញ្ញានៃភាពស្ងួត វាគឺជាពេលដែលអ្នកត្រូវធ្វើអ្វីម្យ៉ាងដើម្បីផ្តល់ឱ្យវានូវភាពភ្លឺចែងចាំងនិងសំណើមដែលវាត្រូវការ។
- អ្នកតែងតែលាបក្រែមបន្ទន់ដែលមានប្រេងជាតិសំណើម ដូចជាប្រេងអូលីវ និងប្រេងអាល់ម៉ុន។
- ចំណាយពេលស្រាយចំណងសក់របស់អ្នក ហើយអ្នកអាចប្រើក្រាស់ដែលមានធ្មេញធំៗ ព្រោះវាងាយស្រួលសិតនិងមិនប៉ះពាល់សក់របស់អ្នកខ្លាំង។
- អប់សក់ដោយប្រើប្រភេទដែលមានសារធាតុសំណើមខ្លាំងយ៉ាងតិចម្តងក្នុងមួយសប្តាហ៍។ ទុកវាចោលនៅលើសក់ឱ្យយូរដើម្បីឱ្យផលិតផលជ្រាបចូលសក់របស់អ្នកបានច្រើន និងយកមួកមុជទឹកមកគ្រប។
- ប្រសិនបើអាច អ្នកត្រូវជៀសវាងការប៉ះទៅនឹងកម្តៅថ្ងៃ និងជាតិក្លូរីន។ អ្នកអាចប្រើមួក ឬផលិតផលពិសេសដើម្បីការពារសក់របស់អ្នកក្នុងពេលដែលចាំបាច់។
- ប្រសិនបើអ្នកប្រើម៉ាស៊ីនផ្លុំសក់ អ្នកត្រូវប្រើកម្តៅទាបបំផុត ហើយនៅពេលដែលអ្នកសិតវា អ្នកត្រូវប្រយ័ត្ន ដូច្នេះសក់របស់អ្នកមិនដាច់នោះទេ។ ព្យាយាមកុំប្រើម៉ាស៊ីនមូរសក់រួញ ឬម៉ាស៊ីនកៀបត្រង់ច្រើន។
- យកចិត្តទុកដាក់ក្នុងការជ្រើសរើសផលិតផលដែលអ្នកប្រើជាមួយសក់របស់អ្នក។ អ្នកត្រូវប្រាកដថា វាមិនមានជាតិអាល់កុល ព្រោះវាមានគ្រោះថ្នាក់ចំពោះសក់របស់អ្នក។ ហើយអ្នកក៏ត្រូវជៀសវាងការអ៊ុតសក់ និងលាបពណ៌សក់ដែរ។ ប្រសិនបើអ្នកត្រូវធ្វើនោះ អ្នកត្រូវជៀសវាងសារធាតុអាំម៉ូញ៉ាត (ammonia) ឬប្រើពណ៌ផលិតពីធម្មជាតិ។
- ជ្រើសរើសម៉ូតសក់ដែលធម្មជាតិបំផុត ដែលវាអាចស្ងួតបានយ៉ាងងាយស្រួលពេលអ្នកនៅក្រៅផ្ទះ ឬដោយគ្រាន់តែយកម្រាមដៃរបស់អ្នកសិតវា ដូច្នេះអ្នកអាចកាត់បន្ថយការប្រើឧបករណ៍ផ្សេងៗ។
ជាមួយនឹងការណែនាំនេះ អ្នកអាចទទួលបានសក់របស់អ្នកត្រលប់មកវិញជាមួយនឹងភាពភ្លឺចែងចាំងនិងភាពរលាស់ ហើយសក់របស់អ្នកនឹងមើលទៅមានជីវិតដ៏ពេញលេញ។
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.