ការណែនាំ​ពី​ឡេ​ការពារ​កម្តៅថ្ងៃ​

Posted on
  • Monday, January 9, 2012
  • by
  • angco.co
  • in
  • Labels:

  • ​វិទ្យាល័យ​អាមេរិក​ផ្នែក​ស្បែក​បានឱ្យដឹងថា ឡេ​ការពារ​កម្តៅថ្ងៃ​មាន​សារសំខាន់​ណាស់​ចំពោះ​មនុស្ស​ដែល​ប៉ះ​ត្រូវ​នឹង​រស្មី​ព្រះអាទិត្យ ព្រោះ​វា​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​។ ឡេ​ការពារ​កម្តៅថ្ងៃ​ត្រូវបាន​ផ្តល់​ជា​លេខ​ដើម្បី​ជំនួស​រយៈពេល​ដែល​វា​ទប់ទល់​នឹង​រយៈពេល​នៃ​កម្លាំង​ព្រះអាទិត្យ​ដែល​វា​ត្រូវការ​ក្នុង​ការដុត​បំផ្លាញ​ស្បែក​។ ឧ​ទារហណ៍ ប្រសិនបើ​អ្នក​ប្រើឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន SPF ១៥ វា​នឹង​ផ្តល់​ការការពារ​ពី​ការ​រលាក​កម្តៅថ្ងៃ​បាន ១៥​ដង យូរ​ជាង​ការ​មិន​ប្រើឡេ​នេះ​។​
    •   SPF ១៥
    ​SPF ១៥ គឺ​ជា​កម្លាំង​តិច​បំផុត​ដែល​ណែនាំ​ដោយ​សមាគមន៍​ជំងឺមហារីក​ស្បែក​។ ក្រុម​សមាគមន៍​នេះ​បាន​ឱ្យដឹងថា SPF ១៥ គឺ​គ្រប់គ្រាន់​សម្រាប់​ការការពារ​មនុស្ស​ជំទង់​ដែលមាន​ស្បែក​ធម្មតា​។ អ្នកជំនាញ​នៅ​សមាគមន៍​ជំងឺមហារីក​ស្បែក​និយាយថា ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន SPF ១៥ អាច​ទប់ស្កាត់​រស្មី UVB របស់​ព្រះអាទិត្យ​បាន ៩៣​ភាគរយ​។ បច្ចុប្បន្ន​មិន​មាន​វិធី​ណា​ដែល​អាច​កំណត់​ថា​ឡេ​ការពារ​កម្តៅថ្ងៃ​អាច​ទប់ស្កាត់​រស្មី UVA របស់​ព្រះអាទិត្យ​បាន​ចំនួន​ប៉ុន្មាន​នោះ​ទេ​។ ប៉ុន្តែ ឡេ​ការពារ​កម្តៅថ្ងៃ SPF ១៥ អាច​ប្រហែលជា​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ស្ថានភាព​មួយចំនួន ដូចជា​នៅពេល​ក្តៅ​ខ្លាំង​បំផុត ឬ​តំបន់​នៅ​ជិត​អេក្វាទ័​រ​។​
    •   SPF ៣០
    ​ឡេ ក្រែម និង ស្ព្រាយ​ការពារ​កម្តៅថ្ងៃ​ដែលមា​ន SPF ៣០ អាច​រារាំង​រស្មី UVB របស់​ព្រះអាទិត្យ​បាន ៩៧​ភាគរយ​។ SPF ៣០ គឺជា​ជម្រើស​ប្រសើរ​ជាង SPF ១៥ ចំពោះ​អ្នក​មាន​ស្បែក​ស្តើង ជំងឺ​ស្បែក ឬ​បញ្ហា​ស្បែក​។​
    •   SPF ៥០
    ​ឡេ​ការពារ​កម្តៅថ្ងៃ​ដែលមាន SPF ៥០ អាច​ការពារ​រស្មី UVB បាន ៩៨​ភាគរយ​។ វា​ប្រហែលជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ប្រើ​លើ​មុខ​ឬ​សម្រាប់​អ្នកមាន​ជំងឺ​ស្បែក​។​



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.