![]() |
សម្រាប់ស្រ្តីគ្រប់រូប សុដន់ គឺជាផ្នែកមួយយ៉ាងសំខាន់មានការ ពាក់ព័ន្ឋច្រើនចំណុចក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាផ្នែកមួយនៃ សម្រស់ទាក់ទាញ អាចជួយបង្កើនសេចក្តីសុខជាមួយដៃគូរួមភេទ
|
និងមុខងារផ្តល់ទឹកដោះចិញ្ចឹមកូន។ ការរក្សាសម្រស់ដើមទ្រូងគឺជាកង្វល់ដ៏ធំមួយរបស់ ស្រ្តីគ្រប់រូប។
លោកស្រី ហូវ ដាណា នាយិកាមជ្ឈមណ្ឌលកែសម្ផស្សប្រ៊ីតធីសាឡន នឹងជម្រាប ជូនមិត្តនារីទាំងអស់ពីវិធីថែរក្សាស្បែក និង សម្រស់សុដន់ តាមរយ:ទស្សនាវដ្តី សុខភាពយើង។ លក្ខណៈទូទៅនៃសុដន់ សុដន់ម្ខាង មានក្រពេញផលឹតទឹកដោះប្រមាណ ១៥។ ក្រពេញទាំងនេះ ភ្ជាប់ខ្លួន ទៅនឹងសាច់ដុំដើមទ្រូង តាមរយៈសរសៃពួរមួយចំនួនដែលប្រៀបបាននឹងការចងក្រៀក វាកុំឱ្យរបូតចេញពីដើមទ្រូង។ លើសពីនេះក្រពេញទាំងឡាយ ត្រូវរុំស្រោបពីក្រៅដោយ ជាលិកាខ្លាញ់ និងជាលិកាទន់។ គឺបរិមាណច្រើន ឬតិចរបស់ជាលិការទាំងពីរនេះហើយ ដែលបង្កើតឱ្យមានភាពខុស ពីកំណើតនូវទំហំដើមទ្រូង។ ទម្ងន់នៃគ្រប់ផ្នែករបស់សុដន់ ត្រូវធ្លាក់ស្ទើរទាំងស្រុង ទៅលើស្បែកដែលពាក់ព័ន្ឋពីក្រៅ។ ស្បែករបស់សុដន់ មិនគ្រាន់ តែផ្តល់ទិដ្ឋភាពស្រស់ខ្ចីដល់សុដន់ប៉ុណ្ណោះទេ តែវានៅមាននាទីជាអ្នកទ្រទម្ងន់មួយផ្នែក ធំរបស់សុដន់ទៀតផង ពោលវាមាននាទីប្រៀបបាននឹងអាវទ្រនាប់ធម្មជាតិ។ សរុបសេចក្តី មកសម្រស់របស់សុដន់ គឺទាក់ទងទៅនឹងគុណភាពរបស់ស្បែក ដែលរុំស្រោបតួសុដន់ គឺមានន័យថាត្រូវថែរក្សាស្បែករបស់វាឱ្យនៅស្រស់ក្មេងជារៀងរហូត ទន្ទឹមនឹងការហាត់ ប្រាណពង្រឹងកម្លាំងសាច់ដុំដើមទ្រូង។ សុដន់ដ៏ព្រហើនបានមកពីការយកចិត្តទុកដាក់ ដើម្បីឱ្យបានដើមទ្រូងដ៏ស្រស់ស្អាត ដែលមិនមានពីកំណើត ឬ មានស្រាប់នោះ សុភាពនារីទាំងអស់ត្រូវតែយកចិត្តទុកដាក់ទៅលើប្រការមួយចំនួនដូចជា : 1 ការថែរក្សាសុខភាពទូទៅ : ការថែរក្សាស្បែករបស់សុដន់មិនអាចដាច់ចេញពី ការថែទាំសុខភាពរាងកាយទូទៅឡើយ។ ទាក់ទងករណីនេះ គឺចាំបាច់ត្រូវទទួលទាន អាហារឱ្យមានតុល្យភាព ជាមួយសេចក្តីត្រូវការរបស់រាងកាយព្រមទាំង ទទួលទាន ដំណេកឱ្យបានគ្រប់គ្រាន់ និងមិនត្រូវភ្លេចរៀបចំការលំហែខួរក្បាល តាមវិធីផ្សេងៗ ឡើយ។ 2 ការធ្វើអនាម័យ : ត្រូវមានពេលគ្រប់គ្រាន់សម្រាប់ធ្វើអនាម័យតំបន់ដើមទ្រូង ជាមួយសាប៊ូដែលមិនធ្វើឱ្យស្ងួតស្បែក។ រាល់ពេលងូតទឹកនៅពេលព្រឹកគួរប្រើផ្កាឈូក បាញ់ទឹកត្រជាក់ជុំវិញតួសុដន់ឱ្យបានយូរ ដើម្បីភ្ញោចសាច់ដុំនឹងស្បែកមុខនឹងបញ្ចប់នៃ ការងូតទឹក។ 3 ការថែទាំសុដន់ : ត្រូវម៉ាស្សាជាប្រចាំលើសុដន់ ទាំងទ្វេជាមួយនឹងក្រែមផ្តល់ សំណើមស្បែកដើម្បីការពារស្បែកស្ងួត និងរក្សាភាពរស់របស់ស្បែក ព្រមទាំងជួយ សម្រួលចលនាឈាមរត់ និងចលនាទឹករងៃក្នុងសុដន់។ ក្នុងរណីនេះ ប្រសិនមាន លទ្ឋភាពគួរប្រើបន្ថែមក្រែមដែលមានអំពើរឹតបន្តឹងស្បែកឱ្យបានទៀងទាត់អមដោយ ការប្រើហ្សែល១អាទិត្យម្តង។ ក្នុងពេលមានផ្ទៃពោះ បងប្អូនស្រី្តគួរប្រយ័ត្ន ចំពោះការ ចេញសង្វារ ដោយត្រូវប្រើក្រែមការពារសង្វាជាជំនួយថែមទៀតផង។ ត្រូវឧស្សាហ៍ ច្របាច់ពិនិត្យដោយខ្លួនឯងរៀងរាល់ថ្ងៃប្រសិនមានប៉ះអ្វីប្លែកត្រូវទៅជួបពិគ្រោះជាមួយ គ្រូពេទ្យភ្លាម។ ដោយ : ប៊ុនថន វរលក្ខណ៍ អ្នកប្រឹក្សា លោកស្រី ហូវ ដាណា នាយិកា មជ្ឈមណ្ឌលកែសម្ផស្សប្រ៊ីតធីសាឡន។ ទស្សនាវដ្តីសុខភាពយើង លេខ ០៤៥ ឆ្នាំ២០០៩-សម្រាប់ខែ តុលា |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.