![]() |
សម្រស់ជាវត្ថុដ៏មានតម្លៃសម្រាប់មនុស្សគ្រប់រូប ពិសេស សម្រាប់សុភាពនារីៗទាំងឡាយដែលយកចិត្តទុកដាក់ខ្លាំងចំពោះ បញ្ហាសម្ផស្សរបស់ខ្លួន។ ការបន្ថឹងស្បែកដងខ្លួនដើម្បីបំបាត់ស្នាម
|
ជ្រីវជ្រួញ ភាគច្រើនមានការនិយមចំពោះស្រ្តីដែលមានវ័យកាន់តែជ្រេនិងចំពោះអ្នកជួប បញ្ហាស្បែក ត្រូវកម្តៅថ្ងៃច្រើន ដែលបង្កឱ្យមានស្នាមជ្រីវជ្រួញ នៅលើស្បែកដងខ្លួន។ ចំពោះការបន្ថឹងស្បែកនេះ អ្នកជំនាញខាងសម្ផស្សព្យាបាលទៅតាមប្រភេទ និង កម្រិត របស់ស្បែកដែលជ្រីវជ្រួញ។
ទស្សនាវដ្តី សុខភាពយើង បានធ្វើកិច្ចសម្ភាសន៍ជាមួយ លោកស្រីវេជ្ជបណ្ឌិត ជៀប វិសុទ្ឋា អ្នកជំនាញនៅឡាស៊ែរស្គីនតិច ដើម្បីធ្វើការបកស្រាយពីវិធីបន្តឹងស្បែកជូន ប្រិយមិត្តទាំងអស់ឱ្យបានជ្រាប។ វិធីបន្តឹងស្បែកដងខ្លួន បើនិយាយពីការបន្តឹងស្បែកដងខ្លួន គឺភាគច្រើនវាមានទាក់ទងទៅនឹង ស្បែកក ស្បែកមុខ ស្បែកខ្នងដៃ និងស្បែកនៅកន្លែងផ្សេងទៀតនៅលើដងខ្លួនដែលមានសភាព ជ្រីវជ្រួញ។ ហើយភាគច្រើន គេនិយមធ្វើការបន្តឹងស្បែកក និង ស្បែកមុខ ព្រោះវាមាន ផលប៉ះពាល់ខ្លាំងចំពោះសម្ផស្ស។ បើចំពោះស្បែកមុខ បើករណីស្រាលៗ គឺគេប្រើឡេម៉ ឆឺរ៉ាយស៊ើរ ហើយនិងពពួកវីតាមីនដែលជួយកាត់បន្ថយភាពជ្រីវជ្រួញ ដើម្បីឱ្យមើលទៅ ស្បែកមានលក្ខណ:តឹងរលោង។ ស្បែកដែលមានបញ្ហាមធ្យម យើងអាចប្រើវិធីជម្រះកោ សិកាស្បែកចាស់ៗ ដើម្បីបណ្តុះកោសិកាថ្មីមកវិញ នេះជាក៏ការជួយកាត់បន្ថយភាពជ្រីវ ជ្រួញធ្វើឱ្យមើលទៅក្មេងជាងវ័យផងដែរ។ វិធីទាំងនោះមានដូចខាងក្រោមនេះ។ 1 ខាត់ស្បែក : ការខាត់ស្បែកជាវិធីដែលប្រើដោយឧបករណ៍មួយដែលជួយខាត់ ជម្រុះកោសិកាចាស់ចេញ ហើយបន្ទាប់មកត្រូវប្រើផលិតផលផ្សេងៗ ដើម្បីជួយឱ្យវា បណ្តុះកោសិកាស្បែកថ្មី។ 2 ប្រើឡេស៊ែរ: ការប្រើឡេស៊ើរ គឺជួយជំរុញឱ្យស្បែកផលិតកោសិកាស្បែកថ្មីដែល ហៅថាកូឡចែន ពោះនៅពេលឈានដល់វ័យ៣០ឡើងទៅ គឺការផលិតកូឡាចែនដោយ ខ្លួនឯងនោះបានថមថយកាត់បន្ថយ។ ដូចនេះចាំបាច់ប្រើផលិតផលមួយចំនួន ឬឡេស៊ើរ នេះ ដើម្បីជួយជំរុញឱ្យមានការបង្កើតកូឡាចែនឡើងវិញ ព្រោះកាលណាកូឡាចែនបាត់ បង់គឺធ្វើឱ្យស្បែកមានសុខភាពមិនល្អ មើលទៅជ្រីវជ្រួញ យារមិនតឹង មិនរលោងដូចនេះ ឡេស៊ើរគឺអាចជួយឱ្យកូឡាចែបង្កើតឡើងវិញ។ 3 ការវះកាត់ : នៅពេលឈានដល់ដំណាក់កាលមានការជ្រួញខ្លាំង គឺទាល់តែធ្វើការ វះកាត់កែសម្ផស្ស ដែលតម្រូវឱ្យចៀរស្បែកដែលជ្រួញ ហើយចាប់ទាញបន្ថឹងទៅតាមវិធី នៃការវះកាត់របស់ក្រុមអ្នកជំនាញ។ ដំបូន្មានអ្នកជំនាញ បន្ទាប់ពីធ្វើការបន្តឹងស្បែកដងខ្លួនហើយ គួរការពារស្បែកលោកអ្នកពីកម្តៅថ្ងៃ។ បើសិនជាការព្យាបាលនោះធ្វើឡើងដោយការវះកាត់គឺ ត្រូវថែទាំស្នាមរបួសឱ្យបានល្អកុំ ឱ្យមានសម្លាក ឬ ផ្លែសាច់។ គ្រប់វិធីបន្តឹងទាំងអស់ ការការពារស្បែកពីកម្តៅថ្ងៃ ព្រោះ កម្តៅថ្ងៃអាចធ្វើឱ្យស្បែកមានបញ្ហាច្រើន។ ដោយ : ធី សុផាន់ណា អ្នកប្រឹក្សា វេជ្ជ. ជៀប វិសុទ្ឋា អ្នកជំនាញនៅ ឡាស៊ែរស្គីនតិច៕ ទស្សនាវដ្តីសុខភាពយើង លេខ ០៤៥ ឆ្នាំ២០០៩-សម្រាប់ខែ តុលា |
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.