ការនាំចេញ របស់អង់គ្លេស ក្នុងឆ្នាំ២០១២ នឹងកើនឡើង៣ ភាគរយ

Posted on
  • Tuesday, January 17, 2012
  • by
  • angco.co
  • in
  • Labels:

  • ទីឡុងដ៏ៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១២ ថា ការនាំចេញរបស់អង់គ្លេស នៅក្នុងឆ្នាំ២០១២ នឹងកើនឡើង៣ភាគរយ ។
    ផ្អែកតាមការព្យាករណ៍មួយដោយទីភ្នាក់ងារ “The Ernst & Young ITEM Club” នៅថ្ងៃចន្ទ ម្សិលមិញនេះថា តាមការឆ្លុះបញ្ចាំង អំពីការនាំចេញរបស់ប្រទេស អង់គ្លេសនៅក្នុងឆ្នាំនេះ មិនទាន់ចុះខ្សោយប៉ុន្មានឡើយ បើទោះបីជានៅប្លុកអឺរ៉ុបជួបនឹងវិបត្ដិក៏ដោយ ហើយបញ្ហា ទាំងនេះគឺអាស្រ័យលើប្រទេសចិន ដែលមាន សមត្ថភាពដើម្បីជួយ ជ្រោមជ្រែងសន្ទុះ សេដ្ឋកិច្ច ។
    នៅក្នុងរបាយការណ៍បានឱ្យដឹងថា ការនាំចេញរបស់អង់គ្លេស អាចងើបឡើងវិញ ។ របាយការណ៍បានបញ្ជាក់ថា “ ការងើបឡើងរបស់អង់គ្លេស ត្រូវពឹងផ្អែកលើការនាំចេញដ៏ច្រើន” ។
    របាយការណ៍ដដែលបានឱ្យដឹងថា ការនាំចេញរបស់ប្រទេសនេះនៅក្នុងឆ្នាំ២០១១ ក៏មានសន្ទុះកើនឡើងដែរ ដោយ កំណើនសេដ្ឋកិច្ចកាលពីឆ្នាំមុនកើនឡើងត្រឹម០,៩ភាគរយប៉ុណ្ណោះ ។
    ទីភ្នាក់ងារ The ITEM Club បានឱ្យដឹងថា ការនាំចេញរបស់អង់គ្លេសនៅក្នុងឆ្នាំ២០១២ នឹងកើនឡើងប្រមាណ ៣ភាគរយ ហើយតួលេខនេះបន្ថែមឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកើនថែម០,៤ភាគរយ ។ ត្រង់ចំណុច នេះ វាក៏អាស្រ័យផងដែរទៅលើការបញ្ជាទិញ និងញាំងឱ្យការនាំចេញកើនឡើង ហើយផ្ដោត សំខាន់ផងដែរ លើទីផ្សារ នៅអឺរ៉ុបកើនឡើង ក្នុងនោះក៏រាប់បញ្ចូលទាំងទីផ្សារនៅឥណ្ឌា និងឥណ្ឌូនេស៊ី ផងដែរ ។
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.