
លោកលី តាវហួ បានប្រកាសបែបនេះ ខណៈពេលលោកបានមានការជួបជុំ និងស្វាគមន៍ពីប្រិយមិត្តកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១២ ហើយសម្តីរបស់លោកបានលុបបំបាត់នូវពាក្យចចាមអារ៉ាមមុនៗថា ទារកក្នុងផ្ទៃភរិយារបស់លោកគឺជាកូនប្រុស ។ លោកបានបន្តថា ចាប់ពីពេលនេះទៅ លោកនឹងរូតរះបំពេញកិច្ចការដែលនៅសេសសល់ឱ្យចប់សព្វគ្រប់ ដើម្បីចំណាយពេលឱ្យបានច្រើនសម្រាប់មើលថែភរិយា និងកូនស្រីរបស់លោក ។
គួររំលឹកថា គូភរិយាមួយគូនេះអស់សង្ឃឹមថា នឹងមានកូនជាយូរមកហើយ ។ ទន្ទឹមនឹងនេះពួកគេថែមទាំងបានទៅជួបជាមួយអ្នកជំនាញជាច្រើន និងបន់ស្រន់ខាងជំនឿសាសនាទៀតផង តែពេលនេះគ្រួសារនេះកំពុងមានសុភមង្គលយ៉ាងខ្លាំង ព្រោះថាពួកគេកំពុងមានកូនកើតក្នុងឆ្នាំនាគរាជ ។
លោក Andy Lau កើតនៅថ្ងៃ២៧ ខែកញ្ញា ឆ្នាំ១៩៦១ នៅតំបន់ Tai Po ទីក្រុងហុងកុង ប្រទេសចិន ដែលមកដល់បច្ចុប្បន្ន លោកមានវ័យ៥០ឆ្នាំហើយ។ អាជីពរបស់លោកគឺជាតារាភាពយន្ត , តារាចម្រៀង, ជាអ្នកផលិតខ្សែភាពយន្ត និងជាពិធីករ ផងដែរ ។ លោកគឺជាតារាភាពយន្តដែលទទួលជោគជ័យក្នុងអាជីពតាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ៨០មកម៉្លេះ ។ ទន្ទឹមនឹងនេះ លោកក៏ទទួលជោគជ័យក្នុងអាជីពជាអ្នកចម្រៀងផងដែរ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.