ភ្នំពេញៈ បុរសកម្មករសំណង់ម្នាក់ បានសម្រេច បញ្ចប់ជីវិតរបស់ខ្លួន ដោយការចងក ព្រោះតែភាពទីទ័លក្រគ្មានលុយដណ្តឹងប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើលអស់ ប្រជាពលរដ្ឋ និងកម្មករសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០១១។
យុវជនជាកម្មករសំណង់ដែលបញ្ចប់ជីវិតដោយការចងកនេះ ឈ្មោះ សុខ អាយុ ១៨ឆ្នាំ កំព្រាគ្មានឪពុកម្តាយ រស់ជាមួយដូនចាស់ នៅភូមិ-ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បនស្នាក់នៅបណ្តោះអាសន្ន ក្នុងសំណង់ផ្ទះល្វែង ដែលខ្លួនកំពុងសាសង់ខាងលើ។
ស្រ្តីឈ្មោះ អ៊ូ ផែន អាយុ ៤៣ឆ្នាំ ដែលជាកម្មករសំណង់ជាមួយជនរងគ្រោះ ជាយុវជនខូចចិត្តព្រោះភាពទីទ័លក្រ របស់ខ្លួននេះ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត២-៣ថ្ងៃមកហើយ ព្រោះតែគ្មានលុយចូលដណ្តឹងកូនគេ។
ស្រ្តីរូបនេះ បានដកស្រង់សម្តីជនរងគ្រោះថា «ខ្ញុំមិនចង់រស់ទៀតទេ ខ្ញុំតូចចិត្តណាស់ ព្រោះតែគ្មានលុយដណ្តឹងកូនគេ»។
លុះដល់ថ្ងៃហេតុកើតហេតុជនរងគ្រោះមិនបានទៅធ្វើការនោះទេ គិតតែដើរចុះដើរឡើង នៅកន្លែងដែលខ្លួនស្នាក់នៅ ដល់វេលម៉ោង ៤ និង៣០នាទីថ្ងៃដដែលនោះ ពេលកម្មករសំណង់ដូចគ្នា ត្រឡប់មកពីធ្វើការវិញ ស្រាប់ឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ឡៅតឿ ផ្ទះល្វែងខាងលើបណ្តាលឲ្យមានការភ្ញាក់ផ្អល់តែម្តង។
ក្រោយពេលសមត្ថកិច្ចធ្វើកោសល្យវិច័យរួចហើយនោះ សពជនរងគ្រោះត្រូវបានកម្លាំង សមត្ថកិច្ទទាក់ទងទៅសាច់ញាតិ ដើម្បីទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.