អ្នកពិតជាមានការនឿយហត់ អស់កំលាំងប្រសិនបើអ្នកធ្វើការពេញមួយថ្ងៃដោយមិនបានសំរាក បន្តិចសោះនោះ។ ការគេងថ្ងៃមួយស្រឡេតបន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួចនឹងផ្តល់ ថាមពលដល់អ្នកឥតគណនា!!! បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់ហើយ អ្នកហាក់ដូចជាងងុយរងាក់រងើតែអ្នកព្យាយាមមិនទៅទំរេតមួយស្រលេតទេ ដោយហេតុថាខ្លាចដល់ម៉ោងធ្វើការ។ ប៉ុន្តែអ្នកមិនបានគិតដល់ថានៅពេលដែលអ្នកទៅដល់កន្លែងធ្វើការ តើអ្នកអាចធ្វើការបានឬទេ? អ្នកអាចអង្គុយងោក ស្ទើរលក់ស្ទើរមិនលក់នៅនឹងតុធ្វើការនោះក៏ថាបានដែរ! តើមានប្រយោជន៍អ្វីដែលខំបញ្ឈរភ្នែកទាំងត្រដាប់ត្រដួសបែបនោះ!? អ្នកសាកល្បងចំណាយពេលពី៥ទៅ១០នាទីដើម្បីគេងអោយស្កប់នៅពេលដែលញ៉ាំបាយថ្ងៃត្រង់រួចវិញ នោះអ្នកនឹងបានដឹងពីអត្ថប្រយោជន៍យ៉ាងសម្បើមមិនខាន! គេងថ្ងៃមួយស្រឡេត (power nap) គឺមានរយៈពេលមិនលើសពី៥ទៅ១០នាទីឡើយ។ អ្នកអាចធ្មេចភ្នែកនៅកន្លែងធ្វើការ នៅលើមេត្រូឫតាក់ស៊ី…នោះអ្នកនឹងមានអារម្មណ៍ដូចជាស្វាង ស្រលះភ្នែកនិងមានថាមពលគ្រប់គ្រាន់នឹងបន្តការងារមួយកំណាត់ថ្ងៃទៀត។ តាមសៀវភៅមួយចំនួនបានសរសេរថា ការគេងថ្ងៃធ្វើអោយអ្នកមានខួរក្បាលភ្លឺស្វាង អារម្មណ៍ភ្លឺថ្លា មានសំរស់ស្រស់ស្អាត ធ្វើអោយរាងកាយមានភាពរហ័សរហួន៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.