ជិះម៉ូតូ បុករទេះ ដឹកសំរាម ស្លាប់ពេលបញ្ជូន ទៅមន្ទីរពេទ្យ

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ភ្នំពេញ ៖ សន្ដិសុខឯកជនម្នាក់ ត្រូវបានស្លាប់ នៅពេលបញ្ជូនទៅសង្គ្រោះ នៅគ្លីនិកឯកជន មួយកន្លែង នៅក្បែរកន្លែងកើតហេតុ ដែលបណ្ដាលមកពីបុរសរងគ្រោះជិះម៉ូតូបុករទេះដឹក សំរាមដួលបោកខ្លួនរង របួសបន្ដិចបន្ដួច។ ហេតុ ការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ នៅលើកំណាត់ ផ្លូវជាតិលេខ២ ចំណុចខ្លោងវត្ដ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ។
    បុរសរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ ជិះម៉ូតូបុករទេះដឹកសំរាម ខាងលើនេះ មាន ឈ្មោះ ហ៊ ស៊ីនាត អាយុ ៤១ឆ្នាំ ជាសន្ដិសុខឯក ជន មានស្រុកកំណើតនៅ ភូមិស្វាយរូង ឃុំចក ស្រុករំដួល ខេត្ដស្វាយរៀង។
    តាមសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹង ថា បុរសរងគ្រោះរូបនេះជិះម៉ូតូម៉ាកវីវ៉ា ពណ៌ ខ្មៅ ធ្វើដំណើរតែម្នាក់ឯង លើដងផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើត ហេតុខាងលើ ក៏បុកនឹងរទេះដឹកធុងសំរាម ដួល បោកខ្លួនទៅនឹងថ្នល់ បណ្ដាលឱ្យរងរបួសរលាត់ ជង្គង់បន្ដិចបន្ដួច ហើយដឹកយកទៅសង្គ្រោះនៅ គ្លីនិកឯកជន ហើយបានដាច់ខ្យល់ស្លាប់ ក្រោយ ពេលទៅដល់។
    តាមប្រភពព័ត៌មានពីក្រុមគ្រួសារសព បាន ឱ្យដឹងថា សពអាចស្លាប់ដោយសារខ្យល់គ តាម ផ្លូវ ព្រោះនៅលើរាងកាយគ្មានស្នាមរបួសអ្វីធ្ងន់ ធ្ងរ គួរឱ្យកត់សម្គាល់ថា គាត់រងគ្រោះថ្នាក់ដល់ អាយុជីវិតនោះទេ។ សពត្រូវនាំយកទៅធ្វើ បុណ្យតាមប្រពៃណី នៅស្រុកកំណើត ឯខេត្ដ ស្វាយរៀង៕​ ប្រភព
    Photo by DAP-NEWS
    Photo by DAP-NEWS
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.