ធនាគារ SBC​ ផ្តល់នូវប្រព័ន្ធ ធនាគារតាមរយៈ ទូរស័ព្ទដៃទំនើប ទាំងបីប្រភេទ ដំបូងបំផុត

Posted on
  • Monday, January 30, 2012
  • by
  • angco.co
  • in
  • Labels:

  • ប្រព័ន្ធធនាគារSBC តាមរយៈទូរស័ព្ទដៃ Android, Apple IOS និង Blackberry ធនាគារ SBC ផ្តល់នូវប្រព័ន្ធ ធនាគារ តាមរយៈ ទូរស័ព្ទដៃទំនើប ទាំងបីប្រភេទ Android, Apple IOS និងBlackberry ។ នេះគឺជាប្រព័ន្ធធនាគារ តាម រយៈទូរសព្ទដៃដំបូងបំផុត នៅកម្ពុជាតាមរយៈ ទូរស័ព្ទដៃដ៏ទំនើបបំផុត ទាំងបីក្នុងពេលជាមួយគ្នា ។
    ជាមូយនឹងការរីកចំរើន ឥតឈប់ឈរនៃប្រភេទទូរស័ព្ទដៃទំនើបៗ ក្នុងប្រទេសកម្ពុជា ស្របនឹងចំណេះដឹងខាង បច្ចេកវិទ្យារបស់អតិថិជន ធនាគារ SBCបានផ្តល់នូវប្រព័ន្ធធនាគារដ៏ទំនើប បំផុតនេះដើម្បីឆ្លើយ តបទៅនឹង តម្រូវការរបស់អតិថិជន ដើម្បីប្រើប្រាស់ប្រព័ន្ធធនាគារតាមរយៈទូរស័ព្ទដៃដូចពួកគាត់ចង់បានធនាគារ ដែលនៅ តាមខ្លួនរបស់គាត់ជាប់ជានិច្ច គ្រប់ទីកន្លែងនិងគ្រប់ពេលវេលា។ ជាមួយប្រព័ន្ធធនាគារនេះអតិថិជនអាចស្វែង រកព័តមានការ គ្រប់គ្រងនិងតាមដានប្រព័ន្ធហិរិញ្ញវត្ថុតាមរយៈទូរស័ព្ទ។ ជាមួយប្រព័ន្ធធនាគារតាមទូរស័ព្ទ ធនាគារ SBC អាចផ្តល់នូវសេវាកម្ម ងាយស្រួលកាន់តែច្រើនឡើងដូចជា Alert, Interactive Enquiries and Payment , ដែលសម្រួលដល់អតិថិជនដែលអាចសម្រួលដល់ប្រើប្រាស់ប្រព័ន្ធធនាគារ តាមរយៈទូ័រសព្ទដៃដែល មានសុវត្ថិភាព គ្រប់ពេលវេលានិងគ្រប់វិធីដែលគាត់ជ្រើសរើស ។
    លោកAndy kun , អគ្គនាយកនិងនាយក ប្រតិបត្តិរបស់ធនាគារ SBC បានមានប្រសាសន៍ ថា៖យើងមានក្តីរំភើប ណាស់យើងអាចផ្តល់អត្ថប្រយោជន៍  នានារបស់ប្រព័ន្ធធនាគារតាមទូរស័ព្ទដល់អតិថិជន ដែលរួមមានការ គ្រប់គ្រងថវិកា ប្រចាំថ្ងៃដែលអាចធ្វើឲ្យ  ពួកគាត់មានការស្ងប់ចិត្ត។ ជាមួយនឹងភាពរវៀសនិងសុវត្ថិភាព ខ្ពស់របស់ ប្រព័ន្ធធនាគារ តាមទូរស័ព្ទរបស់ ធនាគារSBC យើងអាចបានដាក់ ធនាគារ SBC នៅក្នុងហោប៉ៅរបស់អតិថិជន។
    យើងជឿជាក់យ៉ាងមុតមាំថាការប្រើប្រាស់ទូរស័ព្ទអាចជួយសម្រួលដល់ជិវិតប្រចាំថ្ងៃ ដូចជាការទៅដល់ធនាគារ ពិតៗ ដែលទំនោនេះ កាន់តែងាយស្រួលនិងមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រព័ន្ធធនាគាតាម ទូរស័ព្ទដៃថ្មីនេះមិនត្រឹមតែអាចអនុញ្ញាតអោយអតិថិជនចូលប្រើប្រាស់ (Log on) គណនីរបស់ពួកគាត់និង ធ្វើប្រតិបត្តិការណ៌ផេ្សងៗជាមួយទូរស័ព្ទAndroid Smart Phone, Android Tablets, Blackberry phone, Blackberry Playbook, Iphone or Ipadប៉ុណ្ណោះទេប៉ុន្តែអតិថិជនអាចទាញយក (Download) កម្មវិធីជំនួយផ្សេងៗ ដើម្បីស្វែងរកធនាគារ SBC និងទូATM ដែលនៅជិតពួកគាត់បំផុតតាមរយៈសេវាកម្មចណ្អុលបណ្ហាញ ទីតាំងGPSដែល មាននៅក្នុងទូរសព្ទ័ទំនើបទាំងនោះ។
    សេវាកម្មរបស់ធនាគាSBCតាមទូរស័ព្ទដៃអាចអោយអតិថិជនប្រើប្រាស់នូវគ្រប់ប្រតិបត្តិការទាំងអស់ ក្នុងគរណីរបស់ពួកគាត់ដូចជាការបង់ប្រាក់តាមរយៈកាតឥណទានបង់វិក្ក័យប័ត្រផ្សេងៗការបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទរៀបចំគម្រោងពេលវេលានិងការគ្រប់គ្រងការចំណាយការផ្ទេរមូលនិធិផ្សេងៗចំពោះគរណីSBCដូច គ្នានិងក្នុងស្ថាប័នហិរិញ្ញវត្ថុផេ្សងៗក្នុងស្រុក។ ដើម្បីជ្រាបច្បាស់អំពីព័តមានបន្ថែមអតិជនអាចចូលមើល ក្នុងគេហទំព័រsbc-bank.com/mBanking ៕
    Photo by DAP-NEWS



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.