
កម្មករ កម្មការិនីដែលធ្វើកូដកម្មនេះជាកម្មករចាស់ក្នុងចំណោមកម្មករទាំងអស់ជាង១ម៉ឺននាក់។ ការធ្វើកូដកម្មនេះគឺចាប់តាំងពីថ្ងៃទី២៦ ធ្នូ ២០១១ មានកម្មករចូលរួមជាង២ពាន់នាក់ គឺធ្វើកូដកម្មនៅក្នុងរបងរោងចក្រ ហើយមានកម្មករមួយចំនួនធំក៏បានបញ្ឈប់ការធ្វើការកូដកម្មនេះជាបណ្តើរៗផងដែរ។ មកដល់ថ្ងៃទី១២ មករា ២០១២ មានកម្មករប្រមាណតែ៥រយនាក់ប៉ុណ្ណោះបានបន្តធ្វើ ប៉ុន្តែប្តូរទីតាំងពីក្នុងរោងចក្រមកខាងមុខរោងចក្រវិញម្តង ដើម្បីឱ្យមហាជនបានឃើញបានដឹង និងធ្វើឱ្យរំខានដល់សមត្ថកិច្ចទៅធ្វើការសម្រួលចរាចរណ៍ សណ្តាប់ធ្នាប់នៅខាងមុខរោងចក្រនោះ ។ ទោះជាបែបណាក្តី មិនបង្កឱ្យស្ទះចរាចរណ៍លើផ្លូវជាតិទេ គ្រាន់តែរំខានដល់សមត្ថកិច្ចតិចតួចតែប៉ុណ្ណោះ។
ការធ្វើកូដកម្មរបស់កម្មករនេះបើតាមអ្នកតានដានគេរំពឹងថា ប្រាកដជាមិនទទួលបានជោគជ័យឡើយ ព្រោះអ្នកតវ៉ាមានការថយចុះច្រើន ហើយការតវ៉ាសុំបន្ថែមប្រាក់លើកទឹកចិត្តនេះ ត្រូវបានតំណាងរោងចក្រអះអាងថា គ្មាននៅក្នុងច្បាប់ការងារទេ ។ លោកទូច ណាលីន តំណាងក្រុមហ៊ុនរោងចក្រកាត់ដេរយ៉ុងរ៉ាចាស់បានប្រាប់អ្នកយកព័ត៌មានថា ការទាមទាររបស់ក្រុមកម្មករប្រមាណ៣ពាន់នាក់នូវប្រាក់លើកទឹកចិត្ត៥ភាគរយនៃប្រាក់ខែរបស់កម្មករមិនអាចទៅរួចទេ...៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.