
គេនៅចាំបានថា ចាប់តាំងពីប្រឡូកក្នុងអាជីពសិល្បៈអស់ជាច្រើនឆ្នាំ គេកម្រឃើញ សុគន្ធ នីសា ផ្តល់បទ សម្ភាសជាមួយអ្នកកាសែតដូចសិល្បការិនីដទៃទៀតណាស់ ហើយជារឿយៗ
លោក សុខ ជំនោរ ដែលជាអតីតគូស្នេហ៍របស់នាងតែងតែជាអ្នកនិយាយជំនួសដោយលើក
ហេតុផលថា សុគន្ធ នីសា មិនសូវចេះនិយាយ ។ កាលណោះមានអ្នកខ្លះយល់ថា លោក
សុខ ជំនោរ ប្រចណ្ឌមិនចង់ឱ្យ សុគន្ធ នីសា កាន់ទូរស័ព្ទ... ប៉ុន្តែក្រោយពេលបែកគ្នាជាមួយ សុខ ជំនោរ គេជឿថា តារាចម្រៀងសុគន្ធ នីសា នឹងផ្លាស់ប្តូរមកនិយាយជាមួយអ្នកសារព័ត៌មានដោយផ្ទាល់ ដូចតារាដទៃ ។ ទោះបីជាយ៉ាងនេះ ក្តីអ្នកយកព័ត៌មានយើងនៅតែមិនអាចទាក់ទងជាមួយ សុគន្ធ នីសា បានទេ ។ ក្នុងនោះអ្នកសិល្បៈម្នាក់ដែលស្និទ្ធ ជាមួយតារារូបស្រស់ម្នាក់នេះបានបង្ហើបថា “កន្លងមក មិត្តភក្តិតិចណាស់ដែលស្គាល់លេខទូរស័ព្ទផ្ទាល់ខ្លួនរបស់ នីសា ហើយជារឿយៗនាងតែងប្រាប់ខ្ញុំថា បើមានគេសួរពីលេខរបស់នាងកុំប្រាប់ តែក្នុងនោះនាងមិនបញ្ជាក់ពីហេតុផលទេ” ។
រហូតមកដល់ពេលនេះ សុគន្ធ នីសា ថតបទចម្រៀងថ្មីៗឱ្យផលិតកម្ម ថោន បានប្រមាណជា ១០ បទ ដែលមានដូចជាបទ “មួយនាទីនៅក្បែរបង” , “បងនឹកគេដល់ថ្នាក់ចង់ឈឺ” , “ឈឺចាប់ យ៉ាងនេះម្តេចមិនស្លាប់ទៅ” , “លៀសហាល ៥០០” និង បទ “សង្ឃឹមមួយខែទៀតបងនឹងអាចភ្លេច អូន”ដែលនាងច្រៀងរួមគ្នាជាមួយលោក ករុណា ពេជ្រ ជាដើម ។ លោក ករុណា ពេជ្រ ដែលត្រូវគេ ដឹងថា ជាបងប្អូនធម៌ជាមួយ សុគន្ធ នីសា បានឱ្យដឹងថា សុគន្ធ នីសា ត្រៀមនឹងចេញមុខតាមកញ្ចក់ ទូរទស្សន៍នានា ដើម្បីឃោសនាបទចម្រៀងថ្មីៗរបស់នាងដែលនឹងចេញលក់ នៅលើទីផ្សារនៅដើមខែ កុម្ភៈនេះ ។ កន្លងមកនៅក្នុងផលិតកម្មហង្សមាស លោក សុខ ជំនោរ តែងសម្រិតសម្រាំងបទចម្រៀង ពីរោះៗសម្រាប់ សុគន្ធ នីសា ។ ដោយឡែកនៅក្នុងទ្រនំថ្មីនេះគេមិនទាន់ដឹងថា តើបទចម្រៀងរបស់ តារាចម្រៀងរូបនេះនឹងមានការទាក់ទាញក៏ដូចជាទទួលបានការគាំទ្រពីសំណាក់យុវវ័យកម្រិតណាទេ។ បើតាមសម្តីលោក ករុណា ពេជ្រ បានអះអាងថា“បទថ្មីៗរបស់ នីសា ពិតជាមានលក្ខណៈប្លែកខុសពី បទមុនៗដែលនាងធ្លាប់ច្រៀង មើលទៅមានភាពក្រមិចក្រមើមដែលត្រូវទាំងយុវវ័យ និង វ័យ កណ្តាល”។ គេមិនទាន់ដឹងថាសម្រាប់ឆ្នាំ ២០១២ តើ សុគន្ធ នីសា ឬ មាស សុខសោភា ជាតារា ចម្រៀងស្រីលេចធ្លោប្រចាំផលិតកម្ម Town ?
បើទោះជាកន្លងមកមានព័ត៌មានថា សុគន្ធ នីសា បែកបាក់ជាមួយកវីនិពន្ធ សុខ ជំនោរ ដោយ សារមានជនទីបីជ្រៀតជ្រែកក៏ពិតមែន ប៉ុន្តែរហូតមកដល់ពេលនេះគេមិនដែលឃើញនាងបណ្តើរ បុរសណាជាសាធារណៈដូចកាលនាង និង អតីតគូស្នេហ៍ សុខ ជំនោរ ឡើយ ៕
0 comments:
Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.