៨វិធី​ថែរក្សា​ស្នេហា​ឲ្យ​គង់វង្ស

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • ទម្រាំ​តែ​ការអភិវឌ្ឍន៍​សម្ព័ន្ធភាព​ឲ្យ​ទៅជា​ស្នេហា​បាន គូ​ខ្លះ​ប្រើពេល​តែ​បន្ដិច រីឯ​គូ​មួយចំនួន​វា​អាស្រ័យ​ពេលវេលា និង​ការអត់ធ្មត់​ខ្ពស់ ដើម្បី​ឲ្យ​អ្នក​ទាំងពីរ​មានចិត្ត​ដូចគ្នា  ប៉ុន្ដែ​បញ្ហា​ត្រង់​ថា ធ្វើ​យ៉ាងដូចម្ដេច​ទើប​អាច​រក្សា​ស្នេហា​នោះ​ឲ្យ​បានយូរ​អង្វែង​?
    ៨ វិធី​ខាងក្រោម គូស្នេហ៍​ទាំងឡាយ​គួរ​យកទៅ​ប្រតិបត្តិ ដើម្បី​ថែរក្សា​ស្នេហា​ឲ្យ​គង់វង្ស​យូរអង្វែង …. ។​
    ១. នឹក​គិតដល់​ចំណុច​ល្អៗ ដែលមាន​ចំពោះ​គ្នា​
    ពេលដែល​ខឹង​គ្នា ទោះបី​អ្នក​ដែល​ស្រលាញ់គ្នា​ខ្លាំង ក៏​អាច​មានរឿង​ទាស់ទែង​ខ្វែងគំនិត​គ្នា​បានដែរ ហើយ​អ្នក​ដែល​អាច​រម្ងាប់​ភាព​ក្រេវក្រោធ​បាន គឺ​មានតែ​អ្នក​ខ្លួនឯង ។ ដូច្នេះ​បើ​គេ​ធ្វើ​ខុស ដែល​ធ្វើ​ឲ្យ​អ្នក​ខឹងសម្បា​ខ្លាំង ចូរ​ព្យាយាម​នឹក​គិតដល់​ចំណុច​ល្អៗ ដែល​អ្នក​ទាំងពីរ​ធ្លាប់មាន​ជាមួយគ្នា ដើម្បី​ការពារ​កុំ​ឲ្យ​រឿង​រាលដាល​ធ្ងន់​ជាង​នេះ ។​
    ២. ឧស្សាហ៍​ផ្ដល់​ពេលវេលា​ដល់​គ្នា​
    ពេលវេលា​សំខាន់​ចំពោះ​ការ​មាន​ស្នេហា សូម្បីតែ​ការ​ទូរស័ព្ទ​ទៅ​គូស្នេហ៍​រយៈពេល​ខ្លី និង​ផ្ដាំផ្ញើ​ពាក្យ​នឹករលឹក​ចំពោះ​គ្នា ក៏​អាចជួយ​បង្កើន​សេចក្ដីស្នេហា​របស់​អ្នក ឲ្យ​ស្រស់ថ្លា​មួយកម្រិត​ថែមទៀត​បានដែរ ។​
    ៣. បើកចំហ​ខ្លួន​
    រឿងនេះ អ្នក​គួរ​ធ្វើ​តាំងពី​រាប់អាន​គ្នា​ដំបូង រហូតដល់​ថ្ងៃ​អនាគត ដើម្បី​ឲ្យ​អ្នក​ទាំង​ពីរបាន​ស្វែងយល់ និង​កែ​ទម្លាប់​ដែល​ខុសគ្នា​ឲ្យ​ស៊ីសង្វាក់​គ្នា​វិញ ។ បើ​អ្នក​រវល់​តែ​ខ្លាច​គេ​ស្គា​ល់ពី​ធាតុពិត​របស់ខ្លួន ហើយ​ចាំ​បើកចំហ​នាពេល​ក្រោយ ដែល​យល់ចិត្ត​គ្នា​ហើយ​វា​ប្រហែលជា​មិនបាន​ល្អ​ឡើយ ព្រោះ​អ្នកនឹង​មានរឿង​ដែល​មិនគួរ​កើត​សោះ​កើតឡើង​បាន ព្រោះតែ​អ្នក​បាន​លាក់បាំង​វា ។​
    ៤. ពេល​ជជែក​គ្នា​គួរ​សម្លឹង​ភ្នែក​គ្នា​ខ្លះ​
    កែវភ្នែក គឺជា​ទ្វារ​បេះដូង បើ​ជជែក​ជាមួយ​គូស្នេហ៍ ប៉ុន្ដែ​ភ្នែក​បែរជា​សម្លឹង​ទៅ​ឯណា​ផ្សេង​នោះ ពាក្យពេចន៍​ដែល​អ្នក​និយាយ​ប្រហែលជា​មិនមាន​ន័យ​ជ្រៅ​ប៉ុន្មាន​ឡើយ ។ ដូច្នេះ គួរ​ប្តូរ​ទម្លាប់​អាក្រក់​នេះ​ចោល ។​
    ៥. ជា​ភាគី​លួងលោម​ខ្លះ​
    មិន​ថា​អ្នកជា​បុរស ឬ​ស្ត្រី បើ​គូស្នេហ៍​របស់​អ្នកមាន​អាការ​ងរ​ងក់​ឡើងមក ចូរ​ប្រញាប់​លួងលោម​គេ ។ អ្នកខ្លះ​ពិបាក​លួងលោម អ្នក​ខ្លះទៀត​ងាយស្រួល ដូច្នេះ​បើ​អ្នក​លួងលោម​ដោយ​ពាក្យពេចន៍​យ៉ាងណា​ក៏​មិនបាន​ផល ត្រូវតែ​រក​ជំនួយ​ដូចជា ផ្កា ឬ​កាដូ ដែល​ត្រូវចិត្ត​គេ​ធានាថា នឹង​បាត់​ងរង៉ក់​មួយ​រំពេច ។​
    ៦. កុំ​ស្ងៀម​ខ្លាំងពេក​
    កុំ​បណ្តោយ​ឲ្យ​ភាព​ស្ងប់ស្ងៀម​កើតឡើង លើស ៥ នាទី ព្រោះ​វា​អាច​វា​សញ្ញា​តូចតាច បង្ហាញ​ពី​ស្នេហា​ដែល​កំពុង​គ្មាន​រសជាតិ​របស់​អ្នក ។ ដូច្នេះ​ព្យាយាម​បបួលគ្នា​លេង​ខ្លះ មិន​ថា រឿង​ផ្ទះសម្បែង​, រឿង​រៀន ឬ​រឿង​មិត្តភក្ដិ យ៉ាងហោចណាស់​ក៏​អ្នក​អាច​រំសាយ​អារម្មណ៍​ចំពោះ​គ្នា ថែមទាំង​អាច​ស្វែងយល់​ពី​ទស្សន​គតិ​របស់​ភាគី​ម្ខាង​ទៀត​បាន ។​
    ៧. ចូលចិត្ត​ដៃគូ​ឲ្យ​បាន​ច្រើន​
    អ្នក​ត្រូវ​ចងចាំ​ថា សេចក្ដីស្នេហា​ជា​អារម្មណ៍​ម្យ៉ាង​ដែល​អាចមាន​ទៅ​មានមក ។ ដូច្នេះ​បើ​ស្រលាញ់គ្នា​ពិតប្រាកដ ត្រូវ​ចេះ​សម្របសម្រួល​តាម​គ្នា ស្រលាញ់​ចូលចិត្ត​គ្នា​ឲ្យ​បាន​ច្រើន ដោយ​កាត់បន្ថយ​ចំណុច​មិន​ពេញចិត្ត​ឲ្យ​បាន​ច្រើន ។​
    ៨. ប៉ះពាល់​គ្នា​
    ការប៉ះពាល់​បបោសអង្អែល​គ្នា ជួយ​បន្ថយ​សម្ពាធ​ឈាម និង​ធ្វើ​ឲ្យ​រាងកាយ​បញ្ចេញ​សារធាតុ​គីមី ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដីសុខ បង្កើត​នូវ​អារម្មណ៍​សប្បាយ កក់ក្ដៅ ធូរស្បើយ និង​ជាពិសេស គឺ​ជំរុញ​ចំណង់​ផ្លូវភេទ​ឲ្យ​កើតឡើង​ផងដែរ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.