អាហារ ៧ មុខ​ជួយ​ពន្យារ​ភាព​ចាស់ជរា

Posted on
  • Friday, January 20, 2012
  • by
  • angco.co
  • in
  • Labels:
  • អាហារ​ដែល​យើង​នឹង​លើក​យកមក​ខាងក្រោម​នេះ គឺជា​អាហារ ៧ មុខ ដែល​ជួយ​ពន្យារ​ភាព​ចាស់ជរា​ដូចជា ជ្រុះ​សក់ ស្បែក​ស្ងួត ស្ពឹក​ស្រពន់ ដើម្បី​ឲ្យ​លោក​អ្នកមាន​រូបឆោម​ក្មេង​ជាង​វ័យ​បាន ។ អាហារ​ទាំង ៧ មុខ​នោះ​គឺ ៖
    ១- បញ្ឈប់​អាការ​ជ្រុះ​សក់ ដោយ​ការ​ទទួលទាន​ផ្លែ​ចេក ព្រោះ​វា​សម្បូរ​ទៅដោយ​វីតាមីន B អាចជួយ​ការពារ​សក់​ជ្រុះ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ ប្រសិនបើ​ទទួលទាន​ចេក​ក្នុង​បរិមាណ​សមរម្យ នឹង​ជួយ​ថែរក្សា​សរសៃសក់​ឲ្យ​ស្ថិតនៅលើ​ក្បាល​បានយូរ ។
    ២- កាត់បន្ថយ​ស្បែក​ខ្លាញ់ : អាហារ​ធញ្ញជាតិ​សុទ្ធតែ​សម្បូរ​ទៅដោយ​វិ​តា​មីន B2 ដែល​ជួយ​ទប់ស្កាត់​ការផលិត​ខ្លាញ់​លើស​ក្នុង​រាងកាយ ។ ដូច្នេះ​គួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​រាល់​ព្រឹក ដើម្បី​ជួយ​កាត់បន្ថយ​បញ្ហា​ស្បែក​ឡើង​ខ្លាញ់ និង​សរសៃសក់​មាន​ខ្លាញ់​ផងដែរ ។
    ៣- បញ្ឈ់​ប​អាការ​របកស្បែក : ប្រសិនបើ​ទទួលទាន​ត្រី​សែ​ល​ម៉ុង​ដែលជា​អាហារ​សមុទ្រ ឬក៏​បន្លែ​រៀងរាល់ថ្ងៃ វា​ជួយ​ទប់ស្កាត់​បញ្ហា​របកស្បែក ។
    ៤- ស្បែក​រលោង : សម្រាប់​អ្នក​ចង់​មាន​ស្បែក​រលោង​ដូច​ស្បែក​ទារក គួរ​ទទួលទាន​ស្វាយ​រាល់ថ្ងៃ ព្រោះ​ផ្លែស្វាយ​មាន​បេ​តា​ឃែ​រ៉ូ​ទីន​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​សុខ​ ភាពល្អ រួមទាំង​ជួយ​ស្បែកក្បាល ដើម្បី​ជំនួស​ស្បែក​ចាស់​ដែល​ក្រៀម​ស្ងួត និង​គគ្រើម​ឲ្យ​មាន​សំណើម ព្រមទាំង​រលោង​បាន​ម្តងទៀត ។
    ៥- ពន្យារ​អាយុ​សក់ស្កូវ : សណ្តែកដី​អប់​ប៊័រ​ជាមួយនឹង​នំប៉័ង​បន្ទះ គួរ​ទទួលទាន​មុន​អាហារ​ប្រចាំថ្ងៃ ព្រោះ​វា​ជួយ​ពន្យារ​អាយុ​សរសៃ​មិន​ឲ្យ​ឆាប់​ស្កូវ ។ សណ្តែកដី​មាន​វីតាមីន B ដែល​អាច​ទប់ស្កាត់​ការប្រែប្រួល​នៃ​ពណ៌​សក់ ហើយ​ថែមទាំង​ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​ទៀតផង ។
    ៦- ទទួលទាន​ផ្លែ​ត្របែក ឬ​ទឹក​ត្របែក​ដែល​សម្បូរ​ទៅដោយ​វិ​តា​មីន C ជួយ​រក្សាទុក​ខ​ល​ឡា​ជែ​ន​ដែលជា​បណ្តុំ​នៃ​ប្រូតេអ៊ីន​នៅក្រោម​ស្បែក ឬ​ទទួលទាន​ល្ហុង​ទុំ ក្រូចពោធិ៍សាត់ រួមទាំង​ផ្លែឈើ​ដទៃៗ​ទៀត​រាល់ថ្ងៃ ដើម្បី​ជួយ​បន្ថែម​វីតាមីន C ធ្វើ​ឲ្យ​លោកអ្នក​មើលទៅ​មាន​វ័យក្មេង​ជាង​មុន ៥ ឆ្នាំ ។
    ៧- ការពារ​ផ្ទៃមុខ​ពី​ជាតិពុល : ផ្លែ​ប៊័រ​សម្បូរ​ទៅដោយ​វីតាមីន B វា​ជួយ​ធ្វើ​ឲ្យ​ផ្ទៃមុខ​ក្មេងខ្ចី​ជាង​វ័យ ហើយ​រាងកាយ​ក៏មាន​ការប្រឆាំង​ពី​ការបំផ្លាញ​ក្នុង​រូបភាព​ផ្សេង ។
    ៙ បន្ថែម​ថាមពល​ឆ្អឹង
    នៅពេល​អាយុ​កាន់តែច្រើន ស្ត្រី​គួរ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ឆ្អឹង​ឲ្យ​កាន់តែ​ច្រើនឡើង​ផងដែរ ។ ការទទួលបាន​កាល់​ស្បូ​ម​ពី​អាហារ​វា​ហុច​ផល​ល្អ​ដល់​ឆ្អឹង​របស់​លោកអ្នក ជាពិសេស​ស្ត្រី​ទទួលបាន​ជាតិ​កាល់ស្យូម​ច្រើន​រហូតដល់ ៧០ ភាគរយ ពី​ការ​ទទួលទាន​អាហារ​ប្រភេទ​ឈី​ស និង​ទឹកដោះគោ ។ អាហារ​ទាំងពីរ​មុខ​នេះ ជួយ​បង្កើត​ភាពរឹងមាំ​ដល់​ឆ្អឹងខ្នង​ច្រើនជាង​មុខ​រហូតដល់ ៣ ដង និង​ឆ្អឹងត្រគាក ៥ ដង ។
    * អាហារ​ឆ្អិន​ស្រាប់​គ្មាន​ផល​ល្អ​សម្រាប់​បេះដូង​
    អាហារ​ឆ្អិន​ស្រាប់​ដែល​ហុច​ផល​អាក្រក់​ដល់​បេះដូង មានដូចជា​នំ​ឃុ​ក​ឃី នំប៉័ង ហ​ត​ដក និង​អាហារ​ជាច្រើន​ប្រភេទ​ទៀត ដែល​ត្រូវបាន​គេ​កែច្នៃ​ដើម្បី​ងាយស្រួល​ក្នុងការ​ទទួលទាន ។ អាហារ​ទាំងអស់នេះ​ពោរពេញ​ទៅដោយ​សារជាតិ​ខ្លាញ់ បង្ក​គ្រោះថ្នាក់​ដល់​សរសៃឈាម​បេះដូង ដូច្នេះ​គួរ​ចៀសវាង​បើ​ចង់បាន​សុខភាព​ល្អ ។ ក្នុងករណី​ចង់​ទទួលទាន​ណែនាំ​ឲ្យ​ទទួលទាន​ក្នុង​បរិមាណ​តិចតួច ឬ​ម្តង​ម្តា​ល​តែប៉ុណ្ណោះ ៕



    0 comments:

    Please add comment to express your opinion, and share it on Twitter or Facebook. Thank you in advance.